180 likes | 1.58k Views
ភូតគាមរោគវិទ្យា Phytopathology. Instructed by Mr. MEY Veata BSc. in Agronomy MSc. in Integrated Management for Agricultural and Rural Development HP: 092 38 45 38 E-mail: meyveata@gmail.com/veata_mey@yahoo.com. មាតិការ. ជំពូក ១ ភ្នាក់ងាបង្កជំងឺលើរុក្ខជាតិ I. ផ្សិត II . វីរុស
E N D
ភូតគាមរោគវិទ្យាPhytopathology Instructed by Mr. MEY Veata BSc. in Agronomy MSc. in Integrated Management for Agricultural and Rural Development HP: 092 38 45 38 E-mail: meyveata@gmail.com/veata_mey@yahoo.com
មាតិការ ជំពូក ១ ភ្នាក់ងាបង្កជំងឺលើរុក្ខជាតិ I. ផ្សិត II. វីរុស III. បាក់តេរី IV. ណេម៉ាតូដ ជំពូក២ លក្ខណៈនៃជំងឺរុក្ខជាតិ I. លក្ខណៈរូបសាស្រ្តនៃជំងឺរុក្ខជាតិ ១. រោគសញ្ញា Necrosis ២. រោគសញ្ញា Hypoplasia ៣. រោគសញ្ញា Hyperplasia II. ចំណាត់ថ្នាក់ជំងឺ III. លក្ខណៈត្រីកោណនៃជំងឺ IV. ការធ្វើរោគវិនិច្ឆ័យជំងឺរុក្ខជាតិ
ជំពូក ៣ ឥទ្ឋិពលនៃការបង្កជំងឺលើមេតាបូលីសរុក្ខជាតិ ១. បំរែបំរួលទឹក ២. បំរែបំរួលរស្មីសំយោគ ៣. បំរែបំរួលដំណកដង្ហើម ៤. បំរែបំរួលគ្លុយសីត ៥. បំរែបំរួលអាសូត ៦. បំរែបំរួលប្រព័ន្ធដឹកនាំ ជំពូក៤ ឥទ្ឋិពលនៃអាកាសធាតុលើភាពរាលដាលនៃជំងឺរុក្ខជាតិ ១. អាកាសធាតុនៃបរិយាកាស ២. អាកាសធាតុនៃដី ជំពូក៥ឥទ្ឋិពលនៃសារធាតុចិញ្ចឹមលើការលូតលាស់របស់រុក្ខជាតិ ១. សារធាតុចិញ្ចឹមសំខាន់ៗ ២.ការខ្វះសារធាតុចិញ្ចឹម ៣. ការលើសសារធាតុចិញ្ចឹម
សេចក្តីណែនាំអំពីភូតគាមរោគសេចក្តីណែនាំអំពីភូតគាមរោគ • ភូតគាមរោគវិទ្យាមានន័យជាភាសាអង់គ្លេសថា Phytopathology ឬ Plant Pathology • ភូតគាមរោគវិទ្យាជាវិទ្យសាស្រ្តមួយដែលសិក្សាពីជំងឺរបស់រុក្ខជាតិ និងស្រាវជ្រាវរកវិធីបន្ថយការខូចខាតដែលបង្កដោយភ្នាក់ងារបង្កជំងឺ (pathogens) • ភូតគាមរោគវិទ្យាចែកចេញជាពីរ គឺផ្នែកទូទៅនិងផ្នែកជំងឺរបស់ដំណាំកសិកម្ម • ផ្នែកទូទៅសិក្សាអំពីមូលហេតុនៃការបង្កជំងឺ លក្ខណៈពិសេសនៃការរាលដាលជំងឺ ភ្នាក់ងារបង្កជំងឺ និងវិធីកំចាត់ • ផ្នែកដំណាំកសិកម្មសិក្សាអំពីជំងឺរបស់ដំណាំនីមួយៗដោយពិនិត្យលើសមាសភាពរបស់ភ្នាក់ងារចំលងជំងឺ រោគសញ្ញារបស់ជំងឺទៅតាមតំបន់ភូមិសាស្រ្ត វដ្តជំងឺ និងវិធានការកំចាត់។ • ដោយមានការរីកចំរើននៃវិទ្យាសាស្រ្តថ្មីនេះ បាននាំអោយមានការកកើតឡើងនូវ វិទ្យាសាស្រ្តថ្មីៗមួយចំនួនដូចជា:
សេចក្តីណែនាំអំពីភូតគាមរោគសេចក្តីណែនាំអំពីភូតគាមរោគ -Etiology: សិក្សាអំពីមូលហេតុរបស់ជំងឺ -Phytoimmunology: សិក្សាអំពីសមត្ថភាពរបស់រុក្ខជាតិក្នុងការទប់ទល់នឹងជំងឺ -Epiphytotiology: សិក្សាអំពីក្រិត្យក្រមនៃការកំណរកំណើតជំងឺ និងមូលហេតុនៃការរាតត្បាតរបស់វា -Plant Protection:សិក្សាអំពីការការពារដំណាំ -Phytosanitary products: សិក្សាអំពីភូតគាមអនាម័យលើផលិតផលកសិកម្ម -Nematology:សិក្សាអំពីណេម៉ាតូដ -virology : សិក្សាអំពីវីរុស។
សេចក្តីណែនាំអំពីភូតគាមរោគសេចក្តីណែនាំអំពីភូតគាមរោគ • ភូតគាមរោគវិទ្យាក៏មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយមុខវិទ្យាដទៃទៀតដូចជាៈ -វិទ្យាសាស្រ្តពិតៈ គីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យា -វិទ្យាសាស្រ្តបរិស្ថានៈ ធរណីវិទ្យា ឧតុនិយម បរិស្ថានវិទ្យា -វិទ្យាសាស្រ្តសង្គមៈ សេដ្ឋកិច្ច និងសង្គមវិទ្យា -វិទ្យាសាស្រ្តជីវសាស្រ្តៈ សត្តវិទ្យា និងរុក្ខវិទ្យា • សត្តវិទ្យាមានមុខវិទ្យាដូចជាៈ សត្វល្អិតវិទ្យា(Entomology), ណេម៉ាតូតវិទ្យា(Nematology), វីសាណូវិទ្យា(Visanology), វេត្រាណូវិទ្យា(Vetranology), និងផ្សិតវិទ្យា(Fungus)។ • រុក្ខវិទ្យាមានដូចជាៈ សរីរវិទ្យា (Plant Physiology) និងរុក្ខកាយវិទ្យា (Plant Anatomy)។ • ភូតគាមរោគវិទ្យា ត្រូវបានយកទៅអនុវត្តនៅក្នុងផលិតកម្មដំណាំកសិកម្ម ដំណាំបន្លែ ដំណាំហូបផ្លែ ដំណាំលំអរ និងព្រៃឈើ។
សេចក្តីណែនាំអំពីភូតគាមរោគសេចក្តីណែនាំអំពីភូតគាមរោគ • ជំងឺរុក្ខជាតិធ្វើអោយបាត់បង់ទិន្នផលកសិកម្មប្រចាំឆ្នាំប្រហែល ១៥%នៃទិន្នផលសរុប។ • ជំងឺធ្វើអោយបាត់បង់ផលដំណាំតាមរយៈការបន្ថយនូវដង់សីតេរុក្ខជាតិ បន្ថយផ្ទៃស្លឹករុក្ខជាតិសំរាប់ធ្វើរស្មីសំយោគ ភាពក្រិននៃរុក្ខជាតិ និងការរលួយខូចផ្លែ មើម…។ • ជំងឺបានធ្វើអោយថយចុះនូវគុណភាពផលិតផលបណ្តាលអោយតំលៃកសិផលថយចុះដែលនាំអោយខាតបង់សេដ្ឋកិច្ច។ • រុក្ខជាតិដែលមានជំងឺអាចផ្តល់នូវគ្រោះថ្នាក់ដល់មនុស្ស និងសត្វនៅពេលប្រើប្រាស់វាជាចំណីអាហារ។