210 likes | 389 Views
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា. Adobe Flash CS5 Professional. រៀបចំដោយៈ អ្នកស្រី សែ រចនា. មេរៀនទី ៣. ការបង្កើត និងការប្រើប្រាស់ Symbols (Creating And Using Symbols). ១- សេក្តីផ្តើម ២- ការបង្កើត Shap Tween ៣- ការបង្កើតប៊ូតុង (Buttons) ៤- ការបង្កើតក្រាហ្វិក Graphic
E N D
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា Adobe Flash CS5 Professional រៀបចំដោយៈអ្នកស្រី សែ រចនា
មេរៀនទី ៣ ការបង្កើត និងការប្រើប្រាស់ Symbols (Creating And Using Symbols)
១- សេក្តីផ្តើម ២- ការបង្កើត ShapTween ៣- ការបង្កើតប៊ូតុង (Buttons) ៤- ការបង្កើតក្រាហ្វិក Graphic ៥- ការយក Symbol មកប្រើប្រាស់ ៦- ការកែប្រែ Symbol ៧- ការលុប Symbol ចេញពី Library
១- សេចក្តីផ្តើម នៅក្នុងមេរៀននេះយើងអាចមានសមត្ថភាពបង្កើត Buttons ដោយខ្លួន ឯងបានដោយងាយ ហើយវាអាចមានចលនាថែមទៀតផង។ ប៊ូតុងវាមានសារៈសំខាន់ណាស់នៅក្នុងការបង្កើតទៅជាអ្វីមួយនោះដូចជាៈ ការបង្កើត Website គឺត្រូវការប៊ូតុងដើម្បីភ្ជាប់ពី Page មួយទៅ Page មួយទៀតបានយ៉ាងងាយស្រួល ហើយជាពិសេសនោះ នៅពេលដែលយើង ចង់បង្កើតកម្មវិធីអ្វីមួយដូចជា ការបង្កើត ហ្គេម (Game) គឺចាំបាច់ត្រូវការប៊ូតុងណាស់។ មិនតែប៉ុណ្ណោះយើងអាចស្គាល់់ Movie Clip ដែលសំរាប់បង្កើត Movie និងរូបភាពក្រាហ្វិក (Graphic) ផ្សេងៗបានថែមទៀតផង។
ការបង្កើត ShapTween • គូរ Object មួយនៅទីតំាងចាប់ផ្តើម • Insertkeyframe(F6) រួចគូរ Object មួយទៀត • Right Click on Time line => Create Shape Tween បញ្ជាក់៖ យើងអាចបង្កើតចលនា Shape Tweenបានលុះត្រាតែ Object របស់យើងជាលក្ខណៈ Shape
ការបង្កើត Symbol Movie Clip: ជារូបដែលយើងងាយស្រួលអោយវាក្លាយជា Movie ដោយគ្រាន់តែកំនត់សកម្មភាព ឬក៏សរសេរ Action Script ដើម្បីអោយរូបនេះមានចលនា។ Button: ជារូបឆ្នុចដែលបង្កើតឡើងដើម្បីប្រើក្នុងការចុច។ Graphic: ជារូបក្រាហ្វិចផ្សេងៗ។
ការបង្កើត Buttons ប្រសិនជាយើងចង់បង្កើត Buttons នោះគ្រាន់តែចុចនៅលើម៉ឺនុយ Modify => Convert to Symbol (F8) សូមមើលរូបខាងក្រោមៈ
នៅក្នុងផ្ទាំងនេះផងដែរយើងអាចបង្កើត Buttons បានបួនប្រភេទគឺ Up, Over, Down, Hit ខាងក្រោមនេះសូមធ្វើការបកស្រាយអំពីប៊ូតុងទាំងបួនប្រភេទៈ Up: គឺជាប៊ូតុងដែលគេបង្កើតវាដើម្បីបង្ហាញនៅពេលមិនមានសកម្មភាពនៅលើប៊ូតុង នេះទាល់តែសោះ មានន័យថាគឺមិនស្ថិតនៅពីលើវា។
Over: គឺជាប៊ូតុងដែលគេបង្កើតវាដើម្បីបង្ហាញនៅពេលដែលយើងបានយក កណ្តុរនៅដាក់ពីលើវាពេលនោះប៊ូតុង Over នឹងមានសកម្មភាពភ្លាម។
Down: គឺជាប៊ូតុងដែលគេបង្កើតវាដើម្បីបង្ហាញនៅពេលដែលយើងបានយក កណ្តុរទៅចុចនៅលើប៊ូតុងនេះ ពេលនោះប៊ូតុង Down នឹងមានសកម្មភាពភ្លាម។
Hit: គឺជាប៊ូតុងដែលគេបង្កើតវាដើម្បីបង្ហាញនៅពេលប៊ូតុងចាប់ផ្តើមចុចពីលើ។
នៅក្នុងផ្ទាំងនេះផងដែរយើងអាចបង្កើតចលនាជាអ្វីក៏បាមតាមចិត្ត ហើយមិនតែ ប៉ុណ្ណោះអាចនាំឯកសារប្រភេទផ្សេងចូលមកប្រើប្រាស់បានថែមទៀតផង។ នៅពេលដែលយើងជ្រើសរើសរួចរាល់ ហើយសូមចុចនៅលើ Scene ដើម្បីចាកចេញមកខាងក្រៅវិញ
ការបង្កើតក្រាហ្វិក Graphic ប្រសិនបើជាយើងចង់បង្កើត Movie Clip នោះគ្រាន់តែចុចនៅលើម៉ឺនុយ Modify Convert to Symbol (F8) សូមមើលរូបខាងក្រោម៖
នៅពេលនោះវានឹងបង្ហាញដូចរូបខាងក្រោម៖នៅពេលនោះវានឹងបង្ហាញដូចរូបខាងក្រោម៖ សូមកំនត់ឈ្មោះសម្រាប់ Graphic រួចហើយធីកនៅពីមុខ Graphic ផបន្ទាប់មកសូមចុចប៊ូតុង Ok ពេលនោះផ្ទាំងរបស់ Graphic នឹងលេចឡើងភ្លាម
ពេលនោះផ្ទាំងរបស់ Graphic នឹងលេចឡើងភ្លាម
ការយក Symbol មកប្រើប្រាស់ ក្រោយពេលដែលយើងបង្កើត Symbol ទាំងបីប្រភេទរួចរាល់ហើយនោះ ត្រូវតែយក Symbol ដែលបានបង្កើតមកដាក់នៅលើ Layer ក្នុង Scene សូមធ្វើតាមរបៀបដូចខាងក្រោមៈ សូមបើកផ្ទាំង Library ដោយចុចលើម៉ឺនុយ Window => Library (Ctrl+L) សូមមើលរូបខាងក្រោមៈ
ភ្លាមនោះវានឹងបង្ហាញផ្ទាំងរបស់ Library ឡើងភ្លាម
បន្ទាប់មកសូមចាប់ទាញ Movie Clip នឹង Button យកមកដាក់នៅក្នុង Scene សូមមើលរូបខាងក្រោមៈ
៦- ការកែប្រែ Symbol ប្រសិនបើយើងចង់កែប្រែរូបរាងរបស់ Symbol ណាមួយនោះគ្រាន់តែ Select នៅលើ Symbol នោះសូមមើលតាមដំណាក់កាលដូចខាងក្រោមៈ ១- ចុចនៅលើម៉ឺនុយ Window => Library (Ctrl + L) ២- សូមចុចកណ្តុរខាងស្តាំនៅលើ Symbol ណាមួយដែលចង់កែប្រែ រួចហើយជ្រើសយក Edit ៣- ចុងក្រោយយើងអាចកែប្រែរូបរាងរបស់ Symbol នោះបានដោយងាយ។
៦- ការលុប Symbol ចេញពី Library ប្រសិនបើយើងចង់លុប Symbol ណាមួយចេញពីក្នុង Library នោះគ្រាន់តែ Select នៅលើ Symbol រួចធ្វើតាមដំណាក់កាលដូចខាងក្រោមៈ ១- ចុចនៅលើម៉ឺនុយ Window => Library (Ctrl +L) ២- ចុចកណ្តុរខាងស្តាំនៅលើ Symbol ណាមួយដែលចង់លុបចេញពី Library ៣- រួចហើយចុចនៅលើ Delete ជាការស្រេច។