200 likes | 606 Views
1. Introduction to Java. Prof. Oum Saokosal Master of Engineering in Information Systems, Jeonju University, South Korea 012-252-752 oum_saokosal@yahoo.com. តើ Java ជាអ្វី?. Java គឺជាបច្ចេកវិទ្យា ដែលមាន៖ ភាសា platform. 1. Java គឺជាភាសា.
E N D
1. Introduction to Java Prof. OumSaokosal Master of Engineering in Information Systems, Jeonju University, South Korea 012-252-752 oum_saokosal@yahoo.com
តើ Java ជាអ្វី? • Java គឺជាបច្ចេកវិទ្យា ដែលមាន៖ • ភាសា • platform
1. Java គឺជាភាសា • Java គឺជាភាសាសរសេរកម្មវិធី ដែលភាគច្រើនជាកម្មវិធីប្រើជាមួយនឹង Internet និងជាកម្មវិធីប្រភេទ networking។ • ភាសា Java បានបង្កើតឡើងដោយលោក James Gosling នៅអតីតក្រុមហ៊ុន Sun Microsystems ក្រុមហ៊ុន Sun Microsystems បានលក់ឱ្យ Oracle ក្នុងតំលៃ US$ 7.4 Billions នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១០ • ភាសា Java បានយកលំនាំតាម C++ • ភាសា Java ប្រើលក្ខណៈ Object-Oriented Programming
លក្ខណៈរបស់ Java • Java Programming Language: • សាមញ្ញ • Object • Compiled • ស្ថាបត្យកម្មអព្យាក្រិត • គ្រប់គ្រង Memory ដោយស្វ័យប្រវត្តិ (Garbage Collected) • រឹងមាំ • អាចបន្ថែមអ្វីផ្សេងទៀតបាន
ប្រវត្តិនៃ Java 1991: គំរោង Green Project ចាប់ផ្តើម 1995: ប្តូរឈ្មោះពី Oak មកជា Java 2004: ម៉ាស៊ីនស្រាវជ្រាវលើភពព្រះអង្គារ Mars បង្កើតឡើងដោយ Java 2010: ក្រុមហ៊ុន Sun Microsystems បានលក់ឱ្យ Oracle http://www.oracle.com/technetwork/java/javase/overview/javahistory-timeline-198369.html
2. Java គឺជា platform • Platform គឺជា hardware ឬក៏ software ដែលអនុញ្ញាតិឱ្យ Application អាចដំណើរការបាន។ • Hardware platform=Machine:PC, Mac, Smart Phone, router etc • Software platform = Operating System: Windows XP, Windows 7, Windows Server, Linux, Unix, Mac OS, Solaris OS • Java Platform គឺជា software platform មួយផ្សេងទៀតដែលនៅចន្លោះ Operating System និង Application។ Java platform គេឱ្យឈ្មោះថា Java Virtual Machine។
តើ JVM គឺជាអ្វី? តើអ្នកធ្លាប់ស្គាល់ extension ដូចជា .mp3, .doc, .docxទេ? ដើម្បីចាក់ចំរៀង mp3 យើងត្រូវតែមានកម្មវិធីមួយ ដូចជា៖ Windows Media Player, Gom player, etc Java Virtual Machine (JVM) គឺមានអត្តន័យដូចជាកម្មវិធីចាក់ចំរៀងដូច្នេះដែរ គ្រាន់តែ JVM ប្រើសំរាប់ដំណើរការកម្មវិធី Java។
Computer Architecture Application Operating System (OS) Hardware Computer Architecture Word, Excel, Photoshop, Media Player, Firefox etc Windows XP, Windows 7, Linux, Mac OS, iOS, Android Intel-based PC, AMD-based PC, Macbook, iPhone, Samsung, Nokia
Hardware ផ្សេងគ្នាមាន OS ខុសគ្នា Explorer Finder Mac OS Lion Windows 7 Mac PC PC running Windows Mac running Mac OS Lion
Java Virtual Machine (JVM) Java Application Java Application JVM JVM Mac OS Lion Windows 7 Mac PC PC running Windows Mac running Mac OS Lion
Compile into bytecode JVM 01011011 myprogram.java compile myprogram.class Bytecode myprogram
Write Once, Run Anywhereសរសេរតែម្តង តែអាចដំណើរការគ្រប់ទីកន្លែង compile HelloWorldApp.java class HelloWorldApp{ public static void main(String[] args){ System.out.println("Hello Word"); } }
ចំនុចពិសេសរបស់ Java ងាយស្រួលសរសេរជាង C++ Java ងាយស្រួលក្នុងការសរសេរកម្មវិធីប្រភេទ Concurrency, Networked Application, online game ល និងល សរសេរម្តងតែអាចដំណើរការគ្រប់ប្រភេទម៉ាស៊ីន API (Application Programming Interface) សំបូរបែប និងមានការ update ជាប់ជានិច្ច មានភាពចាស់ទុំ (២០ឆ្នាំជាង) => ងាយស្រួលក្នុងការរកជំនួយពីអ្នកដទៃ និងរកកូដល្អៗដែលមានស្រាប់ កម្មវិធី (IDE) សំរាប់សរសេរ Java ដូចជា Netbeansនិង Eclipse មានលក្ខណៈទំនើប និងងាយស្រួលប្រើ Application ប្រើនៅលើ Android smart phone គឺប្រើភាសា Java
ចំនុចអវិជ្ជមានរបស់ Java Java Virtual Machine (JVM), វាបានធ្វើឱ្យកម្មវិធី Java ពេលចាប់ផ្តើមដំណើរការមុនដំបូងមានលក្ខណៈយឺតជាងកម្មវិធីដែលសរសេរដោយ ភាសាផ្សេងទៀតដូចជា C++ ជាដើម Java មិន support ជាមួយ iPhone ទេ
Android និង Java Android គឺជាប្រព័ន្ឋប្រតិបត្តិការមួយប្រភេទ ប្រើនៅលើ Smart Phone។ Android គឺជាផលិតផលរបស់ Google។ Google បានជ្រើសរើសយកភាសា Java ភាសាយាន្តសំរាប់សរសេរកម្មវិធីលើ Android។ ទូរស័ព្ទម៉ាកល្បីៗមានដូចជា Samsung, HTC, Sony, Motorola, LG etc. គួរបញ្ជាក់ផងដែរថា Android មិនបានប្រើ Java Virtual Machine ទេ តែ Google បានបង្កើត Dalvik Virtual Machine សំរាប់ run នៅលើ Android។
Android Devices Sony Ericsson HTC Motorola Samsung LG Dell
ការងារអនុវត្តន៍ • បង្កើតកម្មវិធី Java មួយដើម្បីបង្ហាញឈ្មោះខ្លួនឯង class HelloWorldApp{ public static void main(String[] args){ System.out.println("Prof. OumSaokosal"); } } • Compile និង Run ដោយប្រើ Netbeans • រៀនបន្ថែមដោយខ្លួនឯងពីប្រើប្រាស់ Netbeans ដូចជា៖ • New, Save, Open, Print, Compile, Run, ប្តូរ font, Refactor
សំនួររំលឹកមេរៀន តើ Java ជាអ្វី? តើភាសា Java មានលក្ខណៈល្អជាង C++ អ្វីខ្លះ? តើ JavaVirtual Machine ជាអ្វី?ចំនុចវិជ្ជមាន និងអវិជ្ជមានរបស់វា? អ្វីទៅជា bytecode? ហេតុអ្វី Java ចាំបាច់ត្រូវការវា? និយាយពីចំនុចពិសេសរបស់ Java? និយាយពីចំនុចអវិជ្ជមានរបស់ Java? តើ Android ជាអ្វី? Android ប្រើភាសាអ្វី? ទូរស័ព្ទម៉ាកណាអាចប្រើ Android?