E N D
បទបង្ហាញស្តីពីវឌ្ឍនភាពនៃការអនុវត្តសូចនាករគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា និងចក្ខុវិស័យលើការផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យនៅជនបទសន្និបាតបូកសរុបការងារឆ្នាំ ២០១៣ និងទិសដៅការងារឆ្នាំ ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សាលសន្និសីទចតុមុខ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៤ ដោយលោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ
ចក្ខុវិស័យ និងបេសកកម្ម • ធ្វើឲ្យប្រជាជននៅជនបទមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌និងមាននិរន្តរភាព • ដើម្បីលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនតាមរយៈការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតនិងការលើកម្ពស់អនាម័យនៅជនបទ
ផែនទីដៃគូអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យនៅជនបទ • ៤៨ អង្កការបានឆ្លើយតបសំណួរអង្កេត (៣៣ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ) • ២២ អង្គការបានចុះ MOU ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ • ១៥ អង្គការដែលបានចុះ MOU ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ • ៣៦ % អនុវត្តដោយខ្លួនឯង • ៥៨ % អនុវត្តតាមរយៈដៃគូ/ផ្នែកឯកជន • ៤២ % អនុវត្តតាមរយៈក្រសួង/មន្ទីរ
សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍និងអង្គការសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍និងអង្គការ សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ • ADB • WSP/WB • WHO • UNICEF • WFP សហប្រតិបត្តិការជាមួយ អង្គការ SNV, World Vision, CWS, Oxfarm, Plan International, Samaritans Purse,Rainwater Cambodia, Racha, RDI, GRET, Lien AID, Swiss Red Cross, Fontaine 1001
Oddar Mean Chey Stueng Traeng Rotana Kiri Preah Vihear Banteay Meanchey Siem Reab Tonle Sap Kracheh Baat Dambang Kampong Thum Mondol Kiri Pousaat Kampong Chhnang Kampong Chaam Kampong Speue Prey Veaeng Phnom Penh Kaoh Kong Kandaal Svaay Rieng Project Target Provinces Takeo Kampot KM Krong Preah Sihanouk Krong Kaeb 0 50 វឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យនៅជនបទ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទី ២ • ថវិកាចំនួន ៦៧៨ ៦០៨ដុល្លារ ការងារសាងសង់ថ្មីៈ • អណ្ដូងគ្រប់ប្រភេទបាន ចំនួន ៣០៥អណ្ដូង • ប្រភពទឹកស្អាតដទៃទៀតចំនួន ៩៥៦៥ • សាងសង់បង្គន់អនាម័យចំនួន ៧៤៩៧បង្គន់ ការងារជួសជុល • អណ្តូងគ្រប់ប្រភេទ៥៩អណ្តូង • ស្រះសហគមន៍បានចំនួន ១០ស្រះ
វឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹកវឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹក គម្រោងថវិកាតាមកម្មវិធីសម្រាប់ ២៤ រាជធានី ខេត្ត • ថវិកាជាតិ ៣ ៦៩១ ៤៤០ ០០០ លានរៀល • សាងសង់អណ្តូងគ្រប់ប្រភេទចំនួន ១៨០ អណ្តូង • សាងសង់អាងត្រងទឹកភ្លៀងបាន ៤១ ( តាមសាលារៀន និងតាមផ្ទះ) • ធុងចម្រុះជីវសាស្រ្តបានចំនួន ១០០ ធុង • ជួសជុលអណ្តូងគ្រប់ប្រភេទចំនួន ១១៨៨ អណ្តូង • ស្តារស្រះសហគមន៏បានចំនួន ១០ ស្រះ • ស្តារប្រឡាយបានចំនួន២ខ្សែប្រវែង ១ ១០០ ម៉ែត្រ
វឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹក (ត) លើកកម្ពស់ និងអប់រំផ្សព្វផ្សាយពីការប្រើប្រាស់ទឹកស្អាត • បណ្តុះបណ្តាលគ្រូចំនួន ៣៤សាលា អ្នកចូលរួម ២៩៤នាក់ និងអ្នកគ្រូ៩៤នាក់ នៅខេត្តកណ្ដាល និងខេត្តព្រៃវែង • អប់រំបន្តសិស្ស៥៥ថ្នាក់ មាន ១,៥១៤នាក់ / ស្រី៧៦៨នាក់នៅខេត្តកណ្តាល និងខេត្តព្រៃវែង • បណ្តុះបណ្តាលបច្ចេកទេស ការបន្សុទ្ធ និងការស្តុកទឹកមានសុវត្ថិភាពតាមគ្រួសារចំនួន ១២៦ក្រុម មាន៣៩៤នាក់ /ស្រី ១១២នាក់ នៅខេត្តកណ្តាល
វឌ្ឍនភាពនៃការលើកកម្ពស់អនាម័យនៅជនបទវឌ្ឍនភាពនៃការលើកកម្ពស់អនាម័យនៅជនបទ • បានរៀបចំទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី៤ ក្រោមប្រធានបទ “អនាម័យស្អាតផ្តើមចេញពីអ្នក”នៅទូទាំងប្រទេស ដែលមានអ្នកចូលរួមទាំងអស់ ១០.៤៨៨នាក់/ស្រី ៥,៧៥៨ • បាននិងកំពុងរៀបចំយុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យទាក់ទងសម្រាប់ការផ្លាស់ប្តូរឥរិយាបថ ចំពោះការសាងសង់និងប្រើប្រាស់បង្គន់ និងការប្រតិបត្តិអនាម័យល្អ • បាននិងកំពុងអនុវត្តគម្រោងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីលើកកម្ពស់អនាម័យជនបទ និងគម្រោងស្វែងរកមតិគាំទ្រ ក្នុងការលើកកម្ពស់អនាម័យជនបទ
វឌ្ឍនភាពនៃការលើកកម្ពស់អនាម័យជនបទ (ត) • បាននិងកំពុងអនុវត្តសកម្មភាព ៦ គឺ • សហគមន៍ដឹកនាំអនុវត្តអនាម័យ • ទីផ្សារអនាម័យ • លើកកម្ពស់ការប្រតិបត្តិអនាម័យ • ការផ្លាស់ប្តូរឥរិយាបថសម្រាប់ការលើកកម្ពស់អនាម័យ • ការធ្វើហិរញ្ញប្បទានអនាម័យ • កម្មវិធីទឹកស្អាត និងអនាម័យតាមសាលារៀន និងសហគមន៍ • បានរៀបចំឯកសារគោលការណ៍ណែនាំ និងមេរៀនស្តីពីការជំរុញការលើកកម្ពស់អនាម័យជនបទតាមរយៈសកម្មភាពព្រះពុទ្ធសាសនា
វឌ្ឍនភាពនៃការលើកកម្ពស់អនាម័យជនបទ (ត) • សាកល្បងអនុវត្តការលើកកម្ពស់អនាម័យជាមួយគ្រួសារក្រីក្រ ការលើកកម្ពស់អនាម័យតាមរយៈឥណទាន ការលើកកម្ពស់អនាម័យតាមវិធីសាស្រ្តជំនួយផ្អែកលើលទ្ធផល • បន្តការអនុវត្តគម្រោងទីផ្សារអនាម័យ នៅក្នុងខេត្តកណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ស្ពឺ តាកែវ និងខេត្តកំពង់ឆ្នាំង • អនុវត្តគម្រោងសហគមន៍ដឹកនាំអនុវត្តអនាម័យបានចំនួន ២៩៥ ភូមិ, ៥០ ឃុំ, ២៥ ស្រុក ក្នុងខេត្ត ១១ • រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលមន្ទីរអភិវឌ្ឍន៍ជនបទចំនួន ៥វគ្គ លើការងារលើកកម្ពស់អនាម័យ
វឌ្ឍនភាពនៃការលើកកម្ពស់អនាម័យជនបទ (ត) • បានអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យតាមសាលារៀននិងសហគមន៍នៅខេត្តចំនួន ១០ • កម្មវិធីលើកកម្ពស់អនាម័យជនបទដោយប្រើប្រាស់ថវិការដ្ឋ នៅខេត្តគោលដៅចំនួន ១០ • ថ្នាក់ខេត្តបានបើកវគ្គបណ្តុះបណ្តាល កម្មវិធីលើកកម្ពស់អនាម័យជនបទចំនួន ២១ វគ្គ • បានពង្រឹងសមត្ថភាពក្រុមគ្រូបង្គោលតាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ១០
មេរៀន និងបទពិសោធន៍សម្រាប់ការផ្គត់ផ្គង់ទឹក • បង្កើតនិងបណ្តុះបណ្តាលសមត្ថភាពក្រុមប្រើប្រាស់ទឹក និងអនាម័យ • ការចូលរួមរបស់ស្រ្តីចំពោះការអនុវត្តគម្រោងនានា គឺមានប្រសិទ្ធភាពខ្ពស់ • ការធ្វើឲ្យប្រសើរឡើងផ្នែករឹង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់គួរតែមានតុល្យភាពគ្នា • បន្តសកម្មភាពការអប់រំ ការប្រើប្រាស់ទឹក និងអនាម័យឲ្យបានច្រើនដង • ការបង្រៀនប្រជាពលរដ្ឋឲ្យចេះពិសោធគុណភាពទឹកដោយខ្លួនឯង គឺជាការងារចាំបាច់ • បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបរិបទថ្មីនៅកម្ពុជា ដែលប្រជាពលរដ្ឋមិនទាន់មានការយល់ច្បាស់ពីការវិវត្តបញ្ហានេះ
មេរៀននិងបទពិសោធន៍សម្រាប់ ការលើកកម្ពស់អនាម័យជនបទ • មានការគាំទ្រពីថ្នាក់ដឹកនាំ • មានផែនការយុទ្ធសាស្រ្តជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ • មានការគាំទ្រនិងសហការគ្នាល្អ ពីដៃគូអភិវឌ្ឍន៍ ទាំងថវិកា បច្ចេកទេស លើការអនុវត្តគម្រោង ការចែករំលែកបទពិសោធន៍ • បុគ្គលិកម្នាក់ៗនៅក្នុងនាយកដ្ឋានមានឆន្ទៈខ្ពស់ ដើម្បីរួមគ្នាធ្វើការជំរុញនិងលើកកម្ពស់អនាម័យជនបទ • មានគោលការណ៍ផេ្សងៗ ដើម្បីប្រើប្រាស់ក្នុងការដឹកនាំអនុវត្តគម្រោងនានា
បញ្ហាប្រឈមសម្រាប់ការផ្គត់ផ្គង់ទឹកបញ្ហាប្រឈមសម្រាប់ការផ្គត់ផ្គង់ទឹក • ថវិកា និងធនធានមនុស្ស • ប្រជាពលរដ្ឋពេញកម្លាំងនៅតំបន់ជនបទធ្វើចំណាកស្រុកច្រើន • បញ្ហាគុណភាពទឹកក្រោមដី ពិសេសតំបន់មានសារធាតុអាសេនិកខ្ពស់ • បម្រែបម្រួលអាកាសធាតុ
បញ្ហាប្រឈមសម្រាប់ការលើកកម្ពស់អនាម័យបញ្ហាប្រឈមសម្រាប់ការលើកកម្ពស់អនាម័យ • មិនទាន់ឯកភាពគ្នាទាំងស្រុងលើការអនុវត្តគម្រោង ជាពិសេសការឧបត្ថម្ភធន • ប្រជាជននៅតែមានទស្សនៈពឹងផ្អែកលើជំនួយ • ប្រជាជនពុំទាន់មានភាពជាម្ចាស់ក្នុងការទទួលខុសត្រូវលើការលើកកម្ពស់អនាម័យ • ប្រជាជនក្រីក្រនៅមិនទាន់បានទទួលផលប្រយោជន៍បានច្រើនពីកម្មវិធី • ថវិការដ្ឋនៅមានកម្រិតដើម្បីគាំទ្រវិស័យលើកកម្ពស់អនាម័យជនបទ • ពេលវេលាអនុវត្តគម្រោងប្រចាំឆ្នាំ ដែលគាំទ្រដោយថវិការដ្ឋមានរយៈពេលខ្លី • កង្វះខាតធនធានមនុស្សនៅថ្នាក់ការិយាល័យអភិវឌ្ឍន៍ជនបទស្រុក ។
សំណូមពរសម្រាប់ការផ្គត់ផ្គង់ទឹកសំណូមពរសម្រាប់ការផ្គត់ផ្គង់ទឹក • មន្ទីររាជធានី ខេត្ត រៀបចំធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពអណ្តូងគ្រប់ប្រភេទឲ្យបានរៀងរាល់ឆ្នាំ • មន្ទីររាជធានី ខេត្តបញ្ជូនរបាយការណ៍ឲ្យបានទៀងទាត់ និងទាន់ពេលវេលាមកនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ • ដៃគូអភិវឌ្ឍន៍ និងអង្គការនានាដែលមិនទាន់បានសហការកន្លងមក សូមធ្វើកិច្ចសហការឲ្យបានល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត
សំណូមពរសម្រាប់ការលើកម្ពស់អនាម័យសំណូមពរសម្រាប់ការលើកម្ពស់អនាម័យ • ការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទ ដែលគាំទ្រដោយដៃគូអភិវឌ្ឍន៍នានា ត្រូវផ្អែកលើយុទ្ធសាស្រ្តរបស់ក្រសួង និងត្រូវមានកិច្ចសហការគ្នាឲ្យមាន សង្គតភាព • ស្នើសុំឲ្យមានការបង្កើនថវិការដ្ឋលើសេវាទន់ សម្រាប់ប្រើបា្រស់សកម្មភាពបំផុស និងជំរុញការយល់ដឹងរបស់ប្រជាជន • រៀបចំផែនការប្រតិបត្តិ ដើម្បីអនុវត្តយុទ្ធសាស្រ្តជាតិ • ពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ។
ទិសដៅឆ្នាំ ២០១៤ សម្រាប់ការផ្គត់ផ្គង់ទឹក • រៀបចំផែនការអនុវត្តសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ និងរៀបចំគោលការណ៍ណែនាំបច្ចេកទេសអាទិភាពនានា • បន្តគម្រោងផ្គត់ផ្គង់ទឹកជនបទ ដោយប្រើប្រាស់ថវិកាតាមកម្មវិធីសម្រាប់ ឆ្នាំ ២០១៤ • បន្តគម្រោងសាកល្បងកម្មវិធីផែនការសុវត្ថិភាពទឹកជនបទ នៅខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង • បន្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទី២ ក្នុងខេត្តគោលដៅទាំង ០៦ • បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា • ត្រួតពិនិត្យ និងតាមដានសម្រាប់កម្មវិធីផ្គត់ផ្គង់ទឹកជនបទ • ជំរុញការលើកកម្ពស់ និងអប់រំផ្សព្វផ្សាយពីការប្រើប្រាស់ទឹកស្អាត ការទុកដាក់ទឹកតាមគ្រួសារឲ្យមានសុវត្ថិភាព និងការថែទាំប្រភពទឹក • ស្រង់ទិន្នន័យ និងរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធទឹកជនបទ
ទិសដៅឆ្នាំ ២០១៤ សម្រាប់ការលើកកម្ពស់អនាម័យ • រៀបចំផែនការប្រតិបត្តិ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ • បន្តជំរុញការធ្វើយុទ្ធនាការលើកកម្ពស់អនាម័យ • ពង្រឹងនិងពង្រីកកម្មវិធីទីផ្សារអនាម័យ • បន្តពង្រឹងនិងពង្រីកកម្មវិធីទឹកស្អាតនិងអនាម័យតាមសាលារៀន និងសហគមន៏ • បន្តពង្រឹងការអនុវត្តកម្មវិធីប្រតិបត្តិអនាម័យ • បន្តការជំរុញកម្មវិធីលាងសម្អាតដៃជាមួយសាប៊ូ និងទិវាពិភពលោកលាងសម្អាតដៃ • បន្តពង្រឹង និងពង្រីកកម្មវិធី សហគមន៍ដឹកនាំអនុវត្តអនាម័យ • រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយយម្លៃ និងការស្វែងរកមតិគាំទ្រ លើការលើកកម្ពស់អនាម័យជនបទនៅគ្រប់កម្រិត
សន្និដ្ឋាន • អាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ប៉ុន្តែចក្ខុវិស័យលើការផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យនៅជនបទនៅមានគម្លាតធំធេង • ការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកជនបទ ក្នុងរយៈពេល ០១ឆ្នាំ កន្លងមកនេះធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅជនបទជាអ្នកទទួលផលបាន ចំនួន ៤៥០ ០០០នាក់ ស្មើនឹង ៣.៨៦% ទទួលនូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ជាហេតុធ្វើឲ្យសុខុមាលភាពសាធារណៈល្អប្រសើរឡើង ពិសេសកាត់បន្ថយជំងឺរាគរូស និងចំណេញពេលវេលាច្រើនសម្រាប់ការងារបង្កើនចំណូលក្នុងគ្រួសារ ដែលស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ • កំណើនអត្រាគ្របដណ្តប់សេវាទឹកស្អាតនិងអនាម័យ នឹងមានការកើនឡើងខ្ពស់ បើសិនជាមានថវិកាគ្រប់គ្រាន់ ហើយការអនុវត្តស្របទៅតាមទិសដៅផែនការយុទ្ធសាស្រ្តជាតិ និងគោលការណ៍ណែនាំបច្ចេកទេស • ទាមទារនូវកិច្ចសហប្រតិបត្តិការឲ្យបានល្អជាមួយភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។