1 / 5

ដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរ

ដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរ.

Download Presentation

ដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរដំណើររបស់មនុស្សលោកឆ្ពោះទៅកាន់លំហរ • អរិយធ៌មដំបូងរបស់មនុស្សលោកយើងបានចាប់ផ្ដើមឡើងចន្លោះពីឆ្នាំ ៤៥០០​​និង៤០០០មុនគ្រិស្តសគរាជ​។ ជិត ៦០០០ឆ្នាំក្រោយមក នៅឆ្នាំ១៩៦៩ យាន្តអវករជនជាតិអាមេរិក នែល អាមស្ត្រង​បានធ្វើដំនើរទៅដល់ រណបភពច័ន្ទ(១​) នេះជាលើកទីមួយដែលមនុស្សយើងបានឈានជើងទៅដល់ពិភពមួយផ្សេងក្រៅពីផែនដី។ ក្នុងប្រមាណ ៤ទស្សវត្តចុងក្រោយនេះ យាន្តអវករជាច្រើននាក់បានត្រូវបញ្ជូនទៅក្នុងលំហរ។​ ទាំងនេះគ្រាន់តែជាជំហានទីមួយនៃដំនើរផ្សងព្រេងរបស់មនុស្សលោកឆោ្ពះទៅកាន់អវកាសដ៏មហាសារ​​​​​​​​​​​​​​​​​​​ប៉ុណ្ណោះ។ • ជាសកល​ គេមិនចាត់ទុកព្រះច័ន្ទជាភពទេ គេចាត់ទុកព្រះច័ន្ទជារណបរបស់ភពផែនដីទៅវិញ។ រូបភាពដោយ NASA រូបទី១៖នេះជាប្រព័ន្ធភពនៅជុំវិញព្រះអាទិត្យ យើងអាចឃើញភពផែនដីដែលជាភពទីបី​ (សញ្ញាព្រួញ)​​ ឯកូនភពដ៏តូចមួយដែលនៅជិតផែនដីនោះគឺជាព្រះច័ន្ទ។

  2. ការវិវត្តន៏មួយចំនួនធំរបស់មនុស្សលោកពឹងផ្អែកទៅលើការរំពឹងគិត ការស្វែងយល់​និងតំរូវការ។ ឯការវិវត្តន៏របស់មនុស្សឆ្ពោះទៅកាន់លំហរក៏ដូចគ្នារដែរ អ្វីៗចាប់ផ្ដើមឡើងនូវពេលដែលមនុស្សមួយចំនួនងើយទៅលើមេឃ ហើយលំពឹងសួរថាតើរនៅលើមេឃនោះមានអ្វីខ្លះ? តើផ្កាយទាំងនោះជាអ្វី? ហេតុអ្វីបានជាផ្កាយដុះកន្តុយអាចហោះបាន?។ល។ ការស្វែងយល់ពីលំហរមានការលំបាកយ៉ាងខ្លាំងត្រង់ថាផ្កាយ​​​​​​ ភព​និង ប្រព័ន្ធភពផ្សេងៗនៅឆ្ងាយជាអតិប្បរិមា ហេតុដូចនេះបាន​ជា​នៅដើមសតវត្សទី១៧អ្នកវិទ្យាសាស្ត្រមួយចំនួនបានបង្កើតកែវយិតដើម្បីសិក្សារពីលំហរនិងភពផ្សេងៗ​ ក៏ប៉ុន្តែបើយើងបានទៅដល់អវកាស យើងនឹងបង្កើនការយល់ដឹងពីអវកាសមួយកំរិតទៀត។ បញ្ហានៅត្រង់ថា យើងត្រូវការម៉ាសីននិងយានយន្តដើម្បីហោះចេញពីផែនដី​​ រីឯមនុស្សនាសតវត្សទី១៧នោះចេះត្រឹមតែប្រើរទេះសេះជាយានប៉ុណ្ណោះ។ រូបថតដោយ NASA រូបទី២៖ រូបខាងលើជាកែវយិតរបស់តារាវិទូហ្គាលីលេអូ ​ ហ្គាលីលៃ(Galileo) នាសតវត្សទី១៧។ រូបខាងក្រោមជាកែវយិត ហឹបបល(Hubble)ដែលត្រូវបានបញ្ជុនទៅក្នុងលំហរតាំងពីរច្នាំ១៩៩០

  3. រូបថតដោយយឹម វិរៈ ក្នុងរយៈពេលជាង៣០០ឆ្នាំកន្លងមក ដោយសារតែមានការរីកចំរើននូវការយល់ដឹងមុខវិជ្ជាផ្សេងៗ​ ដូចជារូបវិទ្យា​ គីមីវិទ្យា​ និង គណិតវិទ្យា យើងអាចមានលទ្ធភាពបញ្ជូនមនុស្សទៅអវកាសបានតំាងពីរពាក់កណ្ដាលសតវត្សទី២០មក។ រូបទី៣៖ ភពព្រះអង្គារ(Mars)ត្រជាក់ពេកក្រៃ តែយើងអាចកែប្រែភពនេះអោយមានកំដៅស្រដៀងនឹងភពផែនដីបាន បញ្ហាត្រង់យើងត្រូវការពេលនិងថវិការដ៏មហិមា។(ថតនៅ American Museum Of Natural History, ទីក្រុងញុវយ៉ក)

  4. ការធ្វើដំនើរទៅក្នុងលំហរក៏ជាការចាំបាច់មួយដែរ ព្រោះថាមានធាតុផ្សេងៗដូចជាហេល្យូម៣(២)ដែលមិនសូវមាននៅលើផែនដី តែបែជាសំបូរនៅលើព្រះច័ន្ទទៅវិញ។ ក្នុងពេលបច្ចុបន្យអ្នកវិទ្យាសាស្រ្តកំពុងរំពឹងគិតនិងពិភាក្សារអំពីកំណែប្រែភពព្រះអង្គារអោយទៅជាភពផែនដីទីពីរ(រូបថតទី២) រូបភាពដោយ NASA រូបទី៤៖ រូបខាងលើបង្ហាញអោយយើងឃើញថា ការធ្វើដំនើរទៅភពព្រះអង្គារនឹងមានការលំបាកជាខ្លាំងដោយសារថាភពនោះនៅឆ្ងាយ។ រូបខាងក្រោមគឺ NASA មានគំរោងនិងសាងសង់យានអវកាសទំងន់ធ្ងន់ដែលនឹងបញ្ជូនមនុស្សទៅហួសភពព្រះច័ន្ទ រហូតទៅដល់ភពព្រះអង្គារ។​(គំនូរកុំព្យុទ័រ)

  5. និយមន័យមួយចំនួន៖ • (២)ហេល្យូម៣(Helium3)៖ ជាសារជាតិគីមីម្យ៉ាងដែលអ្នកវិទ្យាសាស្រ្តជឿថានឹងអាចប្រើវាក្នុងប្រតិកម្មនុយក្លែរបង្រួម(nuclear fusion) អោយទៅជាថាមពលផ្សេងៗ (ហេល្យូមមានតំលៃប្រហែល ៤លានដុល្លាអាមេរិកក្នុងមួយគីឡូ ឯមាសមានតំលៃប្រហែលជា៦ម៉ឺនដុល្លាក្នុងមួយគីឡូ)។ • NASA(National Aeronautics and Space Administration)៖ ជាទីភ្នាក់ងាររបស់សហរដ្ដអាមេរិកដែលមានភាវរកិច្ចក្នុងការគ្រប់គ្រងផែ្នកអវកាស និងអាកាសចរណ៏វិទ្យា។

More Related