541 likes | 980 Views
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១) ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣ -CAM . វិមជ្ឈការនិងវិសហមជ្ឈការៈ ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់គម្រោង វិមជ្ឈការនិងវិសហមជ្ឈការហិរញ្ញវត្ថុខាងក្រៅនៃ ព្រះរាជាណាចក្រកម្ពុជា.
E N D
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១)ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣-CAM វិមជ្ឈការនិងវិសហមជ្ឈការៈ ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់គម្រោង វិមជ្ឈការនិងវិសហមជ្ឈការហិរញ្ញវត្ថុខាងក្រៅនៃ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១ : ២៥ តុលា ២០១០ :ប្រវត្តិ និងគោលបំណងរបស់សៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់វិមជ្ឈការ និងវិសហមជ្ឈការ
ថ្ងៃទី ១ ប្រវត្តិ និងគោលបំណងនៃសៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់វិមជ្ឈការ និងវិសហមជ្ឈការ មាតិកា ADB Grant No.0133-CAM/Component 1: PFMRD
ប្រវត្តិ និងសេចក្តីផ្តើម • ជាទូទៅ • ២០០៥ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសៀវភៅណែនាំស្តីពីការគ្រប់គ្រងហរិញ្ញវត្ថុ(FMM) ដែលត្រូវបានធ្វើឯកភាពវូប្បនិយកម្ម : • សម្រាប់ប្រើប្រាស់ដោយភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ដែលធ្វើការពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍនដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ • ការរៀបចំសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ (FMM) នេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក ហើយសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ (FMM) នេះ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័ននានា អង្គភាពស្វ័យយ័តរបស់រដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ • សៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវបានចេញផ្សាយ ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៥៨៦ ចុះថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០០៥ ហើយចូលជាធរមាននៅក្នុងថ្ងៃដដែលនោះផងដែរ។ ADB Grant No.0133-CAM/Component 1: PFMRD 3
ប្រវត្តិ និងសេចក្តីផ្តើម (ត) ជាទូទៅ សៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុ (FMH) សម្រាប់គម្រោងវិមជ្ឈការ និងវិសហមជ្ឈការដែលផ្តល់ហិរញ្ញប្បទានដោយបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា FMH នេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើ FMM ប៉ុន្តែវាក៏ត្រូវបានយកមកពិចារណានូវការអនុវត្តន៍ រឺនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុបន្ថែមទៀតដែលត្រូវការសម្រាប់គម្រោងវិនិយោគដែលត្រូវបានអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ FMH ត្រូវបានរៀបចំដោយពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយមន្រ្តី និងភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជាស្ថាប័នផ្តល់ជំនួយដែលពាក់ព័ន្ធនៅក្នុងការគាំទ្រគម្រោង និងកម្មវិធីវិមជ្ឈការ។ ADB Grant No.0133-CAM/Component 1: PFMRD 4
ប្រវត្តិ និងសេចក្តីផ្តើម (ត) • ជាទូទៅ • ដើម្បីជួយនៅក្នុងការរៀបចំ FMH អ្នកនិពន្ធបានប្រើប្រាស់ : • FMMដែលត្រូវបានរៀបចំសម្រាប់ គម្រោងអភិបាលកិច្ចមូលដ្ឋានសម្រាប់រចនាសម្ព័ន្ធជនបទ (RILGP) ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក • សៀវភៅណែនាំស្តីពីរដ្ឋបាលគម្រោង(PAM) នៃគម្រោងអភិវឌ្ឍន៍ជនបទភាគពាយ័ព្យ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី និង • សៀវភៅក្បួនអនុវត្តន៍នៅក្នុងការសម្រួលការងារឃុំ ដែលត្រូវបានចេញផ្សាយដោយក្រសួងមហាផ្ទៃ សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុមប្រឹក្សាឃុំ(CCDP). ADB Grant No.0133-CAM/Component 1: PFMRD 5
រចនាសម្ព័ន្ធអនុវត្តគម្រោងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ADB Grant No.0133-CAM/Component 1: PFMRD 6
រចនាសម្ព័ន្ធអនុវត្តគម្រោងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ • ២. ក្របខ័ណ្ឌ SEILA - កម្មវិធីមួយដែលបញ្ចូលនូវមូលនីធិដែលត្រូវបានផ្តល់ដោយថវិការដ្ឋ (មូលនិធីឃុំ/សង្កាត់) និងមូលនីធិដែលត្រូវបានផ្តល់អោយដោយអ្នកផ្តល់ជំនួយមួយចំនួន។ • ថវិកាផ្តល់អោយដោយអ្នកផ្តល់ជំនួយ ត្រូវបានផ្តល់អោយតាមរយៈគម្រោង ភាពជាដៃគូសម្រាប់អភិបាលកិច្ចមូលដ្ឋាន(PLG) ដែលត្រូវបានគ្រប់គ្រងដោយ UNDP • សកម្មភាពដែលត្រូវបានអនុវត្តតាមរយៈគម្រោង SEILA ត្រូវបានគ្រប់គ្រងដោយក្រុមការងារ SEILA (STF) ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទេសរដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ • មូលនីធិដែលត្រូវបានផ្តល់តាមរយៈគម្រោង SEILA ត្រូវចាយទៅលើចំណាយចរន្ត និងចំណាយមូលធន។ • ប្រតិបត្តិការរបស់ SEILA ត្រូវបានអនុវត្តដោយប្រើប្រាស់សៀវភៅណែនាំនៃនីតិវិធីដែលត្រូវបានបង្កើតឡើងដោយលេខាធិការដ្ឋានក្រុមការងារ SEILA។ ADB Grant No.0133-CAM/Component 1: PFMRD 7
រចនាសម្ព័ន្ធអនុវត្តគម្រោងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ • ២. មូលនីធិវិនិយោគសម្រាប់គម្រោង និងកម្មវិធីនានានៅថ្នាក់ខេត្ត និងថ្នាក់ឃុំ ត្រូវបានផ្តល់តាមរយៈមូលនីធិវិនិយោគខេត្ត (PIF) ដែលក៏ត្រូវបានគ្រប់គ្រងដោយក្រុមការងារសីលាផងដែរ។ • មូលនិធីវិនិយោគខេត្ត ត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងអាទិភាពអភិវឌ្ឍន៍មូលដ្ឋាន ដែលអាទិភាពទាំងនោះត្រូវបានដាក់ជូនមន្ទីរថ្នាក់ខេត្តតាមរយៈកម្មវិធីវិនិយោគឃុំ (CIP) ដែលត្រូវបានបញ្ចូលគ្នាជារៀងរាល់ឆ្នាំ ទៅសកម្មភាពម៉ាទ្រីសអាទិភាពនៅតាមស្រុក (DPAM)។ • មូលនិធីវិនិយោគខេត្ត បានផ្តល់ជំនួយជាប្លុកៗ ដែលវិភាជទៅអាជ្ញាធរខេត្ត ហើយថ្មីៗនេះ វាជាប្រភពនៃមូលនិធីអភិវឌ្ឍន៍មិនកំណត់ជាមុនដ៏សំខាន់តែមួយគត់ ដែលមានសម្រាប់ខេត្ត។ • ការប្រើប្រាស់មូលនីធិវិនិយោគខេត្ត ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បណ្តុំនៃលក្ខណៈវិនិច្ឆ័យដែលត្រូវបានកំណត់ទុកជាមុន ហើយជាគោលការណ៍ ប្រាក់ជំនួយភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពទាំងឡាយដែលគាំទ្រឃុំ (ពោល គឺយ៉ាងហោចណាស់ ៨៥ ភាគរយនៃមូលនិធីនេះ)។ ADB Grant No.0133-CAM/Component 1: PFMRD 8
រចនាសម្ព័ន្ធអនុវត្តគម្រោងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ • ៣. រយៈគម្រោង និងកម្មវិធីវិមជ្ឈការថ្នាក់ជាតិ ដែលជាគម្រោងនោងកម្មវិធីដែលត្រូវបានរួមបញ្ជូលនៅក្នុងការផ្តល់មូលនិធីពីម្ចាស់ជំនួយ (ក្រៅពី SEILA) ដែលម្ចាស់ជំនួយមានកិច្ចសន្យាជាមួយក្រសួងនានាដោយគោរពទៅតាមយុទ្ធសាស្រ្តកម្មវីធី និងវិស័យដែលបានកំណត់។ • ការទទួលខុសត្រូវសម្រាប់ការរៀបចំផែនការ និងការអនុវត្តនៅក្នុងយុទ្ធសាស្រ្តកម្មវិធី និងវិស័យដែលបានកំណត់ទាំងនេះ ត្រូវបានផ្ទេរសិទ្ធិអំណាចទៅអោយថ្នាក់ខេត្ត ក្រោមការចង្អុលបង្ហាញរួមពីក្រសួងដែលពាក់ព័ន្ធ។ ADB Grant No.0133-CAM/Component 1: PFMRD 9
រចនាសម្ព័ន្ធអនុវត្តគម្រោងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ៤. តាមរយៈគម្រោង និងកម្មវិធីវិមជ្ឈការថ្នាក់ខេត្ត ដែលជាគម្រោង និងកម្មវិធីដែលត្រូវបានរួមបញ្ចូលនៅក្នុងការផ្តល់មូលនីធិពីម្ចាស់ជំនួយ ដែលម្ចាស់ជំនួយមានកិច្ចសន្យាជាមួយរដ្ឋាភិបាលដែលគម្រោង និងកម្មវិធីទាំងនោះនឹងត្រូវបានអនុវត្តដោយមន្ទីរនៃក្រសួងទាំងនោះ។ ADB Grant No.0133-CAM/Component 1: PFMRD 10
ភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនៅក្នុងគម្រោង និងកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ (i) ក្រុមការងារ SEILA(STF) តាមរយៈរចនាសម្ព័ន្ធដែលត្រូវបានឯកភាពរបស់ខ្លួន ដែលរួមមាន លេខាធិការដ្ឋានក្រុមការងារសីលា គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការអភិវឌ្ឍន៍ជនបទថ្នាក់ខេត្ត។ (ii) នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ (iii) ក្រសួងស្ថាប័នថ្នាក់ជាតិ (iv) មន្ទីរនៃក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល (NGOs) ក៏ជាប់ពាក់ព័ន្ធនៅក្នុងគម្រោង និងកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ។ ADB Grant No.0133-CAM/Component 1: PFMRD 11
នីតិកម្ម និង គោលនយោបាយ នៅក្នុងរាជរដ្ឋាភិបាល គម្រោងវិនិយោគវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានកំណត់ដោយច្បាប់ ដែលរួមមានអនុក្រឹត្យ និងប្រកាស ដែលអនុក្រឹត្យ និងប្រកាសនីមួយៗជាប់ទាក់ទងនឹងទស្សនៈនានានៃវិមជ្ឈការ និងវិសហមជ្ឈការ។ គោលនយោបាយរដ្ឋាភិបាលទាក់ទងនឹងវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានផ្សាភ្ជាប់ជាមួយក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលសម្រាប់ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សកម្មភាពគ្រប់គ្រងហិរញ្ញវត្ថុនៃគម្រោងវិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងរដ្ឋាភិបាលកម្ពុជា ត្រូវទាមទារអោយមានការអនុវត្តគោរពទៅតាមអនុក្រឹត្យ និងប្រកាសសំខាន់ៗ។ ADB Grant No.0133-CAM/Component 1: PFMRD 12
នីតិកម្ម និង គោលនយោបាយ (i) អនុក្រឹត្យស្តីពីការបង្កើតមូលនិធីឃុំ/សង្កាត់ (ii) អនុក្រឹត្យស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ/សង្កាត់ (iii) អនុក្រឹត្យស្តីពីការវិភាគទានថវិកាជាតិទៅក្នុងមូលនីធិឃុំ/សង្កាត់ (iv) អនុក្រឹត្យស្តីពីការធ្វើចំណាត់ថ្នាក់ និងបង្កើតថវិកាឃុំ/សង្កាត់ (v) ប្រកាសស្តីពីប្លង់គណនីឃុំ/សង្កាត់ (vi) ប្រកាសស្តីពីលទ្ធកម្មនៅតាមឃុំ/សង្កាត់ (vii) ប្រកាសស្តីពីការទូទាត់ និងគោលការណ៍ណែនាំទាក់ទងនឹងប្រព័ន្ធគណនេយ្យរបស់ឃុំ/សង្កាត់ (viii) ប្រកាសស្តីពីការបង្កើតក្រុមការងារគណនេយ្យមូលនីធិឃុំសង្កាត់ ខេត្តក្រុង (ix) ប្រកាសស្តីពីវិសោធនកម្ម និងការបំពេញបន្ថែមនៃការធ្វើចំណាត់ថ្នាក់ឃុំ/សង្កាត់ និងការបង្កើតទម្រង់ និងសៀវភៅគណនេយ្យឃុំ/សង្កាត់ ( ផ្នែកនៃសៀវភៅណែនាំក្នុងការអនុវត្តគម្រោងឃុំ/សង្កាត់) (x) ប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ – ការរៀបចំផែនការអនុវត្តឃុំ/សង្កាត់ 13
គោលបំណងនៃការគ្រប់គ្រងហិរញ្ញវត្ថុ គោលបំណងរបស់សៀវភៅនេះ គឺដើម្បីបង្ហាញយ៉ាងលម្អិតអំពីគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលកម្ពុជាដោយយោងទៅតាមគម្រោង និងកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ ដូចនេះដើម្បី់ធានាថា គម្រោងនិងកម្មវិធីទាំងអស់នោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ហើយសម្រេចបាននូវគោលបំណងដែលត្រូវបានកំណត់នោះ។ ADB Grant No.0133-CAM/Component 1: PFMRD 14
គោលបំណងនៃការគ្រប់គ្រងហិរញ្ញវត្ថុ (ត) សៀវភៅនេះ មានគោលបំណងដើម្បីជួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបុគ្គលិករបស់មន្ទីរហិរញ្ញវត្ថុ និងភ្នាក់ងារប្រតិបត្តិ និងភ្នាក់ងារអនុវត្ត នៃគម្រោងដែលជួយដោយម្ចាស់ជំនួយនៅថ្នាក់ខេត្ត និងថ្នាក់ឃុំ ដើម្បីអភិវឌ្ឍ និងរក្សានូវការរៀបចំការគ្រប់គ្រងហិរញ្ញវត្ថុអោយមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ADB Grant No.0133-CAM/Component 1: PFMRD 15
គោលបំណងនៃការគ្រប់គ្រងហិរញ្ញវត្ថុ (ត) សៀវភៅនេះ ផ្តល់ជាការណែនាំទាក់ទងនឹងគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រងហិរញ្ញវត្ថុ ដែលរួមមានគោលនយោបាយ និងបទដ្ឋានហិរញ្ញវត្ថុ ការរៀបចំថវិកា នីតិវិធី និងប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុ និង ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្ម។ ក្រុមគម្រោង ភ្នាក់ងារប្រតិបត្តិ និងភ្នាក់ងារអនុវត្ត គួរតែប្រើប្រាស់សៀវភៅនេះអោយបានសមស្របទៅតាមស្ថានភាពរបស់ពួកគេ។ ភ្នាក់ងារប្រតិបត្តិ និងភ្នាក់ងារអនុវត្តគួរតែធានាថា បុគ្គលិករបស់គម្រោងទាំងអស់មានការយល់ដឹងអំពីគោលនយោបាយ និងនីតិវិធីដែលត្រូវបានរៀបចំនៅក្នុងសៀវភៅនេះ។ ADB Grant No.0133-CAM/Component 1: PFMRD 16
គោលបំណងនៃការគ្រប់គ្រងហិរញ្ញវត្ថុ (ត) សៀវភៅនេះគួរតែត្រូវបានប្រើប្រាស់សម្រាប់គម្រោងវិមជ្ឈការទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមិនស្ថិតនៅក្រោមប្រតិបត្តិការសីលាឡើយ។ លទ្ធផលដែលចង់បានរបស់សៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុនេះ អាចត្រូវសម្រេចបានតែក្នុងករណីដែលមានបណ្តុះបណ្តាលយ៉ាងទៀតទាត់សម្រាប់បុគ្គលិកទាំងអស់ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់សៀវភៅណែនាំនេះតែប៉ុននោះ។ ADB Grant No.0133-CAM/Component 1: PFMRD 17
ការធ្វើអត្តសញ្ញាណ និងការរៀបចំអនុវត្តន៍គម្រោង ADB Grant No.0133-CAM/Component 1: PFMRD 18
ការធ្វើអត្តសញ្ញាណ និងការរៀបចំអនុវត្តន៍គម្រោង • ការធ្វើអត្តសញ្ញាណគម្រោង.... • រាជរដ្ឋាភិបាលកម្ពុជាធ្វើអត្តសញ្ញាណកម្មកម្មវិធី និងគម្រោងអភិវឌ្ឍន៍ • វិមជ្ឈការ និងសហវិមជ្ឈការ ដើម្បីផ្តល់មូលនីធិ ទៅតាមលក្ខណៈដូចខាងក្រោម : ADB Grant No.0133-CAM/Component 1: PFMRD 19
១. ការធ្វើអត្តសញ្ញាណតាមរយៈដំណើរការពិគ្រោះយោបល់ថ្នាក់ឃុំ គម្រោង និងកម្មវិធីដែលត្រូវបានផ្តល់មូលនីធិពីធនធានផ្ទាល់របស់រដ្ឋាភិបាល ក៏ដូចជាតាមរយៈការផ្តល់មូលនីធិពីម្ចាស់ជំនួយដោយប្រើប្រាស់ទស្សនៈ SEILA ត្រូវបានកំណត់តាមរយៈដំណើរការពិគ្រោះយោបល់ថ្នាក់ឃុំ ដោយប្រើប្រាស់នូវវិធីសាស្រ្ត ១១ ជំហាន ( សម្រាប់ព័ត៌មានលម្អិត សូមមើលប្រកាសលេខ ០០២/ក្រសួងផែនការ ចុះថ្ងៃទី ២៣ កញ្ញា ២០០៤- គោលការណ៍ណែនាំសម្រាប់ដំណើរការសមាហរណកម្មស្រុក)។ ADB Grant No.0133-CAM/Component 1: PFMRD 20
១. ការធ្វើអត្តសញ្ញាណតាមរយៈដំណើរការពិគ្រោះយោបល់ថ្នាក់ឃុំ (ត) • ដោយប្រើប្រាស់វិធីសាស្រ្តនេះ គម្រោងនានាត្រូវបានជ្រើសរើសដោយឃុំនីមួយៗ តាមរយៈការរៀបចំកម្មវិធីវិនិយោគឃុំ ដោយប្រើប្រាស់ដំណើរការពិគ្រោះយោបល់។ • បន្ទាប់មកទៀត កម្មវិធីវិនិយោគឃុំរបស់ឃុំ និងសង្កាត់ផ្សេងៗទៀត ត្រូវបានរួមបញ្ចូលគ្នានៅថ្នាក់ខេត្ត តាមរយៈសកម្មភាពម៉ាទ្រីសអាទិភាពស្រុក។ • គម្រោងដែលនឹងត្រូវបានផ្តល់មូលនីធិក្រោមគំនិតនេះ គឺនៅពេលបញ្ចប់ គម្រោងទាំងនេះត្រូវបានជ្រើសរើស និងយល់ព្រមពីសកម្មភាពម៉ាទ្រីសអាទិភាពស្រុក ដោយគណៈកម្មការអភិវឌ្ឍន៍ជនបទថ្នាក់ខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អភិបាលខេត្ត។ ADB Grant No.0133-CAM/Component 1: PFMRD 21
២. ការកំណត់អត្តសញ្ញាណតាមរយៈដំណើរការពិគ្រោះយោបល់ថ្នាក់ឃុំ ដោយប្រើប្រាស់ IRAP • ស្រដៀងគ្នាទៅនឹងចំណុចទី ១ ខាងលើដែរ ប៉ុន្តែ : • ក្រោមការរៀបចំ IRAP ការជ្រើសរើសត្រូវបានដាក់កម្រិតដោយវិស័យដែលត្រូវបានកំណត់ទុកជាមុនចំនួន ៥ • (ការអប់រំ សុខភាព ការផ្គត់ផ្គង់ទឹក ផ្លូវជនបទ និងទីផ្សារ) • មានតែ ៨ ជំហានប៉ុននោះនៅក្នុងដំណើរការនេះ • គម្រោងទាំងនេះ ក៏ត្រូវបានអនុម័តដោយគណៈកម្មាធិការអភិវឌ្ឍន៍ជនបទថ្នាក់ខេត្ត ក្រោមការគ្រប់គ្រងរបស់អភិបាលខេត្ត។ • នាពេលបច្ចុប្បន្ននេះ វិធីសាស្រ្តជ្រើសរើសគម្រោងវិមជ្ឈការ និងវិសហមជ្ឈការនេះ ត្រូវបានប្រើប្រាស់សម្រាប់តែធនាគារអភិវឌ្ឍន៍អាស៊ីតែប៉ុននោះ ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ជនបទភាគពាយ័ព្យ។ ADB Grant No.0133-CAM/Component 1: PFMRD 22
៣. ការកំណត់អត្តសញ្ញាណកម្មគម្រោងដែលគាំទ្រដោយម្ចាស់ជំនួយច្រើន ជំហានផ្សេងៗដែលត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណគម្រោងដែលត្រូវបានផ្តល់មូលនីធិដោយម្ចាស់ជំនួយច្រើន ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលរួមមានការផ្តល់មូលនីធិនៃគម្រោងវិមជ្ឈការ និងសហវិមជ្ឈការ ត្រូវបានពិពណ៌នាយ៉ាងលំអិតនៅក្នុង ផ្នែកទី ២ នៃសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ។ គម្រោងត្រូវបានកំណត់អត្តសញ្ញាណក្នុងកំឡុងពេលពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី/ធនាគារពិភពលោក។ ជាទូទៅ វាត្រូវបានធ្វើឡើងបន្ទាប់ពីការសិក្សាទៅលើស្ថានភាពសេដ្ឋកិច្ច និងផែនការនិងអាទិភាពនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលបេសកម្មនៅក្នុងប្រទេស ដែលបេសកម្មនេះត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី/ធនាគារពិភពលោក។ បេសកម្មស្វែងរកការពិតដែលត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី/ធនាគារពិភពលោក ទទួលបាននូវព័ត៌មានលំអិតទាក់ទងនឹងគ្រប់ទិដ្ឋភាពទាំងអស់របស់គម្រោងដែលបានស្នើនោះ ដែលរួមមានភាពដែលអាចធ្វើបានរបស់គម្រោង ដើម្បីកែតម្រូវក្នុងការអនុវត្តបន្តនៅក្នុងដំណាក់កាលក្រោយ។ 23
៣. ការកំណត់អត្តសញ្ញាណកម្មគម្រោងដែលគាំទ្រដោយម្ចាស់ជំនួយច្រើន (ត) ក្នុងដំណាក់កាលរៀបចំគម្រោង ភ្នាក់ងារប្រតិបត្តិ និងការរៀបចំការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់គម្រោង ត្រូវបានកំណត់ ហើយសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ភ្នាក់ងារប្រតិបត្តិ ត្រូវបានវាយតម្លៃ។ ការពិនិត្យអោយកាន់តែលម្អិតទៅលើការរៀបចំហិរញ្ញវត្ថុ ដែលរួមមានការជ្រើសរើសបុគ្គលិក និងរចនាសម្ព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំលំហូរមូលនីធិ ការរៀបចំថវិកា ប្រព័ន្ធនិងនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍ និងសវកម្ម ត្រូវបានធ្វើឡើង។ ចំណុចខ្សោយដែលត្រូវបានរកឃើញនៅក្នុងការរៀបចំការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវបានយកមកពិភាក្សា ហើយផែនការសកម្មភាពត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងចំណុចទាំងនោះ ហើយបន្ទាប់ទៀតត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ស្ថាប័នផ្តល់ជំនួយនោះ។ ADB Grant No.0133-CAM/Component 1: PFMRD 24
ការអនុវត្តគម្រោង រាជរដ្ឋាភិបាលកម្ពុជាអនុវត្តគម្រោង និងកម្មវិធីអភិវឌ្ឍន៍វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈក្របខ័ណ្ឌ SEILA រឺតាមរយៈវិធីសាស្រ្ត IRAP ។ ADB Grant No.0133-CAM/Component 1: PFMRD 25
តាមរយៈវិធីសាស្រ្ត IRAP • ថ្មីៗនេះ វិធីសាស្រ្តនេះត្រូវបានប្រើប្រាស់សម្រាប់តែគម្រោងដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍តែប៉ុននោះ។ មិនមានម្ចាស់ជំនួយដទៃទៀត ប្រើប្រាស់វិធីសាស្ត្រនេះសម្រាប់គម្រោងវិមជ្ឈការនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ • នៅក្នុងគម្រោងដែលផ្តល់មូលនីធិដោយធនាគារអភិវឌ្ឍន៍អាស៊ីដែលគម្រោងនោះប្រើប្រាស់វិធីសាស្រ្ត IRAP នេះ(ដូចជា NRDP) គម្រោងនោះកំពុងត្រូវបានអនុវត្តតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ (PDRD)។ • អង្គភាពគ្រប់គ្រងគម្រោង (PMU)និង អង្គភាពអនុវត្តគម្រោង (PIU) ត្រូវបានបង្កើតឡើងនៅខេត្តចំនួន ៣ ADB Grant No.0133-CAM/Component 1: PFMRD 26
ការរៀបចំការគ្រប់គ្រងហិរញ្ញវត្ថុការរៀបចំការគ្រប់គ្រងហិរញ្ញវត្ថុ • ការទទួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវតែកំណត់អោយបានច្បាស់លាស់ • ត្រូវរៀបចំរចនាសម្ព័ន្ធស្ថាប័នក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយបុគ្គលិកគ្រប់គ្រងហិរញ្ញវត្ថុសំខាន់ៗ ត្រូវតែបានជ្រើសរើស និងបណ្តុះបណ្តាល។ • នីតិវិធី ដំណើរការ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យហិរញ្ញវត្ថុ ត្រូវតែបង្កើតឡើង និងដាក់អោយមានដំណើរការ • ការរៀបចំលំហូរមូលនីធិសម្រាប់គម្រោងត្រូវតែកំណត់អោយបានច្បាស់លាស់។ • ការរៀបចំតាមធនាគារត្រូវតែធ្វើការសម្រេចចិត្ត និងដាក់អោយមានប្រតិបត្តិការ។ ADB Grant No.0133-CAM/Component 1: PFMRD 27
ការទទួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុការទទួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ • ការទទួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងបរិបទនៃគម្រោងដែលផ្តល់មូលនីធិដោយម្ចាស់ជំនួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិព័ណ៌នានៅក្នុងចំណុចទី ៣ នៃសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ។ • ការទទួលខុសត្រូវនេះអាចអនុវត្តបានដូចគ្នាទៅនឹងកម្មវិធីរបស់រដ្ឋាភិបាលដែលពាក់ព័ន្ធទៅនឹងគម្រោងនិងកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ។ ADB Grant No.0133-CAM/Component 1: PFMRD 28
ការទទួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ (ត) ការគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោងគឺជាការទទួលខុសត្រូវរបស់អ្នកខ្ចី (រដ្ឋាភិបាល) ហើយនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា ភ្នាក់ងារ/អង្គភាពដែលទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុគម្រោងគឺ : ADB Grant No.0133-CAM/Component 1: PFMRD 29
១. ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ /មន្ទីរហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរហិរញ្ញវត្ថុ មានការទទួលខុសត្រូវរួមក្នុងការមើលការខុសត្រូវទៅលើដំណើរការហិរញ្ញវត្ថុរបស់គម្រោងដែលជួយដោយអ្នកផ្តល់ជំនួយ ក្នុងនាមជំនួសអោយរដ្ឋាភិបាល ហើយពង្រឹង និងគាំទ្រដល់ការប្រតិបត្តិ portfolio ដែលមានលក្ខណៈប្រសើរជាងមុន។ ការទទួលខុសត្រូវជាក់លាក់នានារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបានកំណត់នៅក្នុងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហរិញ្ញវត្ថុ ហើយរួមបញ្ចូលនូវ: ADB Grant No.0133-CAM/Component 1: PFMRD 30
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ /មន្ទីរហិរញ្ញវត្ថុ (ត) • អភិវឌ្ឍ និងបង្កើតគោលនយោបាយ នីតិវិធីប្រតិបត្តិរួម និង គាំទ្រដល់សៀវភៅណែនាំនានាសម្រាប់គម្រោងដែលជួយដោយម្ចាស់ជំនួយ។ • កំណត់ និងចាត់តាំងភ្នាក់ងារប្រតិបត្តិ/ភ្នាក់ងារអនុវត្តសម្រាប់គម្រោងរបស់ ADB និងWB និងផ្តល់ជូននូវអំណាចសមស្រប និងប្រតិភូកម្មទៅអោយ EA/IA និងក្រុមគម្រោង។ • ធានាថា គណនីធនាគារត្រឹមត្រូវ ត្រូវបានបង្កើតឡើងនៅក្នុងធនាគារជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត (ឧទាហរណ៍ ធនាគារ Foreign Trade Bank of Cambodia) និង ពិនិត្យតាមដានទៅលើហត្ថលេខីគណនីធនាគារដែលគេប្រគល់សិទ្ធិអោយនោះ។ ADB Grant No.0133-CAM/Component 1: PFMRD 31
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ /មន្ទីរហិរញ្ញវត្ថុ (ត) • មូលនីធិបដិភាគត្រូវបានផ្តល់ ហើយមានគ្រប់គ្រាន់សម្រាប់គម្រោងអោយបានទាន់ពេលវេលា។ • ផ្តល់ជាការគាំទ្រ និងដំបូន្មានដល់ EAs/Ias នៅក្នុងការបង្កើត និងអនុវត្តនីតិវិធី និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យដ៏ត្រឹមត្រូវ។ • ពិនិត្យតាមដាន និងផ្តល់ជាការណែនាំទាក់ទងនឹងសំណើរដក និងបំពេញបន្ថែម ដោយ EAs /IAs។ ក្រុមគម្រោងត្រូវផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវឯកសារថតចម្លងមួយច្បាប់ទាក់ទងនឹងសំណើសុំដកប្រាក់កំចី និង bank statements ទាំងអស់ ដោយផ្ទៀងផ្ទាត់ជាមួយនឹង imprest/special account និងគណនីបដិភាគ។ ADB Grant No.0133-CAM/Component 1: PFMRD 32
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ /មន្ទីរហិរញ្ញវត្ថុ (ត) • ពិនិត្យតាមដាន និងវាយតម្លៃទៅលើប្រតិបត្តិការហិរញ្ញវត្ថុរបស់គម្រោង និងប្រតិបត្តិការ portfolio ។ • រាយការណ៍យ៉ាងទៀងទាត់អំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់គម្រោង ទៅអោយរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា និង សាធារណៈជន • ពង្រឹង និងសម្រួលដល់ការផ្លាស់ប្តូរព័ត៌មានរវាងគម្រោង និង EAs/IAs • ផ្តល់ឪកាសសម្រាប់សិក្សា និងបណ្តុះបណ្តាលដល់ EAs និងក្រុមគម្រោង។ ADB Grant No.0133-CAM/Component 1: PFMRD 33
២. ភ្នាក់ងារប្រតិបត្តិ រឺភ្នាក់ងារអនុវត្ត EAs រឺ IAs មានគោលបំណងសំខាន់ក្នុងការធានាថា គម្រោងត្រូវបានអនុវត្តតាមផែនការគម្រោង ហើយធនធានត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព និងប្រសិទ្ធិផល និងសម្រាប់តែគោលបំណងគម្រោងតែប៉ុននោះ។ EAs រឺ IAs ក៏ត្រូវទទួលខុសត្រូវទៅលើទិដ្ឋភាពហិរញ្ញវត្ថុទាំងអស់របស់គម្រោង ហើយត្រូវធានាថាវាស្របតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុទាំងអស់ និងកាតព្វកិច្ចដទៃទៀតនៅក្នុងកិច្ចព្រមព្រៀងជំនួយបច្ចេកទេស ប្រាក់កំចី/ឥណទាន/ប្រាក់ជំនួយ ។ ការទទួលខុសត្រូវជាក់លាក់នានា រួមមាន: ADB Grant No.0133-CAM/Component 1: PFMRD 34
២. ភ្នាក់ងារប្រតិបត្តិ រឺភ្នាក់ងារអនុវត្ត (ត) • បង្កើតរចនាសម្ព័ន្ធ និងបុគ្គលិកក្នុងការគ្រប់គ្រងគម្រោង និងធានាថា បុគ្គលិកហិរញ្ញវត្ថុត្រូវមានលក្ខណៈសម្បត្តិសមស្រប និងត្រូវបានបណ្តុះបណ្តាលបានត្រឹមត្រូវ • ធានាថា គណនីធនាគារគម្រោងត្រឹមត្រូវត្រូវបានបង្កើតឡើង ហើយហត្ថលេខីត្រូវស្ថិតក្នុងភាពទាន់សម័យ • ប្រកាន់ភ្ជាប់នូវនីតិវិធី និងប្រព័ន្ធគ្រប់គ្រង និងគណនេយ្យហិរញ្ញវត្ថុសមស្រប ដែលប្រព័ន្ធ និងនីតិវិធីទាំងនោះត្រូវបានទទួលយកដោយម្ចាស់ជំនួយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ • អនុវត្តការត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធិភាព និងទួលំទូលាយ សម្រាប់ប្រតិបត្តិការគម្រោង។ • គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិគម្រោង ។ ADB Grant No.0133-CAM/Component 1: PFMRD 35
២. ភ្នាក់ងារប្រតិបត្តិ រឺភ្នាក់ងារអនុវត្ត (ត) • រៀបចំ និងដាក់ជូននូវសំណើសុំអោយបានទាន់ពេលវេលាសម្រាប់ការដក និងការបំពេញបន្ថែមនៃមូលនីធិគម្រោង។ • ពិនិត្យតាមដានទៅលើប្រតិបត្តិការហិរញ្ញវត្ថុរបស់គម្រោង ហើយត្រូវធានាថា ការធ្វើការសម្រេចចិត្តដើម្បីឆ្លើយតបទៅនឹងភាពប្រែប្រួលទៅនឹងផែនការ/ថវិកា ត្រូវបានធ្វើឡើងអោយបានទាន់ពេលវេលា • ត្រូវធ្វើទៅតាមតម្រូវការរបាយការណ៍ហិរញ្ញវត្ថុរបស់គម្រោង • ពិនិត្យតាមដានទៅលើលទ្ធផលសវនកម្ម ហើយត្រូវធានាថា ការឆ្លើយតប និងសកម្មភាពសមស្របត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរកឃើញ និងអនុសាសន៍របស់សវនកម្ម។ • រួមចំណែកជួយដល់មជ្ឈមណ្ឌលព័ត៌មានវិមជ្ឈការ និងចំណេះដឹងទាក់ទងនឹងគម្រោងដែលត្រូវរក្សាទុកដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ADB Grant No.0133-CAM/Component 1: PFMRD 36
៣. ក្រុមអង្គភាពគ្រប់គ្រងគម្រោង ក្រុមអង្គភាពគ្រប់គ្រងគម្រោងនៅក្នុងភ្នាក់ងារប្រតិបត្តិ រឺភ្នាក់ងារអនុវត្ត ត្រូវទទួលខុសត្រូវទៅលើសកម្មភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោង ហើយក៏ត្រូវធានាថា ស្របទៅតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុ និងកាតព្វកិច្ចផ្សេងៗទៀតនៅក្នុងកិច្ចព្រមព្រៀងប្រាក់កំចី ឥណទាន និងប្រាក់ជំនួយ។ ការទទួលខុសត្រូវជាក់លាក់នានា រួមមាន : ADB Grant No.0133-CAM/Component 1: PFMRD 37
៣. ក្រុមអង្គភាពគ្រប់គ្រងគម្រោង (ត) • គ្រប់គ្រង និងចាត់ចែងកិច្ចការហិរញ្ញវត្ថុរបស់គម្រោង • ធានាអោយស្របតាមកិច្ចព្រមព្រៀងហរិញ្ញវត្ថុនៃកិច្ចព្រមព្រៀងគម្រោង និងគោលនយោបាយនិងនីតិវិធីនានាដែលតម្រូវដោយរដ្ឋាភិបាល រឺម្ចាស់ជំនួយ។ • បង្កើត និងរក្សានូវថវិកាគម្រោង ដើម្បីជួយដល់ការចល័តធនធាន និងជាឧបករណ៍គ្រប់គ្រងដើម្បីគាំទ្រដល់ការគ្រប់គ្រងគម្រោង • គ្រប់គ្រងគណនីធនាគាររបស់គម្រោង និងលំហូរមូលនីធិ • បង្កើត ថែរក្សា និងប្រតិបត្តិតាមនីតិវិធី និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យគម្រោង។ ADB Grant No.0133-CAM/Component 1: PFMRD 38
៣. ក្រុមអង្គភាពគ្រប់គ្រងគម្រោង (ត) • ចាត់ចែងនូវរាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់គម្រោង និងរក្សាគណនី និងការកត់ត្រាអោយបានត្រឹមត្រូវសម្រាប់គម្រោង ។ • ទទួលធ្វើតួនាទី កិច្ចការ និងសកម្មភាពចំណាយទាំងអស់របស់គម្រោង ដោយអនុវត្តអោយបានម៉ត់ចត់ទៅតាមគោលការណ៍ណែនាំ ប្រព័ន្ធ និងនីតិវិធីទាក់ទងនឹងការចំណាយពីគណនីគម្រោង និងការប្រើប្រាស់ធនធានគម្រោង។ • រៀបចំ និងអនុម័តរាល់សំណើរដកប្រាក់ និងបំពេញឡើងវិញ និងដាក់ជូននូវសំណើទាំងនេះតាមរយៈនាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការទូទាត់ និងការបំពេញឡើងវិញ។ ADB Grant No.0133-CAM/Component 1: PFMRD 39
៣. ក្រុមអង្គភាពគ្រប់គ្រងគម្រោង (ត) • បង្កើត និងបែងចែករបាយការណ៍ហិរញ្ញវត្ថុ ការវាយតម្លៃ និងព័ត៌មានដែលចាំបាច់ដើម្បីធានាអោយបាននូវការគ្រប់គ្រងហិរញ្ញវត្ថុដែលមានប្រសិទ្ធិភាព និងមានការទទួលខុសត្រូវ។ • ពិនិត្យតាមដានទៅលើប្រតិបត្តិការហិរញ្ញវត្ថុរបស់គម្រោង និងចាត់វិធានការណ៍ដោះស្រាយទៅលើភាពប្រែប្រួលទៅនឹងផែនការ។ • សម្រួលដល់ការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់គម្រោង។ • រៀបចំ និងចេញរបាយការណ៍តាមពេលវេលា និងមិនតាមពេលវេលាស្តីពីបញ្ហាហិរញ្ញវត្ថុរបស់គម្រោងទៅអោយភ្នាក់ងារប្រតិបត្តិ/ភ្នាក់ងារអនុវត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធគម្រោងដទៃទៀត។ ADB Grant No.0133-CAM/Component 1: PFMRD 40
ការរៀបចំផែនការ និងការរៀបចំថវិកា ADB Grant No.0133-CAM/Component 1: PFMRD 41
១. ការរៀបចំផែនការ និងថវិកាគម្រោង ការរៀបចំថវិកាគឺជាដំណើរការនៃការប៉ាន់ប្រមាណនូវតម្រូវការហិរញ្ញវត្ថុរបស់គម្រោង ការកំណត់ប្រភពមូលនីធិ និងការទទួលយកនូវវិធានការណ៍ដើម្បីធានាថា មូលនីធិបែបនោះមានសម្រាប់ប្រើប្រាស់យ៉ាងទាន់ពេលវេលានៅពេលដែលត្រូវការ។ នៅក្នុងករណីនៃគម្រោងវិមជ្ឈការ និងវិសហមជ្ឈការនៅរាជរដ្ឋាភិបាលកម្ពុជា ការរៀបចំផែនការ និងថវិកាត្រូវបានធ្វើឡើងតាមរយៈ ផែនការការងារប្រចាំឆ្នាំ និងការអនុវត្តការរៀបចំថវិកា។ ដំណើរការរៀបចំថវិការ និងផែនការអភិវឌ្ឍនេះ ត្រូវបានចែងនៅក្នុងប្រកាសលេខ ០៩៨ របស់ក្រសួងមហាផ្ទៃ (ប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់)។ ADB Grant No.0133-CAM/Component 1: PFMRD 42
១. ការរៀបចំផែនការ និងថវិកាគម្រោង (ត) • ប្រកាសលេខ ០៩៨ របស់ក្រសួងមហាផ្ទៃ តម្រូវអោយមេឃុំ និងគណៈកម្មាធិការរៀបចំផែនការ និងថវិកា អោយទទួលខុសត្រូវក្នុងការរៀបចំថវិកា និងផែនការអភិវឌ្ឍន៍ ដោយមានការជួយ និងគាំទ្រពីមន្ទីរស្ថាប័នថ្នាក់ខេត្ត។ • ផែនការអភិវឌ្ឍន៍ត្រូវតែបង្កើតឡើងដោយពិចារណាទៅលើកត្តានានាដូចខាងក្រោម : • ការវិភាគទិន្នន័យ • ការកំណត់យុទ្ធសាស្រ្ត • ការរៀបចំគម្រោង • ការរៀបចំកម្មវិធី • ការអនុម័តផែនការ ADB Grant No.0133-CAM/Component 1: PFMRD 43
១. ការរៀបចំផែនការ និងថវិកាគម្រោង (ត) • ផែនការថ្នាក់ឃុំទាំងអស់ ត្រូវបានរួមបញ្ចូលគ្នានៅថ្នាក់ស្រុក នៅក្នុង DPAM. • ជារឿយៗ គម្រោង និងកម្មវិធីដែលត្រូវបានជ្រើសរើស ត្រូវសម្រេចដោយអភិបាលខេត្ត តាមរយៈដំណើរការ PRDC • តាមរយៈនេះ គម្រោង និងកម្មវិធីទាំងនោះត្រូវបានដាក់បញ្ចូលនៅក្នុងផែនការការងារ និងថវិកាប្រចាំឆ្នាំរបស់កម្មវិធី • ប្រភពផ្តល់មូលនីធិសម្រាប់គម្រោង រឺកម្មវិធីក៏ត្រូវបានកំណត់នៅក្នុងឯកសារទាំងនោះផងដែរ។ ADB Grant No.0133-CAM/Component 1: PFMRD 44
១. ការរៀបចំផែនការ និងថវិកាគម្រោង (ត) • ផែនការការងារ និងថវិកាប្រចាំឆ្នាំ ទាមទារអោយមានការយល់ព្រមទាំងពី EA/IA និង គណៈកម្មាធិការដឹកនាំគម្រោង (ប្រសិនបើអាច) • បន្ទាប់ពីមានការយល់ព្រម ផែនការការងារ និងថវិកាប្រចាំឆ្នាំត្រូវបានដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី/ធនាគារពិភពលោក រឺម្ចាស់ជំនួយដទៃទៀត សម្រាប់ការអនុម័ត/ការយល់ព្រម • ថវិកាគួរតែត្រូវបានកែសម្រួល នៅរាល់ពេលដែលមានការផ្លាស់ប្តូរ រឺកែប្រែធំដុំនៅក្នុងផែនការការងារប្រចាំឆ្នាំ រឺផែនការគម្រោងទាំងមូល • ការកែប្រែ រឺការកែសម្រួលដែលត្រូវបានអនុម័តនៃថវិកា រឺផែនការការងារប្រចាំឆ្នាំ ត្រូវតែផ្តល់យោបល់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ADB/WB រឺ ម្ចាស់ជំនួយដទៃទៀតសម្រាប់ការអនុម័ត/យល់ព្រម ។ ADB Grant No.0133-CAM/Component 1: PFMRD 45
២. ការរៀបចំថវិការដ្ឋាភិបាលសម្រាប់គម្រោង • ថវិការបស់គម្រោង ដែលរួមមានមូលនីធិបដិភាគ ត្រូវតែដាក់បញ្ចូលទៅក្នុងថវិកាជាតិប្រចាំឆ្នាំរបស់រដ្ឋាភិបាល និង ផែនការការងារ និងថវិកាប្រចាំឆ្នាំ។ • រៀងរាល់ឆ្នាំនីមួយៗ ភ្នាក់ងារប្រតិបត្តិ បានបង្កើតផែនការការងារសម្រាប់ការអនុវត្តគម្រោង និងតម្រូវការហិរញ្ញវត្ថុដើម្បីសម្រាប់បានផែនការការងារនោះ ត្រូវបានកំណត់ ដោយភ្នាក់ងារប្រតិបត្តិភ្នាក់ងារអនុវត្ត ហើយដាក់ជូនក្រសួងស្ថាប័នរបស់ភ្នាក់ងារប្រតិបត្តិ/ភ្នាក់ងារអនុវត្តសម្រាប់ដាក់បញ្ចូលទៅក្នុងតម្រូវការថវិកាប្រចាំឆ្នាំរបស់ក្រសួងនោះ។ • តម្រូវការមូលនីធិពីប្រភពមូលនីធិនានាដែលរួមមានមូលនីធិបដិភាគរបស់រដ្ឋាភិបាល ក៏ត្រូវបានកំណត់នៅក្នុងចំណុចនេះផងដែរ ហើយត្រូវបានដាក់ជូនដាច់ដោយឡែកពីគ្នាទៅអោយនាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ADB Grant No.0133-CAM/Component 1: PFMRD 46
៣. ការរៀបចំថវិកាលំហូរសាច់ប្រាក់ • ការរៀបចំថវិកាលំហូរសាច់ប្រាក់ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ក្នុងការធានាថា មានមូលនីធិនៅពេលដែលមានតម្រូវការពី EAs/Ias និងពាក់ព័ន្ធនឹងការប៉ាន់ប្រមាណអំពីបរិមាណ និងពេលវេលានៃការទូទាត់ចំណាយ និង ការទទួលបាននូវប្រាក់ចំណូល • ការប៉ាន់ប្រមាណគួរតែផែ្អកទៅលើវឌ្ឍនភាពរូបសាស្រ្តដែលសង្ឃឹមទុករបស់សកម្មភាព និងពេលវេលាចូលរួមនៃកិច្ចសន្យាពាក់ព័ន្ធ/ការទាមទារចំណាយប្រតិបត្តិការ និង/រឺ បង្កាន់ដៃ។ ADB Grant No.0133-CAM/Component 1: PFMRD 47
៣. ការរៀបចំថវិកាលំហូរសាច់ប្រាក់ (ត) • នៅក្នុងខែនីមួយៗ ការប៉ាន់ស្មានលំហូរសាច់ប្រាក់សម្រាប់តម្រូវការមូលនីធិបដិភាគ ក៏ត្រូវតែបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព។ • រាល់ការផ្លាស់ប្តូរទៅលើថវិកាលំហូរសាច់ប្រាក់ត្រូវតែណែនាំទៅមន្ទីរហិរញ្ញវត្ថុខេត្តក្នុងកម្រិតថ្នាក់ខេត្ត សម្រាប់គម្រោងដែលគ្រប់គ្រងក្នុងកម្រិតថ្នាក់ខេត្ត រឺ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុសម្រាប់គម្រោងដែលគ្រប់គ្រងដោយថ្នាក់កណ្តាល។ • វាជាការបង្គាប់បញ្ជាថា តម្រូវការលំហូរសាច់ប្រាក់ត្រូវបានទំនាក់ទំនងជាមួយមន្ទីរហិរញ្ញវត្ថុខេត្ត រឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយក្រុមគម្រោង ដើម្បីធានាថា លំហូរសាច់ប្រាក់ទៀងទាត់ និងទាន់ពេលវេលា មានគ្រប់គ្រាន់សម្រាប់សកម្មភាពអនុវត្តគម្រោង។ ADB Grant No.0133-CAM/Component 1: PFMRD 48
៤. លំហូរមូលនីធិគម្រោង • លំហូរមូលនីធិសម្រាប់គម្រោងនានាពី ADB/WB ទៅអោយរាជរដ្ឋាភិបាលកម្ពុជា និងភ្នាក់ងារប្រតិបត្តិ នឹងត្រូវបានបញ្ជាក់នៅក្នុងឯកសារវាយតម្លៃគម្រោង (Project Appraisal Document) និងនៅក្នុងកិច្ចសន្យាប្រាក់កំចី/ឥណទាន/ប្រាក់ជំនួយ សម្រាប់គម្រោង។ • លំហូរមូលនីធិនៅក្នុងភ្នាក់ងារប្រតិបត្តិក៏ត្រូវបានបញ្ជាក់នៅក្នុងឯកសារវាយតម្លៃគម្រោងផងដែរ។ រាល់ការផ្លាស់ប្តូរទៅលើលំហូរមូលនីធិដែលបានព្រមព្រៀង ត្រូវតែមានការយល់ព្រមពីភ្នាក់ងារប្រតិបត្តិ (ក្រុមគម្រោង) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ADB/WB មុនពេលធ្វើការអនុវត្ត។ • ជាផ្នែកមួយនៃការរៀបចំលំហូរមូលនីធិ តម្រូវការគណនីធនាគាររបស់គម្រោងត្រូវតែបានបញ្ជាក់ និងព្រមព្រៀងគ្នាមុនពេលដែលអនុវត្តគម្រោង។ ADB Grant No.0133-CAM/Component 1: PFMRD 49
៤. លំហូរមូលនីធិគម្រោង (ត) • ការរៀបចំលំហូរមូលនីធិគម្រោងសម្រាប់គម្រោងវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់គម្រោងថ្នាក់ខេត្ត ត្រូវបានសង្ខេបដូចតទៅ : • យន្តការលំហូរមូលនីធិនៃមូលនីធិឃុំ • យន្តការលំហូរមូលនីធិនៃគម្រោងអភិបាលកិច្ចមូលដ្ឋានសម្រាប់រចនាសម្ព័ន្ធជនបទ • យន្តការលំហូរមូលនីធិនៃគម្រោងអភិវឌ្ឍន៍ជនបទភាគពាយ័ព្យ • យន្តការលំហូរមូលនីធិនៃគម្រោងអភិវឌ្ឍន៍ក្រុមប្រឹក្សាឃុំ។ ADB Grant No.0133-CAM/Component 1: PFMRD 50