210 likes | 410 Views
ច្បាប់ស្តីពីការថែទាំសុខភាព និង លោកអ្នក. បញ្ហា. ក្រុមហ៊ុនធានារ៉ាប់រង អាចទាញយកអត្ថប្រយោជន៍ពីលោកអ្នក ហើយអាចចាកចេញពីពលរដ្ឋអាមេរិកចំនួន 129 លាននាក់ ជាមួយស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់។
E N D
ច្បាប់ស្តីពីការថែទាំសុខភាព និង លោកអ្នក
បញ្ហា ក្រុមហ៊ុនធានារ៉ាប់រង អាចទាញយកអត្ថប្រយោជន៍ពីលោកអ្នក ហើយអាចចាកចេញពីពលរដ្ឋអាមេរិកចំនួន 129 លាននាក់ ជាមួយស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់។ ការបង់ប្រាក់ធានារ៉ាប់រង បានកើនឡើងច្រើនជាងពីរដងថែមទៀត អស់រយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ រីឯប្រាក់ចំណេញក្រុមហ៊ុនធានារ៉ាប់រង បានកើនឡើងដល់កម្រិតកំពូល។ ពលរដ្ឋរាប់លាននាក់ បានទទួលធានារ៉ាងរងមិនសព្វមុខ ហើយមានពលរដ្ឋជាច្រើននាក់ដែលមានការធានារ៉ាប់រង បានភ័យខ្លាចចំពោះការបាត់បង់ការធានារ៉ាប់រងនេះ។ ហើយមានពលរដ្ឋអាមេរិកចំនួន50 លាននាក់ ដែលពុំទាន់មាន ការធានារ៉ាប់រងនៅឡើយ។
ច្បាប់ស្តីពីការថែទាំសុខភាពច្បាប់ស្តីពីការថែទាំសុខភាព នៅខែមីនា ឆ្នាំ2010, ប្រធានាធិបតីអូបាម៉ា Obama បានចុះហត្ថលេខាលើច្បាប់ស្តីពីការថែទាំសុខភាព ដែលល្មមនឹងចំណាយបាន Affordable Care Act
តើច្បាប់មានន័យអ្វីខ្លះសម្រាប់លោកអ្នក៖ ចំណុចសំខាន់ៗចំនួន 4 ដែលត្រូវយល់ដឹង បញ្ចប់ការរំលោភបំពាននានាពីក្រុមហ៊ុនធានារ៉ាប់រងដែលអាក្រក់ជាងគេ រៀបចំឲ្យមានការធានារ៉ាប់រងសុខភាពថែមទៀត ដែលល្មមនឹងចំណាយបាន ពង្រឹងកម្មវិធីមេឌីឃែរ Medicare ផ្តល់ជូនជម្រើសនានាដ៏ប្រសើរជាង សម្រាប់ការការធានារ៉ាប់រងសុខភាព
ច្បាប់បញ្ឈប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពពីការទទួលយកអត្ថប្រយោជន៍ពីលោកអ្នកច្បាប់បញ្ឈប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពពីការទទួលយកអត្ថប្រយោជន៍ពីលោកអ្នក ថ្ងៃនេះ វាមិនស្របច្បាប់ទេ ចំពោះក្រុមហ៊ុនធានារ៉ាប់រង ដើម្បី៖ បដិសេធការធានារ៉ាប់រងចំពោះកុមារៗ ដោយសារតែស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ដូចជា ជម្ងឺហឺត ឬជម្ងឺទឹកនោមផ្អែម។ ដាក់កំណត់ហួសកម្រិតពេលវេលាជីវិតរស់នៅ អំពីថាតើពួកគេត្រូវបង់ប្រាក់សមា្រប់ការថែទាំសុខភាពប៉ុន្មាន ប្រសិនបើលោកអ្នកឈឺ? លុបចោលការធានារ៉ាប់រងរបស់អ្នក នៅពេលលោកអ្នកឈឺ តាមរយៈការស្វែងរកកំហុសឆ្គងមួយអំពីកិច្ចការការិយាល័យលោកអ្នក។ ហើយមានបញ្ហាជាច្រើនទៀត...
ច្បាប់កំណត់ឲ្យមានការធានារ៉ាប់រងសុខភាពដែលល្មមនឹងចំណាយបានថែមទៀតក្នុងករណ៍ជាច្រើន លោកអ្នកអាចទទួលសេវាកម្មបង្ការទុកជាមុនដោយឥតគិតថ្លៃ៖ • ការពិនិត្យជម្ងឺមហារីក ដូចជាការថតឆ្លុះសុដន់ និងការពិនិត្យឆ្លុះពោះវៀនធំ • ការចាក់ថ្នាំបង្ការរោគ ដូចជា គ្រុនក្តៅខ្លួន ក្រឡទែន និង កញ្ជ្រិល • ការពិនិត្យមើលសម្ពាធឈាម • ការពិនិត្យមើលសារធាតុខ្លាញ់ក្នុងឈាម • ការប្រឹក្សយោបល់អំពីការបញ្ឈប់ប្រើថ្នាំជក់ និងការព្យាបាលនានា • ការពន្យារកំណើត • ការពិនិត្យមើលដំណើរចុះថយកម្លាំងនៃប្រព័ន្ធចលករ • ហើយមានច្រើនថែមទៀត… សម្រាប់បញ្ជីរៀបរាប់លម្អិតសូមមើលវិបសាយ៖www.healthcare.gov/prevention។
ច្បាប់កំណត់ឲ្យមានការធានារ៉ាប់រងសុខភាពដែលល្មមនឹងចំណាយបានថែមទៀតច្បាប់កំណត់ឲ្យមានការធានារ៉ាប់រងសុខភាពដែលល្មមនឹងចំណាយបានថែមទៀត 60% / 40% 80% / 20% ពីមុន ក្រុមហ៊ុនធានារ៉ាប់រងបានចំណាយប្រាក់ដល់ 40 សេន នៅរាល់ប្រាក់ដុល្លារបង់ធានារ៉ាប់រងលើប្រាក់ចំណាយផ្សេងៗ ការងារទីផ្សារ និងប្រាក់ខែប្រធានភ្នាក់ងារប្រតិបត្តិ CEO។ ថ្ងៃនេះ វិធានលេខ 80/20 ថ្មី ចែងថា ក្រុមហ៊ុនធានារ៉ាប់រង ត្រូវចំណាយយ៉ាងតិច 80 សេន នៅរាល់ប្រាក់ដុល្លារបង់ធានារ៉ាប់រងលើការថែទាំសុខភាពរបស់លោកអ្នក ឬការធ្វើឲ្យប្រសើរឡើង ការថែទាំសុខភាព។ បើពួកគេមិនធ្វើតាមវិធានខាងលើ ពួកគេត្រូវបង់ប្រាក់ឡើងវិញ។
មុនពេល, ក្រុមហ៊ុនតូចៗបានបានបង់ប្រាក់ជាមធ្យម 18 ភាគរយច្រើនថែមទៀតជាងក្រុមហ៊ុនធំៗ សម្រាប់ការធានារ៉ាប់រងសុខភាព។ ថ្ងៃនេះ , ក្រុមហ៊ុនតូចៗ អាចទទួលឥណ្ណទានបង់ពន្ធដើម្បីជួយបង់ប្រាក់ធានារ៉ាប់រងសម្រាប់និយោជិតរបស់ពួកគេ។
“នៅឆ្នាំ 2010 យើងខ្ញុំបានបង់ប្រាក់ជិត $11,000 ដុល្លារសម្រាប់ការធានារ៉ាប់រងសុខភាព របស់និយោជិត។ ឥណ្ណទានបង់ពន្ធ បានកាត់យកប្រាក់របស់យើងច្រើនជាង $2,000 ដុល្លារ។ សម្រាប់ក្រុមហ៊ុនតូចៗដែលព្យាយាមដើម្បីរក្សាការបង់ប្រាក់ធានារ៉ាប់រងសុខភាព នោះធ្វើឲ្យមាន ភាពខុសគ្នាទាំងអស់។ តាមពិតទៅយើងខ្ញុំបានគិតពិចារណាបោះបង់ចោលការធានារ៉ាប់រងរបស់ យើង ប៉ុន្តែឥណ្ណទានបង់ពន្ធបានឲ្យដំបូន្មាន ហើយបានជួយយើងរក្សាការបង់ប្រាក់ធានារ៉ាប់រង”។ --Matt H. in Montana
ច្បាប់ពង្រឹងកម្មវិធីមេឌីឃែរ Medicare សេវាកម្មបង្ការទុកជាមុនដោយឥតគិតថ្លៃ ដូចជាការថតឆ្លុះសុដន់ឬដោះ ការថតឆ្លុះពោះវៀនធំ និងការមកជួបពិនិត្យមើលស្ថានភាពរាងកាយល្អនិងសុខភាពខួរក្បាលប្រចាំឆ្នាំ ការបញ្ចុះតម្លៃ 50% លើឱសថនានាដែលមានឈ្មោះ-យីហោដែលបង់ប្រាក់ធានារ៉ាប់រងសម្រាប់អ្នកទាំងនោះនៅក្នុងការខ្វះចន្លោះអំពីការបង់ប្រាក់ធានារ៉ាប់រងចេញវេជ្ជបញ្ជាកម្មវិធី donut hole–ការសន្សំប្រាក់ជាមធ្យមមានចំនួនច្រើនជាង $650 ដុល្លារសម្រាប់មនុស្សម្នាក់។ ធ្វើឲ្យរឹងមាំចំពោះវិធានការប្រឆាំងនឹងការក្លែងបន្លំ ដែល រួមមានការដាក់ទណ្ឌកម្មឬពិន័យយ៉ាងខ្លាំងចំពោះ បទឧក្រិដ្ឋកម្មនានា។
ច្បាប់ពង្រឹងកម្មវិធីមេឌីឃែរ Medicare “នាងខ្ញុំជាជីដូនម្នាក់ដែលកំពុងតែព្យាយាមជួយចៅប្រុសម្នាក់ជាមួយនឹងការសិក្សារបស់គាត់។ នាងខ្ញុំទទួលទានថ្នាំពេទ្យចំនួនប្រាំពីរមុខខុសៗគ្នា។ ដោយសារការទទួលសេវាកម្មពីកម្មវិធី donut hole បានបិទដំណើរការ ដូចនេះនាងខ្ញុំបានទទួលប្រាក់បន្តិបន្តួចក្នុងហោប៉ៅ”។ - Helen R. in Pennsylvania
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រងច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង សម្រាប់ពលរដ្ឋអាមេរិករាប់លាននាក់ដែលទិញការធានារ៉ាប់រងផ្ទាល់ខ្លួនរបស់ពួកគេ ដែលបាត់បង់ការធានារ៉ាប់រងរបស់ពួកគេ ឬដែលពុំមានការធានារ៉ាប់រងទាល់តែសោះនោះ ច្បាប់នេះផ្តល់ជូនជម្រើសនានាដ៏ល្អប្រសើរជាង។
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រងច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង បចុ្ចប្បន្ន មនុស្សក្មេងៗដែលមានអាយុក្រោម 26 ឆ្នាំ អាចស្ថិតនៅក្នុងផែនការសុខភាព របស់មាតាបិតា។ ខ្ញុំពិតជាមិនដឹងអ្វីដែលយើងខ្ញុំត្រូវធ្វើ... ពុំមានវិធីណាដែលយើងខ្ញុំអាចចំណាយលើវាទេ។ ខ្ញុំអាច មិននៅទីនេះទេឥឡូវនេះ”។ --Kylie L., 23 ឆ្នាំនៅរដ្ឋ Illinois ដែលជឿងទុកចិត្តច្បាប់ស្តីពីការថែទាំសុខភាព សម្រាប់ការជួយឲ្យប្រព្រឹត្តទៅបានចំពោះការផ្ទេរបេះដូងសង្គ្រោះជីវិត
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រងច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង មានផែនការថ្មីៗនៅក្នុងរដ្ឋនីមួយៗសម្រាប់ពលរដ្ឋ ដែលត្រូវបានជាប់រាំងស្ទះពី ទីផ្សារធានារ៉ាប់រង ដោយសារតែស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ដូចជា ជម្ងឺមហារីក ឬជម្ងឺបេះដូងផ្សេងៗទៀត។ “នៅពេលខ្ញុំបានត្រូវគេធ្វើរោគវិច្ឆ័យ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំមានសំណាង60 ភាគរយដើម្បីព្យាបាល។ នោះជាការល្អដែរ ប៉ុន្តែខ្ញុំក៏មានបញ្ហាបារម្ភយ៉ាងខ្លាំងអំពីប្រាក់កាស។ ឥឡូវនេះខ្ញុំពុំមានអារម្មណ៍ដូចជាយើងខ្ញុំមិនអាចចំណាយចំពោះការព្យាបាលទេ”។ --Gail O. in New Hampshire សម្រាប់ព័ត៌មានបន្ថែមសូមមើលwww.PCIP.gov ។
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រងច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង ការចាប់ផ្តើមក្នុងឆ្នាំ 2014: • ការរើសអើងប្រឆាំងនឹងពលរដ្ឋដែលមានស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ឬដោយសារតែពួកគេជាស្រ្តីភេទនោះ នឹងត្រូវល្មើសច្បាប់។ • នឹងមានទីផ្សារថ្មីរបស់រដ្ឋ – ដែលគេហៅថាការផ្តោះប្តូរការធានារ៉ាប់រងដែលល្មមនឹងចំណាយបាន – ជាទីកន្លែងដែលលោកអ្នកនឹងមានជម្រើសសម្រាប់ផែនការជា លក្ខណៈឯកជន។ • ឥណ្ណទានបង់ពន្ធ នឹងកំណត់ការទិញការធានារ៉ាប់រងដែលល្មមនឹងចំណាយបានច្រើនថែមទៀត។
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រងច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង ដូច្នេះមិនថា មានបញ្ហាអ្វីកើតឡើងទេ លោកអ្នកនឹងមានការប្រើប្រើសម្រាប់ការធានារ៉ាប់រងសុខភាពដែលល្មមនឹងចំណាយបាន។
ច្បាប់នេះ បង្កើនឱកាសប្រើប្រាស់ការថែទាំសុខភាពមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកឬគិលានុបដ្ឋាយិកាជាច្រើនពាន់នាក់នៅក្នុងសហគមន៍ជុំវិញខោនធីឬស្រុក ហើយមានអ្នកជម្ងឺរាប់លាននាក់ដែលទទួលបានការថែទាំសុខភាព។
ច្បាប់នេះ ត្រូវបានគេបង់ប្រាក់ជូន អ្នកជំនាញឯករាជ្យជាច្រើនបានបញ្ជាក់ថា ច្បាប់នេះ នឹងមិនបន្ថែមប្រាក់កាក់ឬសេន ដល់ឱនភាពខាងថវិកាឡើយ។
ចំណុចសំខាន់ៗចំនួន 4 ត្រូវចងចាំអំពីច្បាប់នេះ សូមសិក្សាបន្ថែម http://www.healthcare.gov/ បញ្ចប់ការរំលោភបំពានពីក្រុមហ៊ុនធានារ៉ាប់រងដែលអាក្រក់បំផុត កំណត់ឲ្យមានការថែទាំសុខភាពដែលល្មមនឹងចំណាយបានថែមទៀត ពង្រឹងកម្មវិធីមេឌីឃែរ Medicare ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង