1 / 19

ជំពូក​ ៤

ជំពូក​ ៤. ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃជំងឺ. ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិ. ជំងឺនីមួយៗកើតឡើងលុះត្រាតែជួបប្រទះនឹងលក្ខណៈល្អយ៉ាងហោចណាស់ ៣ យ៉ាងដូចជាៈ អាកាសធាតុអំណោយផល (favorable condition) មេរោគនោះកាចសាហាវ (virulent)

gracie
Download Presentation

ជំពូក​ ៤

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ជំពូក​ ៤ ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃជំងឺ

  2. ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិ • ជំងឺនីមួយៗកើតឡើងលុះត្រាតែជួបប្រទះនឹងលក្ខណៈល្អយ៉ាងហោចណាស់ ៣ យ៉ាងដូចជាៈ • អាកាសធាតុអំណោយផល (favorable condition) • មេរោគនោះកាចសាហាវ (virulent) • រុក្ខជាតិមានសមត្ថភាពខ្សោយ (susceptible) ក្នុងការទប់ទល់នឹងជំងឺ

  3. ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិ • រុក្ខជាតិជំរក និងជំងឺអាចលូតលាស់ វិវត្តទៅបានដោយពឹងផ្អែកទៅលើកត្តាអាកាសធាតុ ២ យ៉ាងៈ • អាកាសធាតុនៃបរិយាកាស • អាកាសធាតុនៃដី

  4. ១/អាកាសធាតុនៃបរិយាកាស១/អាកាសធាតុនៃបរិយាកាស • អាកាសធាតុនៃបរិយាកាសដែលជះឥទ្ធិពលទៅលើភាពរាលដាលនៃជំងឺរុក្ខជាតិមានៈ • សីតុណ្ហភាព • សំណើម • ពន្លឺព្រះអាទិត្យ • ភ្លៀង • ខ្យល់

  5. ១.១ សីតុណ្ហភាព • មេរោគនីមួយៗលូតលាស់ទៅតាមដំណាក់កាលជីវៈរបស់ខ្លួន • ដំណាក់កាលលូតលាស់នីមួយៗប្រព្រឹត្តទៅនៅក្នុងចន្លោះសីតុណ្ហភាពសមស្របជាក់លាក់មួយ • ក្រៅពីចន្លោះសមស្របនេះមេរោគចូលក្នុងស្ថានភាពសំរាក​ហើយត្រូវបាត់បង់ថាមពល និងសកម្មភាព ឬត្រូវបាត់បង់ជីវិតតែម្តង

  6. ១.១ សីតុណ្ហភាព (ត) • សីតុណ្ហភាពដែលសមស្របអាចជួយសំរួលដល់ជំងឺដូចជាៈ • សំរួលការបង្កជំងឺទៅលើរុក្ខជាតិៈ នៅពេលដែលជួបសីតុណ្ហភាពសមស្របជំងឺផ្សេងៗងើបពីស្ថានភាពសំរាក ហើយចាប់ផ្តើមការរាតត្បាតទៅលើរុក្ខជាតិ • បង្កើនភាពរាលដាលនៃជំងឺៈ សន្ទុះនៃការរាលដាលជំងឺពឹងផ្អែកមួយភាគធំលើសីតុណ្ហភាពដែលសមស្រប • សំរួលដល់ការបង្កើត ការលូតលាស់ និងការបញ្ចេញស្ប៉​(ផ្សិត): ការលូតលាស់នៃស្ប៉របស់ផ្សិតត្រូវបានកំណត់ដោយសីតុណ្ហភាព

  7. ១.១ សីតុណ្ហភាព (ត) • ប្រភេទស្ប៉នីមួយៗរបស់ផ្សិតមានសីតុណ្ហភាពកំណត់មួយដែលធ្វើអោយវាលូតលាស់រហ័សបំផុត ដែលគេហៅថា សីតុណ្ហភាពល្អប្រសើរ​(optimum temperature) • លើសពីនេះទៅទៀតវាក៏មានសីតុណ្ហភាព អតិបរមា និងអប្បបរមាសំរាប់ការលូតលាស់ដែរ • ប្រសិនបើសីតុណ្ហភាពលើសពីកំរិតអតិបរមា ឬក្រោមកំរិតអប្បបរមា ការលូតលាស់មិនអាចកើតឡើងទេ

  8. ១.១ សីតុណ្ហភាព (ត) • ឧទាហរណ៏ៈ • ស្ប៉របស់ផ្សិត Albugocandidusដែលជាភ្នាក់ងារបង្កជំងឺ rust លើពពួកស្ពៃមានការលូតលាស់ល្អបំផុតនៅសីតុណ្ហភាព ១០ អង្សាសេ ហើយសីតុណ្ហភាពទាបបំផុត និងខ្ពស់បំផុតសំរាប់ការលូតលាស់ស្ប៉របស់វាគឺ ០អង្សា​ និង​​១៥ អង្សា

  9. ១.២ សំណើម • ភាពសើមកើតឡើងអំពីទឹក ដូចជាទឹកភ្លៀង ទឹកសន្សើម អ័ព្ទ ឬចំហាយទឹកដែលមាននៅក្នុងបរិយាកាស • សំណើមជាកត្តាមួយដែលសមស្របបំផុតដល់ការបង្កជំងឺ និងការរាលដាលនៃជំងឺផ្សិត និង​ណេម៉ាតូត(ការបញ្ចេញស្ប៉) • បរិមាណសំណើមដែលភ្នាក់ងារបង្កជំងឺត្រូវការខុសៗគ្នាទៅតាមប្រភេទនៃភ្នាក់ងារបង្កជំងឺ • ចំពោះរុក្ខជាតិកន្លែងដែលមានសំណើមខ្ពស់តែងរងនូវការកើតជំងឺច្រើនជាងកន្លែងដែលស្ងួត

  10. ១.៣ ទំនាក់ទំនងរវាងសីតុណ្ហភាពនិង សំណើម • ជាធម្មតានៅពេលដែលសរីរាង្គមួយមានការកើនឡើងនូវសីតុណ្ហភាព សរីរាង្គនោះក៏ត្រូវការសំណើមច្រើនដែរ • ឧទាហរណ៏ៈ ភ្នាក់ងារបង្កជំងឺដំឡូងបារាំងឈ្មោះ​phytohptorainfestansមានសកម្មភាពខ្ពស់បំផុតនៅពេលដែលសីតុណ្ហភាពចុះនៅក្រោម ២៥​ អង្សា។ នៅពេលនោះវាត្រូវការភាពសើមរហូតដល់ ៩០% ឬច្រើនជាងនេះ។ ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ២៥ អង្សា មេរោគនោះអាចរស់បានតទៅទៀតលុះត្រាតែសំណើមមានកំរិតខ្ពស់មែនទែន។ ផ្ទុយទៅវិញបើសំណើមមានកំរិតមិនគ្រប់គ្រាន់មេរោគនោះក៏បញ្ឈប់ការលូតលាស់របស់វាទោះជាសីតុណ្ហភាពមានកំរិតល្អប្រសើរយ៉ាងណាក៏ដោយ។

  11. ១.៤ ពន្លឺព្រះអាទិត្យ • ពន្លឺថ្ងៃ និងសីតុណ្ហភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ • ពន្លឺថ្ងៃដែលមានរយៈពេលខ្លីធ្វើអោយរុក្ខជាតិងាយទទួលរងនូវជំងឺ • ពន្លឺមានឥទ្ធិពលលើការលូតលាស់របស់ស្ប៉របស់ផ្សិត តិចជាងសំណើម និងសីតុណ្ហភាព

  12. ១.៥ អុកស៊ីសែន និងឧស្ម័នកាបូនិក • អុកស៊ីសែនត្រូវបានប្រើប្រាស់សំរាប់ការលូតលាស់របស់ស្ប៉ • ស្ប៉ជាច្រើនអាចលូតលាស់នៅក្នុងចន្លោះនៃកំហាប់អុកស៊ីសែន ពី​ ១% ទៅ ៦០% • ស្ប៉ក៏ត្រូវការឧស្ម័នកាបូនិកក្នុងកំហាប់ខ្ពស់ផងដែរសំរាប់ការដុះលូតលាស់ • កំហាប់អុកស៊ីសែន និងឧស្ម័នកាបូនិកដែលកើតឡើងនៅក្នុងធម្មជាតិតែងជះឥទ្ធិពលទៅលើការលូតលាស់របស់ស្ប៉របស់ផ្សិតបង្កជំងឺ លើកលែងតែស្ប៉ដែលរស់នៅក្នុងដី។

  13. ២/ អាកាសធាតុនៃដី ២.១ផ្នែករូបសាស្រ្ត • អតិសុខុមប្រាណ​ដែលមានជីវិតនៅក្នុងដីពឹងផ្អែកលើលក្ខណៈបួនយ៉ាងរបស់ដីគឺៈ • សំណើមដី • ខ្យល់ក្នុងដី • សីតុណ្ហភាពនៃដី • ទំរង់ដី

  14. សំណើមដី • ភាពសើមមានឥទ្ធិពលទៅលើជំងឺរុក្ខជាតិដែលស្ថិតក្នុងដីផង និងទៅលើជំងឺដែលនៅផ្នែកខាងលើដីផង • នៅពេលដែលដីមានសំណើមខ្លាំង ភាពសើមនោះច្រើនតែធ្វើអោយស្ទះដង្ហើមដល់ឬសដំណាំ

  15. ខ្យល់ក្នុងដី • អុកស៊ីសែនដែលឋិតក្នុងបរិកាសផ្លាស់ប្តូរទីកន្លែង ១០០០០ ដងលឿនជាងអុកស៊ីសែននៅក្នុងទឹក • ដូចនេះនៅពេលសំណើមថយចុះ ដីតែងផ្តល់អុកស៊ីសែនច្រើន​ និងបានល្អទៅអោយរុក្ខជាតិ • រុក្ខជាតិដែលមានសុខភាពមិនល្អអាចបណ្តាលមកពីដីសើម​ហូស​ហេតុពេក ហើយរុក្ខជាតិនោះក៏ងាយកើតជំងឺផងដែរ

  16. សីតុណ្ហភាពក្នុងដី • សីតុណ្ហភាព និងសំណើមនៅក្នុងដីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ • រុក្ខជាតិត្រូវការសីតុណ្ហភាព និងសំណើមនៅក្នុងដីដែលមានលក្ខណៈសមាមាត្រគ្នាដើម្បីការដុះលូតលាស់ល្អ និងទប់ទល់នឹងការឆ្លងជំងឺ។

  17. ទំរង់ដី • ឬសរុក្ខជាតិតែមួយដែលកើតជំងឺដូចគ្នាទទួលរងនូវការខូចខាតច្រើនដូចគ្នាទោះរុក្ខជាតិនោះដុះនៅលើដីប្រភេទខុសគ្នាក៏ដោយ​ (ដីឥដ្ឋ ដីល្បាយនិង ដីខ្សាច់) • ប៉ុន្តែចំពោះដីឥដ្ឋ និងដីល្បាយ ឬសរុក្ខជាតិឆាប់ដុះឡើងវិញជាងដីខ្សាច់ ដោយ​សារដីឥដ្ឋ និងដីល្បាយមានទំរង់ និងជីជាតិល្អជាងដីខ្សាច់ • ក្នុងលក្ខខ័ណ្ឌស្ងួតរុក្ខជាតិយកមើមដែលដុះលើដីខ្សាច់ងាយទទួលរងជំងឺជាងដីខ្សាច់

  18. ២.២ ផ្នែកគីមី • pH​ នៃដីមានតួនាទីជួយសំរួលដល់ការដោះដូរអ៊ីយ៉ុងនៃសារធាតុគីមីនៅក្នុងដី • ដីអាស៊ីតខ្វះធាតុចាំបាច់ជាច្រើន ហើយមិនសូវមានសមត្ថភាពដោះដូរអ៊ីយ៉ុង​ ប៉ុន្តែសំបូរអ៊ីយ៉ុងលោហៈជាច្រើនដូចជា ម៉ាញេស្យូម ដែក អាលុយមីញ៉ូម ដែលអាចបង្កការពុលដល់ដំណាំ • ដីអាស៊ីតមានវត្តមានបាក់តេរី និងផ្សិតតិចជាងដីបាស • ដីបាសមានជាតិប្រៃ ហើយច្រើនខ្វះជាតិដែកដែលបណ្តាលអោយរុក្ខជាតិកើតជំងឺ (chlorosis)

  19. ជីជាតិដី • វត្តមាននៃសារធាតុ N ច្រើនហួសហេតុពេកនៅក្នុងដីធ្វើអោយរុក្ខជាតិងាយទទួលជំងឺ ជាពិសេសជំងឺដែលកើតឡើងលើស្លឹក និងពន្លក • វត្តមានជាតិ Kច្រើនក្នុងដីអាចជួយបង្កើនកំលាំងដល់រុក្ខជាតិដែលអាចទប់ទល់នឹងប្រភេទជំងឺមួយចំនួន • វត្តមានសារធាតុ Mg និងសូដ្យូម​ច្រើនជាង Caធ្វើអោយរុក្ខជាតិងាយកើតជំងឺផ្សិត។

More Related