1 / 17

សន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងទិសដៅ ឆ្នាំ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

បទបង្ហាញ. ស្តីពី ការលើកកម្ពស់កម្រិតជីវភាពសហគមន៍ជនបទ តាមរយៈការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ. សន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងទិសដៅ ឆ្នាំ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សាលចតុមុខ ថ្ងៃទី១២ ខែ មីនា​ ឆ្នាំ ២០១៤. ​ លោក លាភ សំណាង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ. មាតិកា.

kolina
Download Presentation

សន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងទិសដៅ ឆ្នាំ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. បទបង្ហាញ ស្តីពីការលើកកម្ពស់កម្រិតជីវភាពសហគមន៍ជនបទ តាមរយៈការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ សន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សាលចតុមុខ ថ្ងៃទី១២ ខែ មីនា​ ឆ្នាំ ២០១៤ ​លោក លាភ សំណាង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ

  2. មាតិកា ១. សេចក្តីផ្តើម ២. ការបណ្តុះបណ្តាលមន្រ្តីរាជការ ៣. ការបណ្តុះបណ្តាលវិជ្ជាជីវៈ ៤. ការបណ្តុះបណ្តាលសហគមន៍ជនបទ ៥. បញ្ហាប្រឈម ៦. ទិសដៅឆ្នាំ២០១៤ ៧. សេចក្តីសន្និដ្ឋាន

  3. ១.សេចក្តីផ្តើម យុទ្ធសាស្រ្តចតុ​កោណរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍធនធានមនុស្សប្រកប​ដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាគន្លឹះសម្រាប់ទ្រទ្រង់ កំណើន សេដ្ឋកិច្ច និងភាព​ប្រកួតប្រជែងរបស់ប្រទេសចំពោះមុខ និងសម្រាប់អនាគត ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តការងារយ៉ាងសកម្ម រួមទាំងការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលមិនត្រឹមតែមន្រ្តីរាជការប៉ុណ្ណោះទេ ព្រមទាំងផ្តល់ជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសយុវជនដែលរស់នៅតំបន់ជនបទដើម្បីជួយឲ្យពួកគាត់មានលទ្ធភាព​បង្កើត​​មុខរបរ​​សំដៅ​​​បង្កើន​ប្រាក់ចំណូលក្នុងគ្រួសារ ក៍ដូចជាការជំរុញលើកកម្ពស់កម្រិតជីវភាពនៅក្នុងសហគមន៍ឲ្យកាន់ប្រសើរឡើង ៕

  4. ២.ការបណ្តុះបណ្តាលមន្រ្តីរាជការ២.ការបណ្តុះបណ្តាលមន្រ្តីរាជការ ១.ការបណ្តុះបណ្តាលមន្រ្តីរាជការក្នុងប្រទេស ក.ការរៀបចំដោយក្រសួងអភិវឌ្ឍន៍ជនបទ • វគ្គបណ្តុះបណ្តាល​ សរុប ចំនួន ៣៤ វគ្គ, ១២០៧ នាក់ ( ស្រី៣៦៥ នាក់ ) • សិក្ខាសាលា សរុបចំនួន​ ១៤ លើក, ៨៣៨ នាក់ ( ស្រី ១៤០ នាក់​ ) • សរុបរួមសិក្ខាកាមចំនួន ២០៤៥ នាក់ ( ស្រី ៥០៥​ នាក់​) • ចំនួនថ្ងៃ ៥១៨៩ ថ្ងៃ ស្មើនឹង ៤១៥១២ ម៉ោង

  5. ២.ការបណ្តុះបណ្តាលមន្រ្តីរាជការ (ត) ១.ការបណ្តុះបណ្តាលមន្រ្តីរាជការក្នុងប្រទេស ខ.ការបញ្ជូនមន្រ្តីរាជការចូលរួមនៅអង្គភាពក្រៅ • វគ្គបណ្តុះបណ្តាល​ សរុប ចំនួន ២១៩ វគ្គ, ៥៣១ នាក់ ( ស្រី ៨១ នាក់ ) • សិក្ខាសាលា សរុបចំនួន​ ៣៦៣ លើក, ៦៩៤ នាក់ ( ស្រី ៥៩ នាក់​ ) • ទស្សនកិច្ចសិក្សា សរុបចំនួន ០៦ លើក,​ ១០​នាក់ ( ស្រី ០១ នាក់ ) • សរុបរួមសិក្ខាកាមចំនួន ១២៣៥ នាក់ ( ស្រី ១៤១​ នាក់​) • ចំនួនថ្ងៃ ២៨២០ ថ្ងៃ ស្មើនឹង ២២៥៦០ ម៉ោង

  6. ២.ការបណ្តុះបណ្តាលមន្រ្តីរាជការ (ត) ២.ការបណ្តុះបណ្តាលមន្រ្តីរាជការក្រៅប្រទេស • វគ្គបណ្តុះបណ្តាល​ សរុប ចំនួន ១៧ វគ្គ, ២៨ នាក់ ( ស្រី ០៧ នាក់ ) • សិក្ខាសាលា សរុបចំនួន​ ០៩ លើក, ១២ នាក់ ( ស្រី ០១ នាក់​ ) • ទស្សនកិច្ចសិក្សា សរុបចំនួន ០១ លើក,​ ០១​នាក់ ( ស្រី ០០ នាក់ ) • សរុបរួមសិក្ខាកាមចំនួន ៤១ នាក់ ( ស្រី ០៨ នាក់​ ) • ចំនួនថ្ងៃ ៦០៤ ថ្ងៃ ស្មើនឹង ៤៨៣២ ម៉ោង • កំពុងសិក្សាយកអនុបណ្ឌិតនៅប្រទេសជប៉ុន (០១រូប ) និងអូស្រ្តាលី (០២រូប​)

  7. ២.ការបណ្តុះបណ្តាលមន្រ្តីរាជការ (ត) តារាងលទ្ធផលការកសាងសមត្ថភាពមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០១៣ សរុប ចំនួន ៣ ៣២១នាក់ មាន ៨ ៦១៣ ថ្ងៃ ស្មើនឹង ៦៨ ៩០៤ ម៉ោង មន្រ្តីសរុប ១ ៧៧៩ នាក់ (២០១៣) ស្មើនឹង ៣៩ ម៉ោងក្នុងម្នាក់ៗ

  8. ៣.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៣.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញមូលដ្ឋានតាមមជ្ឈមណ្ឌលឆ្នាំ ២០១៣

  9. ៣.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ(ត ) តារាងប្រៀបធៀបការបណ្តុះបណ្តាលជំនាញមូលដ្ឋានឆ្នាំ២០១២ និងឆ្នាំ២០១៣

  10. ៤.ការបណ្តុះបណ្តាលសហគមន៏ជនបទ៤.ការបណ្តុះបណ្តាលសហគមន៏ជនបទ ១.ការបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ក.ថវិកាតាមកម្មវិធីប្រចាំឆ្នាំ ២០១៣ ៖

  11. ៤.ការបណ្តុះបណ្តាលសហគមន៏ជនបទ ( ត ) ១.ការបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ខ.ថវិកាពីដៃគូអភិវឌ្ឍន៍ប្រចាំឆ្នាំ ២០១៣

  12. ៤.ការបណ្តុះបណ្តាលសហគមន៏ជនបទ ( ត ) ២.ការបណ្តុះបណ្តាលសហគមន៍ជនជាតិដើមភាគតិច - សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី​ការអភិវឌ្ឍជនជាតិ​ដើម​ភាគ​​​​​​តិច សារា​ចរ ណែនាំនិងនីតិវិធីនៃការកំណត់ អត្តសញ្ញាណ និងចុះបញ្ជីសហគមន៍ជនជាតិដើមភាគ​តិច ជានីតិ​បុគ្គល នៅខេត្តព្រះវិហារ កោះកុងនិងខេត្តបាត់ដំបង ។ • កិច្ចប្រជុំរៀបចំកសាងបទបញ្ជាផ្ទៃក្នុងស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ដីសហគមន៍ជនជាតិ • ដើមភាគតិច ចំនួន ១៥សហគមន៍ ខេត្តបាត់ដំបង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ។​ - កិច្ចប្រជុំពេញអង្គស្តីពីការពិនិត្យនិងអនុម័តយល់ព្រមទៅលើលក្ខន្តិកៈ និងគណៈកម្មាធិការ​ សហគមន៍​ជនជាតិដើមភាគតិច បានចំនួន ១៦ សហគមន៍ នៅខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ បាត់ដំបង និងខេត្តរតនគិរី ។​

  13. ៥.បញ្ហាប្រឈម • សមត្ថភាពមន្រ្តីរាជការនៃការិយាល័យបណ្តុះបណ្តាលតាមមន្ទីរអភិវឌ្ឍន៍ជនបទមួយចំនួន​មានកម្រិតនៅឡើយ ហើយមិនសូវចាប់អារម្មណ៍​អំពីការបណ្តុះបណ្តាលទេ • សមាជិក គ.អ.ភ មួយចំនួនពុំសូវមានឆន្ទៈក្នុងការបំពេញភារកិច្ចរបស់ខ្លួនពីព្រោះ កង្វះខាតជីវភាព • សមត្ថភាព និងការយល់ដឹងរបស់ គ.អ.ភ មួយចំនួន នៅមានកម្រិត • ការបណ្តុះបណ្តាលនៅតាមមជ្ឈមណ្ឌលក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ មិនទាន់មានស្តង់ដាររួមមួយ • ការផ្តល់ថវិកាមានការយឺតយ៉ាវមិនទាន់ពេលវេលាតាមផែនការកំណត់ ម៉្យាងទៀតទំហំថវិកា​សម្រាប់​​​​អនុវត្ត​សកម្ម​​ភាព​​​នៅ​មានកម្រិត​ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ។

  14. ៦.ទិសដៅឆ្នាំ២០១៤ ១.ការងារបណ្តុះបណ្តាលមន្រ្តីរាជការ និងសហគមន៍ • បន្តអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ • ខិតខំបន្តសហប្រតិបត្តិការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានា និងស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ជូនមន្រ្តី​ឲ្យចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងទស្សនកិច្ចសិក្សា ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តី ឲ្យឆ្លើយតបតាមផែនការដែលបានកំណត់ ។​ • បន្តអនុវត្តសារាចរណែនាំលេខ ០០៩៨ និងប្រកាសអន្តរក្រសួងលេខ២៣៩១ (ក្រសួងមហា​ផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ)ស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់គ.អ.ភ ។​ • បន្តពង្រឹងសមត្ថភាព គ.អ.ភ ស្តីពីការរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ។ • សិក្សាស្រាវជ្រាវជាលក្ខណវិទ្យាសាស្រ្ត អំពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន ។​ • បន្តការសិក្សាស្រាវជ្រាវ និងសិក្ខាសាលាវាយតម្លៃដំណើរការកំណត់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិច នៅខេត្តរតនគិរី មណ្ឌលគិរី និង កោះកុង ។​

  15. ៦.ទិសដៅឆ្នាំ២០១៤ (ត ) ២.ការងារបណ្តុះបណ្តាលជំនាញមូលដ្ឋាន • មជ្ឈមណ្ឌលខេត្តព្រៃវែង ចំនួន ៧មុខវិជ្ជា ក្នុងមួយមុខវិជ្ជាៗ ២-៥វគ្គ • មជ្ឈមណ្ឌលខេត្តស្វាយរៀង ចំនួន៧មុខវិជ្ជា ក្នុងមួយមុខវិជ្ជាៗ ២ វគ្គ • មជ្ឈមណ្ឌលខេត្តកំពង់ស្ពឺ ចំនួន ៧​ មុខវិជ្ជា ក្នុងមួយមុខវិជ្ជាៗ ១-៦វគ្គ • មជ្ឈមណ្ឌលខេត្តតាកែវចំនួន ៦​ មុខវិជ្ជា ក្នុងមួយមុខវិជ្ជាៗ ២-៥វគ្គ • មជ្ឈមណ្ឌលខេត្តកំពង់ចាម ចំនួន ៤ មុខវិជ្ជា ក្នុងមួយមុខវិជ្ជាៗ ២ វគ្គ • មជ្ឈមណ្ឌលខេត្តបាត់ដំបង ចំនួន ៣ មុខវិជ្ជា ក្នុងមួយមុខវិជ្ជាៗ ២វគ្គ • មជ្ឈមណ្ឌលខេត្តពោធិ៍សាត់ រៀបចំជួសជុលអាគារ

  16. ៧.សេចក្តីសន្និដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទបានខិតខំការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល បានធ្វើឲ្យមន្រ្តីរាជការ​នៃ​ក្រសួង​បំពេញការ​ងារកាន់តែប្រសើឡើងនិងធ្វើប្រជាពលរដ្ឋយល់ដឹងនិងចូលរួមក្នុងការអភិវឌ្ឍសហគមន៍។ ជាមួយគ្នានេះ ក្រសួង ក៏បានផ្តល់ការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅសហគមន៍ជនបទ កាន់តែមានសន្ទុះ​កើនឡើង​ជាលំដាប់ ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពនិង​ចូលរួមចំណែកដោយផ្ទាល់ ដល់ការកាត់បន្ថយការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថាន ក៏ដូច​​​ជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា ។​ សមិទ្ធផលទាំងនេះបានមកពីការដឹកនាំត្រឹមត្រូវនិងឈ្លាស​វៃរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងការចូលរួមខិតខំរបស់មន្រ្តីរាជការ ឱវាទក្រោមក្រសួង ៕

  17. សូមអរគុណ

More Related