1 / 34

ថៃ្ងទី២ : ១៧ សីហា ២០១០ ការត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យរតនាគារជាតិ

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១) ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣ - CAM ​. គណនេយ្យជាន់ខ្ពស ់ ២ វិធីសាស្រ្តគណនេយ្យដែលមានស្រាប់នៅតាមក្រសួងនានា. ថៃ្ងទី២ : ១៧ សីហា ២០១០ ការត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យរតនាគារជាតិ.

dyan
Download Presentation

ថៃ្ងទី២ : ១៧ សីហា ២០១០ ការត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យរតនាគារជាតិ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១) ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣-CAM​ គណនេយ្យជាន់ខ្ពស់ ២ វិធីសាស្រ្តគណនេយ្យដែលមានស្រាប់នៅតាមក្រសួងនានា ថៃ្ងទី២: ១៧ សីហា ២០១០ ការត្រួតពិនិត្យហិរញ្ញវត្ថុនិងគណនេយ្យរតនាគារជាតិ ADB Grant No.0133-CAM/Component 1: PFMRD

  2. ការត្រួតពិនិត្យហិរញ្ញវត្ថុនិងគណនេយ្យរតនាគារជាតិការត្រួតពិនិត្យហិរញ្ញវត្ថុនិងគណនេយ្យរតនាគារជាតិ មាតិកា ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  3. ការត្រួតពិនិត្យហិរញ្ញវត្ថុការត្រួតពិនិត្យហិរញ្ញវត្ថុ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  4. ការត្រួតពិនិត្យហិរញ្ញវត្ថុ (ត) • ការត្រួតពិនិត្យហិរញ្ញវត្ថុត្រូវអនុវត្តដោយអ្នកគ្រប់គ្រងហិរញ្ញវត្ថុដោយមានសេចក្តី សំរេចពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាភ្នាក់ងារកណ្តាលរបស់រដ្ឋាភិបា និងនាយកដ្ឋានមន្ទីរទៀតទៅតាមខេត្តក្រនានា​​ ហើយព្រមទាំងគ្រប់គ្រងតាមរដ្ឋបា ស្ថាប័នមានចែងក្នុង (មាត្រា២ អនុក្រឹត្យ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  5. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុតួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ • តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុមានការទាក់ទងនិងការធើ្វសវនកម្មនិងគណនេយ្យធានាចំណាយហើយការបញ្ជារចំណាយការធ្វើសេចក្តីរាយការណ៏ជូនមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលពីការគ្រប់គ្រងកិច្ចហិរញ្ញវត្ថុ និងការពិក្សាអោយយោបល់ចំពោះអាណាប័កដើមខ្សែពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក គ្រប់គ្រងហិរញ្ញវត្ថុនិងការអនុវត្តហិរញ្ញវត្ថុនៃការសំរេចរបស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  6. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ (ត) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  7. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ (ត) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  8. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ (ត) គ្មានចំណាយសាធារណៈដែលចាយបានដោយគ្មាននៅក្នុងថវិកាជាតិទេរឺក៏គ្មានក្នុងគណនីពិសេសរបស់រតនាជាតិរឺមិនបានភ្ជាប់ជាមួយថវិកាជាតិ។ គ្មានការធានាចំណាយកើតបានដែរក្នុងការអនុវត្តន៏ដោយអាណាប័កដើមខ្សែរឺដោយប្រតិភូកម្ម។ លុះត្រាតែអាណាប័កដើមខ្សែនេះបានធ្វើសំណើរលិខិតធានាចំណាយជាលាយលក្សអក្សរជាសំណើរទើបបាន។​ ហើយមានការអនុវត្តពីបោះត្រាពីអ្នកគ្រប់គ្រងហិរញ្ញវត្ថុភ្ជាប់ជាមួយត្រូវបញ្ជូនទៅអោយអាណាប័កដើមខ្សែ។ (មានចែងក្នុងមាត្រា៣ ក្រឹត្យ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  9. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុតួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ ១ ការត្រួតពិនិត្យមុនពេលធ្វើសវនកម្ម ១-១ ការអនុម័តការធានាចំណាយ • អ្នកគ្រប់គ្រងហិរញ្ញវត្ថុត្រូវត្រួតពិនិត្យការសំណើរចំណាយអោយបានត្រឹមត្រូវ ហើយត្រូវពិនិត្យនីមួយៗដូចខាងក្រោមៈ • គោលបំណងនៃចំណាយសាធារណៈ • មុខងារថវិាកដែលត្រូវចំណាយបន្តទទួលសកម្មភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃចំណាច់ថ្នាក់ចំណាយសាធារណៈដោយទៅតាមវិភាជន៏ ថវិកាជាតិដែលបានកំណត់ដោយសភាជាតិ។ • ការប៉ាន់ប្រមាណតួលេខអោយបានត្រឹមត្រូវ • ថវិកាទំនេរ (ពិនិត្យ) • ការអនុវត្តបទប្បញ្ញតិហិរញ្ញវត្ថុច្បាប់ រួមអនុក្រឹត្យរឺសារាចរណែនាំនានានៅក្នុងការបង្ខំ • ​ ការប្រតិបត្តិចំណាយសាធារណៈទៅតាមការរៀបចំថវិកាជាតិ (មាត្រាចែងក្នុងមាត្រា៤ អនុក្រឹត្យ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  10. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុតួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ ១ ការត្រួតពិនិត្យមុនពេលធ្វើសវនកម្ម ១-១ ការអនុម័តការធានាចំណាយ • អ្នកត្រួតពិនិត្យហិរញ្ញវត្ថុត្រូវផ្តល់យោបល់រយៈពេល៤សប្តាហ៏ ផ្ញើរកំណត់ពេវេលារបស់ខ្លួន ការផ្តល់យោបល់នេះត្រូវបានពិចារណា ដូចជាពុំមានផ្តល់ទីព្រឹក្សា ហើយ ត្រូវបានប្រកាសដែលមានចែងក្នុង (មាត្រា៧ អនុក្រឹត្យលេខ៨១) • ទោះបីយ៉ាងណាអ្នកគ្រប់គ្រងហិរញ្ញវត្ថុអាចធ្វើការពន្យល់ព័ត៌មានបនែ្ថមឬធ្វើការកែ តម្រូវ បើមានករណីចាំបាច់ក្នុងគណនីនេះត្រូវកំណត់ពេលវេលានេះរហូតដល់សមា សធាតុដែលមានបញ្ហាត្រូវបានកំណត់ (មាត្រា៧ អនុក្រឹត្យលេខ៨១) • គ្មានកនែ្តងណាមួយ ជំហានណាមួយ ការដកទុកនៃការអនុម័តដោយអ្នកត្រួតពិនិត្យហិរញ្ញវត្ថុបានកំណត់ពេលវេលា លើកលែងតែមានការសំរេចចិត្តចេញពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មាត្រា៨ អនុក្រឹត្យលេខ៨១) • ការអនុម័តត្រូវផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំរាប់ការចំណាយសាធារណៈលើការកំណត់ទឹកប្រាក់ដែលបានបញ្ជាចំណាយ (មាត្រា១០ អនុក្រឹត្យលេខ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  11. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុតួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ • ការបញ្ជាចំណាយ និងអនុក្រឹត្យលើការវិភាជន៏ថវិកាជាតិត្រូវតែផើ្ញជូនការអនុវត្តន៏ជាអតិភាពនៃអ្នកត្រួតពិនិត្យហិរញ្ញវត្ថ (មាត្រា៥៥ អនុក្រឹត្យលេខ៨២ ស្តីពីគណនេយ្យសាធារណៈ)។ • ការអនុម័តនេះត្រូវធ្វើឡើងតាមលទ្ធភាពបញ្ជាក់ថា​កិច្ចការត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានទទួលនូវព័ត៌មានជាចាំបាច់ សំរាប់ការកត់ត្រានៃចំណាយអាណាប័កព្រំទាំងមាន • ចំណាយអាណាប័កព្រមចំណាយយល់ព្រម ហើយចំណាយយល់ព្រមត្រូវស្របទៅតាមការធានាចំណាយដែលការចំណាយទាំងនោះគ្របដណ្តបទាំងមូលឬផែ្នកណាមួយ (អនុក្រឹត្យលេខ៨១)។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  12. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ (ត) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  13. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ (ត) គណនីបុរេប្រទានបានពិភាក្សា ហើយនៅថៃ្ងទី១ នៃបទបង្ហាញនេះ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  14. តួនាទីអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ (ត) • អាណាប័កដើមខែ្សឬមន្រ្តីត្រូវបានធ្វើប្រតិភូកម្មអាចលើកសំណើរការបន្តុំការធានាចំណាយសំរាប់ការចំណាយចរន្តសាធារណៈពេលចាប់ផ្តើមឬកំឡុងពេលដំណើរការគ្រប់គ្រង។ • ការអនុវត្តន៏ផ្តល់ធានាចំណាយដោយអ្នកគ្រប់គ្រងហិរញ្ញវត្ថុដែលត្រូវពិនិត្យមិនអោយលើសចំនួនដែលបានកំណត់គ្រប់ចំណាយក្នុងបន្ទុកថវិកាជាតិតាមមុខងារសេដ្ឋកិច្ច។ ហើយអាណាប័កដើមខែ្សមិនចាំបាច់ផ្ញើរមួយផែ្នកៗ នៃការធានាចំណាយទេសំរាប់ការចំណាយសាធារណៈចំពោះការត្រួតពិនិត្យហិរញ្ញវត្ថុ (មាត្រា១២ អនុក្រឹត្យលេខ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  15. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ: 2. ករណីលើកលែងនៃការត្រួតពិនិត្យមុនចំណាយ: 2.2. ការធានាចំណាយសរុប “នីតិវិធីនៃការធានាចំណាយសរុប ត្រូវអនុវត្តជាអាទិ៍ចំពោះចំណាយដូចតទៅ • ចំណាយលើបៀវត្សរ៍ និងប្រាក់បំណាច់បន្ទាប់បន្ទាប់ • ចំណាយមានលក្ខណៈជាប្រក្រតី ហើយបានធានាចំណាយតាមការសម្រេចពីពេលមុនរួចមកហើយ ដរាបណាពុំទាន់មានសេចក្តីសម្រេចថ្មីមកជំនួស • ប្រាក់ឈ្នួល • ប្រាក់ឧបត្ថម្ភសម្រាប់ដំណើរការអង្គការសាធារណៈរដ្ឋបាល • ចំណាយសម្រាប់សងបំណុលសាធារណៈ • ការបង់វិភាគទានអង្គការអន្តរជាតិ • ចំណាយដែលត្រូវផ្តល់ក្នុងក្របខ័ណ្ឌលទ្ធកម្មសាធារណៈ រឺក្នុងក្របខ័ណ្ឌអោយខ្ចីមុន តាមការវាយតម្លៃសាច់ការដែលធ្វើបាន ហើយមានការយល់ព្រមពីគណៈកម្មការមានសមត្តកិច្ច និងសាម៉ីស្ថាប័នគ្រប់គ្រង ។ " (មាត្រា ១៤ អនុក្រឹត្យលេខ ៨១ ) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  16. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) • “អាណាប័កដើមខ្សែ រឺអាណាប័កផ្ទេរសិទ្ធិ អាចសុំចុះធានាចំណាយបណ្តោះអាសន្ន ចំពោះចំណាយ ... : • ចំណាយលើសម្ភារៈ និងការគ្រប់គ្រង • ចំណាយលើការសងថ្លៃឈ្នួល • ចំណាយអន្តរាគមន៍សាធារណៈក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។" (មាត្រា ១៥ អនុក្រឹត្យ ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  17. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត)  " ... មួយភាគបួននៃថវិកាផ្តល់ប្រចាំឆ្នាំ ... " អាចត្រូវបានធានាចំណាយម្តង (មាត្រា ១៦ អនុក្រឹត្យ ៨១) “ ដោយមិនមានមន្រ្តីអាណាប័កដោយមានភ្ជាប់មកជាមួយនូវសក្ខីប័ត្រគ្រប់គ្រាន់។" “សំណើបន្ទាប់នៃការធានាចំណាយបណ្តោះអាសន្ន ត្រូវភ្ជាប់មកជាមួយនូវសក្ខីប័ត្រនៃសំណើលើកមុន ហើយត្រូវបានចុះទិដ្ឋាការជូនត្រឹមចំនួនទឹកប្រាក់ដែលមានសក្ខីប័ត្រប៉ុណ្ណោះ។ " (មាត្រា ១៧ អនុក្រឹត្យលេខ ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  18. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) “សំណើសុំបង្វែចំណាយ ផ្ទៃក្នុងនៃបន្ទាត់ថវិកា រឺសំណើសុំផ្ទេរចេញពីជំពូកចំណាយមិនបានគ្រោងទុក ត្រូវតែមានចុះទិដ្ឋាការរបស់មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ មុនឆ្លងការត្រួតពិនិត្យតាមដានការអនុវត្តថវិការបស់នាយកដ្ឋានជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ " (មាត្រា ២៤ អនុក្រឹត្យលេខ ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  19. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) មាត្រា ២២ អនុក្រឹត្យលេខ ៨១ : “ក្រោយពេលអនុវត្តចំណាយ មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ មាននីតិសម្បទាក្នុងការរកអោយឃើញ តាមគ្រប់រូបភាពស្របច្បាប់ ដែលយល់ថាចាំបាច់ នូវចំណាយថវិកាដែលបានធ្វើឡើងដោយមិនត្រឹមត្រូវ : សេវាកម្ម ការរៀបចំគម្រោង ការទិញសម្ភារៈ ... ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  20. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) ក្នុងន័យនេះ មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុមានសិទ្ធិចូលដោយគ្មានជូនដំណឹងជាមុន តាមបញ្ជាបេសកកម្មចេញអោយដោយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងគ្រប់ខេត្ត-ក្រុង ក្រុងស្វយ័ត ព្រមទាំងអង្គការរដ្ឋបាលសាធារណៈនានា ដែលមានភារៈកិច្ចរាយការណ៍លម្អិតនៃការអនុវត្តចំណាយ។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  21. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុត្រូវធ្វើរបាយការណ៍ផ្ញើជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីលក្ខណៈចំណាយដែលបានអនុវត្តរួចហើយ។ ការខុសឆ្គងដែលមានក្នុងការអនុវត្ត និងភាពខុសគ្នាដែលបានស្រង់ចេញពីបញ្ជីកាគណនេយ្យ ជាសមត្ថកិច្ចដោះស្រាយរបស់រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសំណើដាក់វិន័យដោយអនុលោមតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ក្រោយទទួលបានយោបល់សម្រេចពីគណៈរដ្ឋមន្រ្តី ការអនុវត្តវិន័យខាងរដ្ឋបាល​ រឺ ប្តឹងទៅតុលាការ ត្រូវធ្វើទៅតាមករណីហេតុ។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  22. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) “មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុត្រូវរួមចំណែកធានា ជាមួយផ្នែកទទួលបន្ទុកចំណាយនៃអាណាប័កដើមខ្សែ និងអាណាប័កផ្ទេរសិទ្ធិ អំពីការខុសគ្នាក្នុងការចុះបញ្ជីគណនេយ្យ ការធានាចំណាយ និងតាមដានការប្រើប្រាស់ឥណទាន។ របាយការណ៍ត្រូវធ្វើជារៀងរាល់ខែ ដើម្បីផ្ទៀងផ្ទាត់អំពីការធានាចំណាយ និងការបើកប្រាក់របស់អាណាប័ក ប្រៀបធៀបជាមួយបញ្ជីអនុវត្តចំណាយរបស់រតនាគារ" (មាត្រា ២១ នៃអនុក្រឹត្យលេខ ៨១) ។ សំណើចុះធានាចំណាយ រឺលុបចោលធានាចំណាយ ត្រូវឆ្លងកាត់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ ដោយមានភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ និងលិខិតយោងចាំបាច់" (មាត្រា ១៩ នៃអនុក្រឹត្យលេខ ៨១) ។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  23. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) “មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ ចាំបាច់ត្រូវចូលរួមយោបល់ ផ្នែកហិរញ្ញវត្ថុ លើសេចក្តីព្រាងច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស កិច្ចសន្យា រឺសេចក្តីសម្រេចដែលមានលក្ខណៈជាបទបញ្ជា និងមានផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ" (មាត្រា ២៨ នៃអនុក្រឹត្យ ៨១) “មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ ចូលរួមរាល់កិច្ចការរៀបចំថវិកា និងកសាងច្បាប់ស្តីពីហិរញ្ញវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុ" (មាត្រា ២៣ នៃអនុក្រឹត្យលេខ ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  24. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) “រៀងរាល់ឆ្នាំ មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុត្រូវធ្វើរបាយការណ៍សរុប អំពីការអនុវត្តថវិកាឆ្នាំកន្លងទៅ ដោយមានបញ្ជាក់អំពីលទ្ធផលនៃការត្រួតពិនិត្យ និងលើកសំណូមពរកែលម្អការអនុវត្តថវិកានៃឆ្នាំបន្ត។ របាយការណ៍នេះ ត្រូវផ្ញើជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំបន្ទាប់នៃឆ្នាំត្រួតពិនិត្យ" (មាត្រា ២៩នៃអនុក្រឹត្យលេខ ៨១) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  25. តួនាទីរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ (ត) មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុដែលមានចម្ងល់លើការគ្រប់គ្រងប្រចាំថ្ងៃរបស់អាណាប័ក នៅក្នុងក្រសួង ស្ថាប័នដែលខ្លួនគ្រប់គ្រង អាចស្នើសុំការបំភ្លឺលើការជ្រើសរើស និងការសម្រេចចិត្ត ដែលមានលក្ខណៈជាច្បាប់ និងបទបញ្ជាផ្នែកហិរញ្ញវត្ថុ រឺជាទូទៅ។ ក្នុងន័យនេះ មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុត្រូវមានចំណេះដឹងយ៉ាងច្បាស់ ជាពិសេសសម្រាប់អ្វីដែលពាក់ព័ន្ធដល់ការទទួលខុសត្រូវរបស់ខ្លួន។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  26. រតនាគារ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  27. រតនាគារ(ត) • នៅក្នុងប្រទេសកម្ពុជា “ប្រាក់ទំនេររបស់គណនេយ្យសាធារណៈនៃរតនាគារ ត្រូវរក្សាទុកក្រោមរូបភាពជាសាច់ប្រាក់ក្នុងបេឡា រឺសាច់ប្រាក់ក្នុងគណនីទោលនៃរតនាគារ ដែលបើកនៅធនាគារជាតិនៃកម្ពុជា។" (មាត្រា ៧៤ នៃអនុក្រឹត្យលេខ ៨២) • “អង្គការសាធារណៈ ត្រូវដាក់ផ្ញើទុកមូលនីធិរបស់ខ្លួននៅរតនាគារ លើកលែងតែមានការអនុញ្ញាតពីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។" (មាត្រា ៧១ នៃអនុក្រឹត្យលេខ ៨២) • “ធនាគារជាតិនៃកម្ពុជា ជាអ្នកទទួលរក្សាទុកផ្តាច់មុខនូវមូលនិធិទាំងឡាយដែលកាន់កាប់ដោយគណនេយ្យករផ្ទាល់របស់ធនាគារ។" (មាត្រា ៧៨ នៃអនុក្រឹត្យលេខ ៨២) • “មានតែគណនេយ្យករសាធារណៈទេ ដែលមាននីតិសម្បទាចាត់ចែងមូលនិធិរតនាគារ។" (មាត្រា ៧២​ នៃអនុក្រឹត្យលេខ ៨២) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  28. រតនាគារ (ត) • “អាណាប័ក និងភ្នាក់ងាររដ្ឋផ្សេងៗ ដែលគ្មានលក្ខណៈសម្បត្តិជាគណនេយ្យករសាធារណៈ មិនអាចបើកគណនីក្នុងធនាគារ រឺគ្រឹះស្ថានឥណទានសាធារណៈ រឺឯកជនបានឡើយ។ • ក៏ប៉ុន្តែ អ្នកទទួលខុសត្រូវអង្គភាពគ្រប់គ្រងគម្រោង ដែលហិរញ្ញប្បទានដោយជំនួយក្រៅប្រទេស អាចបើកគណនីនៅធនាគារបានសម្រាប់តម្រូវការរបស់គម្រោង ក្នុងករណីដែលកិច្ចព្រមព្រៀងបានចុះហត្ថលេខាជាមួយអ្នកផ្តល់​មូល​និធិ។ ការបើកគណនីទាំងនេះត្រូវឆ្លងកាត់ការអនុញ្ញាតជាមុនពីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ " (មាត្រា ៧៣ នៃអនុក្រឹត្យលេខ ៨២) • ការបើកគណនីឯកជន និងការចាត់ចែងមូលនិធិ​ តាមរយៈនិក្ខិត្តករនៃគណនីទាំងនេះ (រឺការចាត់ចែងសាច់ប្រាក់) គឺជាការគ្រប់គ្រងតាមសភាពការណ៍ជាក់ស្តែង ដែលបានរៀបរាប់ខាងដើម។ • “គណនេយ្យករសាធារណៈរបស់រដ្ឋ មិនអាចបើកគណនីនៅធនាគារ រឺគ្រឹះស្ថានឥណទាន ដែលមានលក្ខណៈឯកជនបានទេ វៀរលែងតែមានការយល់ព្រមពីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។" (មាត្រា ៧៧ នៃអនុក្រឹត្យលេខ ៨២) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  29. រតនាគារ : 1. ប្រតិបត្តិការរតនាគារ • “ប្រតិបត្តិការរតនាគារ គឺជារាល់ចលនាសាច់ប្រាក់ មូលប័ត្រ គណនីនិក្ខិត្តភ័ណ្ឌ និងគណនីចរន្តហើយ និងប្រតិបត្តិការទាំងឡាយពាក់ព័ន្ធនឹងគណនីឥណទេយ្យ និងបំណុលរយៈពេលខ្លី ។" (មាត្រា ៦៨ នៃអនុក្រឹត្យលេខ ៨២) • “ប្រតិបត្តិការរតនាគារ ត្រូវបានពិពណ៌នាតាមប្រភេទទាំងស្រុង ដោយគ្មានការបំប្រួញឡើយ ។" (មាត្រា ៦៩ នៃអនុក្រឹត្យលេខ ៨២) • “បន្ទុក (ចំណាយ) និងផល (ចំណូល) ដែលបណ្តាលមកពីការអនុវត្តប្រតិបត្តិការរតនាគារត្រូវបានកំណត់ក្នុងគណនីថវិកា។" (មាត្រា ៦៩ នៃ​​​​ អនុក្រឹត្យលេខ ៨២ ) • “ក្រៅពីចលនាសាច់ប្រាក់ដែលចាំបាច់សម្រាប់ផ្គត់ផ្គង់ រឺ ការដកចេញពីបេឡារបស់គណនេយ្យករ រាល់ការទូទាត់ រវាងគណនេយ្យករសាធារណៈ ត្រូវធ្វើឡើងដោយការបង្វែរគណនី។" (មាត្រា ៨០ នៃអនុក្រឹត្យលេខ ៨២) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  30. 2. និក្ខិត្តកររតនាគារ • “ដោយអនុលោមតាមច្បាប់ និងបទបញ្ជាទាំងឡាយ រឺដោយអំណាចនៃអនុសញ្ញា និក្ខិត្តកររតនាគារ ជាអង្គការ និងឯកជននានា ដែលផ្ញើទុកមូលនិធិនៅរតនាគារក្នុងនាមជាកាតព្វកិច្ច រឺដោយស្ម័គ្រចិត្ត រឺដែលត្រូវបានអនុញ្ញាតអោយធ្វើប្រតិបត្តិការចំណូល និងចំណាយតាមរយៈគណនេយ្យកររបស់រតនាគារ។ • វៀរលែងតែមានបានការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និក្ខិត្តករម្នាក់អាចបើកគណនីតែមួយគត់នៅរតនាគារ... “(មាត្រា ៨១ នៃអនុក្រឹត្យ ៨២) • “គណនេយ្យករសាធារណៈនៃរតនាគារអាចទទួលបាននីតិសម្បទា ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរ៉ាប់រងផ្នែកទទួលបន្ទុកមូលនិធិឯកជន។" (មាត្រា ៨៣ នៃអនុក្រឹត្យ ៨២) • “គណនីដែលបើកនៅរតនាគារក្នុងនាម និក្ខិត្តករ មិនត្រូវមាន វិបារូន៍(អាចដក រឺចាយប្រាក់លើសទឹកប្រាក់ដែលមាន)" (មាត្រា ៨៤ នៃអនុក្រឹត្យ ៨២) ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  31. 3. ការគ្រប់គ្រងសាច់ប្រាក់ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  32. 3. ការគ្រប់គ្រងសាច់បា្រក់ (ត) • គោលការណ៍នៃការកែលម្អការគ្រប់គ្រងសាច់ប្រាក់ គឺមាននៅក្នុងវគ្គសិក្សា “ការគ្រប់គ្រងសាច់ប្រាក់” នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  33. គណនីទោលរបស់រតនាគារ • គណនីទោលរបស់រតនាគារ អាចត្រូវបានអោយនិយមន័យជា “ប្រព័ន្ធមួយនៃគណនីរតនាគារជាតិដែលត្រូវបានភ្ជាប់ទំនាក់ទំនងគ្នា។" • គណនីទោលរបស់រតនាគារ គឺជាការរួមបញ្ចូលគ្នានៃគណនីរបស់រដ្ឋាភិបាល និងប្រមូលផ្តុំនូវសមតុល្យចុងឃ្លា ទៅក្នុងគណនីទោលតែមួយដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនៅធនាគារកណ្តាល។ • គោលបំណងនៃគណនីទោលរបស់រតនាគារ គឺដើម្បីកែលម្អការគ្រប់គ្រងសាច់ប្រាក់ តាមរយៈការប្រមូលនូវធនធានដែលមានទាំងអស់ ដើម្បីធានាអោយមានការប្រើប្រាស់អោយបានល្អបំផុត និងបង្រួមអោយតូចបំផុតនូវសមតុល្យសាច់ប្រាក់ឥតបានការប្រាក់។ • លក្ខណៈចំបង ២ នៃគណនីទោលរបស់រតនាគារ ក្នុងសម័យទំនើបគឺ : • លក្ខណៈដូចគ្នា រតនាគារគួរតែអាចផ្លាស់ទីនូវធនធាន ដោយសេរី រហ័ស និងមានប្រសិទ្ធិភាព រវាងគណនីធនាគារទាំងអស់ នៅក្នុងគណនីទោលទោលរតនាគារ។ • ការត្រួតពិនិត្យខាងផ្នែកប្រតិបត្តិការ - ការត្រួតពិនិត្យខាងផ្នែកប្រតិបត្តិការរបស់គណនីទោលរបស់រតនាគារ គួរតែស្ថិតនៅទាំងស្រុងនៅក្នុងស្ថាប័នមួយ - រតនាគារជាតិ និងរតនាគារតាមបណ្តាខេត្ត។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

  34. គណនីទោលរបស់រតនាគារ (ត) • គណនីទោលរបស់រតនាគារ មានគណនីសំខាន់ចំនួនពីរ គឺ :0100­39.1211-T001, សម្រាប់លុយរៀល និង 0102-35.1211-T023 សម្រាប់លុយដុល្លារ។ • ចំណូលដែលបានមកពីពន្ធ និងមិនមែនពន្ធដែលប្រមូលបានជាលុយរៀល រឺដុល្លារ ត្រូវបានដាក់នៅក្នុងគណនីលុយរៀល បន្ទាប់ពីធ្វើការប្តូរប្រាក់ ប្រសិនបើចាំបាច់។ គណនីលុយដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់សេវាកម្មបំណុល និងការបើកប្រាក់ចំណាយជាក់លាក់នានា។ • រតនាគារជាតិមិនប្រើប្រាស់ធនាគារពាណិជ្ជ សម្រាប់ប្រតិបត្តិការរាយរងរបស់វាទេ លើកលែងតែការប្រើប្រាស់ធនាគារ ANZ Royal សម្រាប់ការបើកប្រាក់ខែដល់មន្រ្តីជាន់ខ្ពស់។ • ប្រាក់បុរេប្រទានត្រូវទទួលបានពីរតនាគារជាសាច់ប្រាក់ និងត្រូវបានរក្សាទុកនៅក្នុងទូរដែកការិយាល័យ។ ភាគច្រើននៃការចំណាយរបស់រតនាគារ គឺមានលក្ខណៈជាសាច់ប្រាក់ដែលត្រូវបានបើកនៅធនាគារជាតិនៃកម្ពុជា រតនាគារជាតិ រឺសាខារបស់វានៅតាមបណ្តាខេត្ត។ ជាផ្នែកមួយនៃកម្មវិធីកែទំរង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំណូលពន្ធដែលប្រមូលដោយ TD និង CED ត្រូវបានតំកល់នៅធនាគារជាតិនៃកម្ពុជា តាមរយៈអ្នកបង់ពន្ធ។ ចំណូលទាំងនេះ ត្រូវឆ្លងកាត់តាមគណនីសមតុល្យសូន្យនៅក្នុងធនាគារជាតិនៃកម្ពុជា ទៅក្នុងគណនីទោលរបស់រតនាគារ។ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD

More Related