580 likes | 1.65k Views
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១) ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣ - CAM . គណនេយ្យជាន់ខ្ពស ់ ២ វិធីសាស្រ្តគណនេយ្យដែលមានស្រាប់នៅតាមក្រសួងនានា. ថៃ្ងទី១ : ១៦ សីហា ២០១០ មន្រ្តីអាណាប័ក និងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ.
E N D
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អភិវឌ្ឍន៏វិស័យជនបទ (ផែ្នកទី១) ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៏អាស៊ី លេខ ០១៣៣-CAM គណនេយ្យជាន់ខ្ពស់ ២ វិធីសាស្រ្តគណនេយ្យដែលមានស្រាប់នៅតាមក្រសួងនានា ថៃ្ងទី១: ១៦ សីហា ២០១០ មន្រ្តីអាណាប័កនិងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ ADB Grant No.0133-CAM/Component 1: PFMRD
មន្រ្តីអាណាប័កនិងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធមន្រ្តីអាណាប័កនិងការទទួលខុសត្រូវចំពោះភាគីពាក់ព័ន្ធ មាតិកា ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD
គណេនេយ្យសាធារណៈ ADB Grant No.0133-CAM/Component 1: PFMRD ADB Grant No.0133-CAM/Component 1: PFMRD
មន្រ្តីអាណាប័ក និងគណនេយ្យ ការបែងចែកកាតព្វកិច្ច
ជាកំណត់ជាក់លាក់នៃការបែងចែកកាតព្វកិច្ចនិងអាណាប័កគណនេយ្យករសាធារណៈជាកំណត់ជាក់លាក់នៃការបែងចែកកាតព្វកិច្ចនិងអាណាប័កគណនេយ្យករសាធារណៈ
អាណាប័កដើមខ្សែ (មាត្រា៤-អនុក្រឹត្យ៨២)
ប្រភេទប្រតិភូកម្ម (ត) អាណាប័កដើមខ្សែនិងអនុអាណាប័កដើមខ្សែត្រូវធើ្វសកម្មភាពដោយហត្ថលេខីអាណាត្តិមិនមែនប្រតិភូកម្មដោយអំណាចទេ? តើនេះត្រឹមត្រូវទេ?
អភិបាលខេត្តត្រូវពាក់មួកពីរអភិបាលខេត្តត្រូវពាក់មួកពីរ
ពីរប្រភេទនៃគណនេយ្យករសាធារណៈមាត្រា១៨ ក្រឹត្យលេខ៨២
អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល
អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល
អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ មាត្រា៣ អនុក្រឹត្យ៨១ វិចិ្ឆកា១៩៩៥
អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ (ត)
អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ (ត) អាណាប័ក អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ការប៉ាន់ប្រមាណចំនួនទឹកប្រាក់ធើ្វការធានាចំណាយ ដំណើរការគណនេយ្យធានាចំណាយ ការកាត់បន្ថយថវិកាទំនេរពីសមតុល្យថវិកាក្នុងគណនេយ្យ បើសិនថវិកាទំនេរសំណើរចុះថវិកាត្រូវបានអនុម័តដោយអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ការផ្ទៀតផ្ទាត់សំណើរធានាចំណាយហើយការត្រួតពិនិត្យថវិកាទំនេរ បោះត្រាអនុម័តការបញ្ចូលត្រលប់អោយអាណាប័ក ច្បាប់ការធានាចំណាយ លទ្ធកម្មចុះហត្ថលេខា
អាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូលអាណាប័កដើមខ្សែៈដំណាក់កាលរដ្ឋបាលចំណូល • ១ ការធានាចំណាយ (ត)
អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ១ .ការធានាចំណាយ
អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ១ .ការធានាចំណាយ តើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដែលត្រូវបានអនុញ្ញាតអោយធានាចំណាយគណនេយ្យ? ឧទាហរណ៍ កិច្ចសន្យាភតិសន្យារយៈពេលមួយឆ្នាំ ត្រូវធានាទំហំទឺកប្រាក់សម្រាប់ រយៈពេលពេញមួយឆ្នាំ កិច្ចសន្យាភតិសន្យារយៈពេលបីឆ្នាំ គួរធានាចំណាយសម្រាប់រយៈពេលបីឆ្នាំទាំងមូល ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា អាចធានាចំណាយសម្រាប់រយៈពេល ១ ឆ្នាំយ៉ាងយូរបំផុត។ កិច្ចសន្យាជួសជុលដែលត្រូវទូទាត់មួយត្រីមាសម្តង ប៉ុន្តែកត់ត្រាប្រចាំឆ្នាំ ត្រូវធានាចំណាយក្នុងទំហំទឹកប្រាក់ប្រចាំឆ្នាំ ចំណាយបុគ្គលិក ត្រូវធានាចំណាយប្រចាំឆ្នាំ រឺ សម្រាប់រយៈពេលកិច្ចសន្យាប្រសិនបើរយៈពេលនៃកិច្ចសន្យានោះតិចជាងមួយឆ្នាំ
អាណាប័ក : ដំណាក់កាលរដ្ឋបាល : ការចំណាយ - ដំណាក់កាលទី ២ . ការជម្រះបញ្ជី • “មុននឹងធ្វើការទូទាត់ ការចំណាយត្រូវតែ... ត្រូវបានជម្រះបញ្ជី... " (មាត្រាទី ៤៦នៃអនុក្រឹត្យលេខ ៨២) • “ការជម្រះបញ្ជីមានគោលដៅផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃបំណុល និងបញ្ឈប់ទឹកប្រាក់ចំណាយ។ ការជម្រះបញ្ជីនេះ ត្រូវធ្វើឡើង ក្រោយពីបានឃើញមូលប័ត្របញ្ជាក់ពីសិទ្ធិរបស់ឥណទាយក" (មាត្រា ៥១ នៃអនុក្រឹត្យលេខ ៨២)
អាណាប័ក : ដំណាក់កាលរដ្ឋបាល : ការចំណាយ - ដំណាក់កាលទី ២ . ការជម្រះបញ្ជី • ការបញ្ជាក់ពី “សេវាដែលបានផ្គត់ផ្គង់" គឺជាផ្នែកមួយយ៉ាងសំខាន់នៃការជម្រះបញ្ជី: គោលការណ៍ទូទៅគឺថា ការទូទាត់អាចត្រូវធ្វើឡើងតែនៅពេលដែលសេវាត្រូវបានផ្តល់អោយ (បៀវត្សរ៍ ការផ្គត់ផ្គង់ទំនិញ និងសេវា ។ល។)។ • នៅពេលជម្រះបញ្ជី អាណាប័កដើមខ្សែ រឺអាណាប័កផ្ទេរសិទ្ធិត្រូវផ្ទៀងផ្ទាត់ថា អ្នកផ្គត់ផ្គង់បានបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលចែងនៅក្នុងការបញ្ជាចំណាយ ឧទាហរណ៍ បរិមាណផ្តល់ គុណភាព និងការគោរពពេលវេលា។ បន្ទាប់មក អាណាប័កត្រូវកំណត់ទំហំទឹកប្រាក់ចំណាយ។
អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់
Authorizing Officers: Administrative Stage: Expenditure - Phase 3. Order to Pay • អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់ មាត្រា ៥៤ នៃអនុក្រឹត្យលេខ ៨២: • “អាណាប័កត្រូវចេញអាណត្តិបើកប្រាក់ ដើម្បីទូទាត់ចំណាយថវិកា។ • អាណត្តិបើកប្រាក់ដែលត្រូវបានចេញដោយអាណាប័កដើមខ្សែត្រូវកត់ត្រាតាមប្រភេទនៃឥណទាន ដែលបានផ្តល់ជូនតាមស្ទង់ថវិកា។ • អាណតិ្តបើកបា្រក់ដែលត្រូវបានចេញដោយអាណាប័កផ្ទេរសិទ្ធិ ត្រូវកត់ត្រាតាមប្រភេទនៃឥណទាន ដែលប្រគល់ដោយអាណាប័កដើមខ្សែ តាមរយៈការប្រកាសផ្ទេរសិទ្ធិ។”
Authorizing Officers: Administrative Stage: Expenditure - Phase 3. Order to Pay • អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់ មាត្រា ៥៥ នៃអនុក្រឹត្យលេខ ៨២: • “អាណត្តិបើកប្រាក់ និងការប្រកាសផ្ទេរសិទ្ធិលើឥណទាន ត្រូវឆ្លងទិដ្ឋាការជាមុនពីមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ... " មាត្រា ៥៦ នៃអនុក្រឹត្យលេខ ៨២: • “អាណត្តិចេញដោយរដ្ឋមន្រ្តីក្នុងនាមជាអាណាប័កដើមខ្សែ និងចេញដោយប្រធាននៃរដ្ឋបាលកណ្តាលក្នុងនាមជាអាណាប័កផ្ទេរសិទ្ធិ ត្រូវបានចាត់ចែងដោយគណនេយ្យករមុខការរបស់រតនាគារជាតិ។ • អាណត្តិចេញដោយអភិបាលខេត្ត- ក្រុង ក្នុងនាមជាអាណាប័កផ្ទេរសិទ្ធិ ត្រូវបានចាត់ចែងដោយគណនេយ្យកររងរបស់រតនាគារខេត្ត-ក្រុង ដែលជាមណ្ឌលរបស់អភិបាលខេត្ត-ក្រុងនោះ។“
Authorizing Officers: Administrative Stage: Expenditure - Phase 3. Order to Pay • អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៣ . ការចេញអាណត្តិបើកប្រាក់ • ដើម្បីងាយស្រួលតាមដានការចេញអាណត្តិ ជាទូទៅ អាណត្តិទាំងនោះត្រូវបញ្ជូនទៅគណនេយ្យករ ដោយមានកំណត់ហេតុ និងលិខិតយុត្តិការភា្ជប់ជាមួយ។ បន្ទាប់មកឯកសារទាំងនោះត្រូវបានដាក់លេខទៅតាមលំដាប់តៗគ្នា (ក្នុងសារពើពន្ធប្រចាំឆ្នាំ)។ • ការចេញអាណត្តិបើកប្រាក់ ត្រូវបានទទួលដោយគណនេយ្យករ។
អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៤ . ការទូទាត់ • បន្ទាប់ពីបានពិនិត្យភាពប្រក្រតីនៃអាណត្តិបើកប្រាក់ គណនេយ្យករសាធារណៈ ក្នុងនាមជាបេឡាករចាប់ផ្តើមទូទាត់ “ប្រតិបត្តិការដែលរដ្ឋបានសងបំណុលរបស់ខ្លួន" (មាត្រា ៥៧ នៃអនុក្រឹត្យលេខ ៨២) • “លើកលែងតែក្នុងករណីដែលបានចែងដោយច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការទូទាត់មិនអាចធ្វើឡើងមុនរយៈពេលត្រូវសងបំណុល រឺមុនការផ្គត់ផ្គង់សេវាឡើយ។ • ប៉ុន្តែ គេអាចផ្តល់នូវការទូទាត់រំដោះ រឺផ្តល់បុរេប្រទានអោយសហគ្រិន រឺអ្នកផ្គត់ផ្គង់បាន ក្នុងលក្ខខ័ណ្ឌដែលបានចែងដោយលិខិតបទដ្ឋានជាធរមាន" (មាត្រា ៥៧ នៃអនុក្រឹត្យលេខ ៨២) • “ គណនេយ្យករមុខការ...ធ្វើការទូទាត់អាណត្តិបើកប្រាក់។ • " ... រាល់ការបើកប្រាក់ដែលមានទឹកប្រាក់លើសពី ២.៥ លានរៀលឡើងទៅ អាចធ្វើការទូទាត់តាមរយៈធនាគារ រឺ មូលប្បទានប័ត្រ" (ប្រការ ៨ ប្រកាសលេខ ៤ សហវ. មប្រក)
អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៤ . ការទូទាត់ • “នៅពេលអនុវត្តការត្រួតពិនិត្យ ... បើកត់សម្គាល់ឃើញភាពមិនត្រឹមត្រូវ នោះគណនេយ្យករសាធារណៈត្រូវព្យួរទុកនូវការទូទាត់ ហើយត្រូវផ្តល់ព័ត៌មានដល់អាណាប័ក។ • ការទូទាត់ក៏អាចព្យួរទុកបានដែរ កាលណាគណនេយ្យករសាធារណៈបានពិនិត្យឃើញសេចក្តីបញ្ជាក់ (សេវាដែលបានផ្គត់ផ្គង់) ពុំមានភាពត្រឹមត្រូវ" (មាត្រា ៥៩ នៃអនុក្រឹត្យ ៨២) ការប្រឆាំងជំទាស់ការទូទាត់: • “រាល់ការជំទាស់ រឺការអោយដំណឹងផ្សេងៗដែលមានកម្មវត្ថុបញ្ឈប់ការទូទាត់ ត្រូវធ្វើឡើងដោយផ្ទាល់ដៃរបស់គណនេយ្យករសាធារណៈមុខការចំណាយ" (មាត្រា ៦២ នៃអនុក្រឹត្យ ៨២)
អាណាប័ក: ដំណាក់កាលរដ្ឋបាល: ការចំណាយ - ដំណាក់កាលទី ៤ . ការទូទាត់ ឥណទេយ្យរបស់រដ្ឋមានអាយុកាលស្ថិតស្ថិររហូតរឺ? • វិធានស្តីពីអាជ្ញាយុការត្រូវបានអនុវត្ត ដូចខាងក្រោម ៖ • “លក្ខខ័ណ្ឌ ដែលឥណទានមិនបានទូទាត់ត្រូវបានផុតរលត់ជាស្ថាពរ ហើយក្លាយជាប្រយោជន៍រដ្ឋ ត្រូវកំណត់ដោយច្បាប់។" (មាត្រា ៦៣ នៃអនុក្រឹត្យលេខ ៨២) • ឥណទាយិករបស់រដ្ឋត្រូវបានរួចខ្លួន... ប្រសិនបើឥណទាយិកនោះមានសំអាងលើអាជ្ញាយុកាល...( មាត្រា ៣២ នៃអនុក្រឹត្យលេខ ៨២) • រយៈពេលអាជ្ញាយុកាល គឺ ៣ ឆ្នាំ • “សេចក្តីជូនដំណឹងស្តីពីការទារបំណុល ផ្អាកអាជ្ញាយុការបច្ចុប្បន្ន និងផ្តល់អាជ្ញាយុកាលថ្មី ៣ ឆ្នាំ ទៀត។" (មាត្រា ៧៤ នៃច្បាប់ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៤ ស្តីពីច្បាប់ហិរញ្ញវត្ថុឆ្នាំ ១៩៩៤-៩៥)
កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ មាត្រា ១២ អនុក្រឹត្យលេខ ៨២: “គណនេយ្យករសាធារណៈ ជាអ្នកទទួលបន្ទុក: • ការទទួលខុសត្រូវក្នុងការប្រមូលចំណាយ ដែលអាណាប័កបានប្រគល់អោយប្រមូលគណនេយ្យ តាមកិច្ចសន្យា មូលបត្រកម្មសិទ្ធិ រឺ មូលបត្រផ្សេងទៀត ដែលគណនេយ្យករត្រូវធានារក្សាទុកដាក់ ព្រមទាំងបញ្ចូលក្នុងបេឡា នូវប្រាក់ពន្ធបង់ដល់ដៃ និងចំណូលគ្រប់ប្រភេទទាំងអស់ ដែលរដ្ឋមាននីតិសម្បទានទទួល។ • ទូទាត់ចំណាយ តាមបញ្ជាអាណាប័ក • ការពារ និងរក្សាទុកនូវមូលនីធិ ទ្រព្យសម្បត្តិនានារបស់រដ្ឋ និងរបស់គ្រឹះស្ថានសាធារណៈផ្សេងៗទៀត • កាន់កាប់មូលនីធិ និងចលនាគណនីប្រាក់ទំនេរ • រក្សាទុកដាក់លិខិតយុត្តិការនៃប្រតិបត្តិការចំណូល-ចំណាយ និងឯកសារគណនេយ្យ • កាន់បញ្ជីគណនី តាមតំណែងរបស់ខ្លួន” ខាងផ្នែកចំណូល និងចំណាយ គណនេយ្យករទទួលបន្ទុកចុះកិច្ចបញ្ជីការប្រតិបត្តិការ បន្ទាប់មក ចាត់ការប្រមូលចំណូល រឺទូទាត់ចំណាយ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យតាមសមត្ថកិច្ចរបស់ខ្លួន។
កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ: ចំណូល ការកំណត់ចំណូល • បន្ទាប់ពីបានទទួលដីការចំណូល គណនេយ្យករត្រួតពិនិត្យអត្ថសញ្ញាណរបស់ឥណាយិក ពិនិត្យមើលលិខិតយុត្តិការ និង “ពិនិត្យភាពត្រឹមត្រូវនៃដីកាចំណូល“។ (មាត្រា ១៣ នៃអនុក្រឹត្យលេខ ៨២) • បន្ទាប់មកទៀត គណនេយ្យករកត់ត្រាចំណូល - គាត់ត្រូវចុះនៅក្នុងការកត់ត្រាគណនេយ្យ (រឺ ផ្ញើដីការចំណូលត្រឡប់ទៅអោយអាណាប័កដោយមិនបានកត់ត្រាវា)។ ការប្រមូលចំណូល • គណនេយ្យករសាធារណៈត្រូវអោយដំណឹងទៅអោយឥណាយិកនូវទំហំទឹកប្រាក់ដែលត្រូវទូទាត់ និងទទួលសាច់ប្រាក់នៅពេលទូទាត់។ • “ប្រសិនបើការប្រមូលចំណូលមិនអាចធ្វើទៅបានដោយស្រុះស្រួលទេ ឥណទេយ្យនឹងត្រូវប្រមូលដោយចាប់បង្ខំ ទៅតាមផ្លូវច្បាប់ ទៅតាមដីកាដែលចាប់បង្ខំអោយធ្វើ" (មាត្រា ៣០ នៃអនុក្រឹត្យលេខ ៨២) • នៅពេលខ្លះ ការបង់ប្រាក់ និងការកត់ត្រាចំណូលអាចធ្វើឡើងខុសពេលគ្នា។ ក្នុងករណីនេះ គណនេយ្យករសាធារណៈទទួលសាច់ប្រាក់ចំណូល ហើយដាក់ចូលក្នុងបេឡា បន្ទាប់មកទើបផ្តល់ព័ត៌មានទៅអោយអាណាប័ក និងស្នើសុំអោយអាណាប័កចេញដីកាចំណូលដើម្បីធ្វើនិយ័តភាពជាក្រោយ។
កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ: ចំណាយ ការកត់ត្រាចំណាយ • គណនេយ្យករសាធារណៈមានមុខងារពីរ៖ • មុខងារជាអ្នកទូទាត់ : ជាអ្នកត្រួតពិនិត្យ • មុខងារជាបេឡាករ : គឺជាអ្នកធ្វើការទូទាត់បំណុលរបស់រដ្ឋ ដោយទូទាត់អោយម្ចាស់បំណុល ដើម្បីអោយរួចផុតពីកាតព្វកិច្ចរបស់រដ្ឋ ដែលជំពាក់បំណុល។ • ផ្ទុយពីការអនុវត្តខាងផ្នែកចំណូល អនុក្រឹត្យលេខ ៨២ មិនបានចែងជាផ្លូវការពីការកំណត់ចំណាយទេ។ ប៉ុន្តែអនុក្រឹត្យនេះហាក់ដូចជាបានសង្កត់ថា : គណនេយ្យករដែលទទួលអាណត្តិពីអាណាប័ក ត្រូវត្រួតពិនិត្យ និងសម្រេចថាបដិសេធ (បញ្ជូនត្រលប់ទៅវិញ) រឺ ចុះកិច្ចបញ្ជីការចំណាយ។
កម្រិតគណនេយ្យករ: ដំណាក់កាលគណនេយ្យ : ចំណាយ មាត្រា ១៣ នៃអនុក្រឹត្យលេខ ៨២ : “ គណនេយ្យករសាធារណៈមានភារៈកិច្ច... ខាងផ្នែកចំណាយ ត្រួតពិនិត្យ : • លក្ខណៈសម្បត្តិរបស់អាណាប័ក រឺ អាណាប័កផ្ទេរសិទ្ធិ • ការកំណត់ត្រឹមត្រូវពិតប្រាកដខ្ទង់ចំណាយតាមជំពូក ដែលពាក់ព័ន្ធដល់រូបធាតុ និងមុខសញ្ញារបស់វា • ការបញ្ជាក់ត្រឹមត្រូវអំពីសេវា ដែលបានធ្វើហើយ និងភាពប្រាកដប្រជានៃការគណនាជម្រះឥណទេយ្យ • ការបញ្ជាក់ទិដ្ឋាការរបស់អភិបាលហិរញ្ញវត្ថុលើកិច្ចសន្យា និងអាណត្តិ • ផលិតកម្មលិខិតយុត្តិការនៃឥណទេយ្យ • ការអនុវត្តវិធានស្តីពីអាជ្ញាយុកាល និងឥណទេយ្យដែលផុតកាលកំណត់។
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាពរវាងអាណាប័ក និងគណនេយ្យករ
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព: • ១. ការចាប់បង្ខំ តើមានអ្វីកើតឡើងបើគណនេយ្យករបដិសេធមិនទូទាត់? • " ...នៅពេលដែលគណនេយ្យករព្យួរទុកការទូទាត់ចំណាយណាមួយ... អាណាប័កអាចចាប់បង្ខំជាលាយលក្ខអក្សរ ... អោយគណនេយ្យករធ្វើការទូទាត់ក្រោមការទទួលខុសត្រូវរបស់ខ្លួន" (មាត្រា ៨ នៃអនុក្រឹត្យលេខ ៨២) • “... នៅពេលដែលអាណាប័កទាមទារបង្ខំអោយគណនេយ្យករធ្វើការទូទាត់នោះ គណនេយ្យករព្រមអនុវត្តតាមបទបញ្ជា រួចហើយរាយការណ៍ជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ • បញ្ជាចាប់បង្ខំអោយទូទាត់ចេញដោយអាណាប័ក នឹងត្រូវបានបញ្ជូនទៅតុលាការគណនី (អាជ្ញាធរសវនកម្មជាតិ) ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។" (មាត្រា ៦០ នៃអនុក្រឹត្យលេខ ៨២)
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព: • ១. ការចាប់បង្ខំ • "... គណនេយ្យករត្រូវបដិសេធបញ្ជាចាប់បង្ខំអោយទូទាត់ នៅពេលដែលការព្យួរទុកនៃការទូទាត់នោះ បណ្តាលមកពីមូលហេតុ ដូចខាងក្រោម: • ភាពមិនទំនេរនៃឥណទាន • ពុំមានទិដ្ឋាការលើអាណត្តិ ដោយមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ • ពុំមានលិខិតយុត្តិការពីសេវាដែលបានផ្គត់ផ្គង់ • ការទូទាត់ដែលមានលក្ខណៈមិនអោយរួចបំណុល។ • ក្នុងករណីបដិសេធបញ្ជាចាប់បង្ខំអោយទូទាត់ គណនេយ្យករត្រូវរាយការណ៍ភា្លមជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសម្របសម្រួលជាមួយរដ្ឋមន្រ្តីដែលពាក់ព័ន្ធ" (មាត្រា ៦១ នៃអនុក្រឹត្យ ៨២)
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ • នៅពេលខ្លះ បុគ្គលតែម្នាក់អាចមានមុខងារជាអាណាប័កផង និងជាគណនេយ្យករផង៖ • រជ្ជទេយ្យករគឺជាភ្នាក់ងារដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាណាប័ក និងអាចអនុវត្តប្រតិបត្តិការ ប្រមូលចំណូល និងទូទាត់ចំណាយ។ • (នេះមិនដូចជាគណនេយ្យករសាធារណៈទេ ដែលធ្វើការក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច)។ • សម្រាប់ការបើកប្រាក់ គឺជា រជ្ជទេយ្យចំណូល សម្រាប់ការទូទាត់ចំណាយ គឺជា រជ្ជទេយ្យបុរេប្រទាន។
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ • “រជ្ជទេយ្យចំណូល និងរជ្ជទេយ្យបុរេប្រទាន ត្រូវបានបង្កើតឡើងដោយប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ។ • គណនេយ្យករសាធារណៈរបស់រដ្ឋ ដែលរជ្ជទេយ្យករធ្វើប្រតិបត្តិការជំនួសហៅថា គណនេយ្យករមុខការរបស់អាណាប័ក ដែលរជ្ជទេយ្យនោះនៅក្រោមចំណុះ។" (មាត្រា ២៣ នៃអនុក្រឹត្យលេខ ៨២) • “រជ្ជទេយ្យចំណូល និងរជ្ជទេយ្យករបុរេប្រទាន ស្ថិតក្រោមការត្រួតពិនិត្យរបស់អាណាប័ករបស់ខ្លួន និងគណនេយ្យករមុខការ។" (មាត្រា ២៤ នៃអនុក្រឹត្យលេខ ៨២) • រជ្ជទេយ្យចំណូល និងរជ្ជទេយ្យបុរេប្រទាន ត្រូវបានគ្រប់គ្រងដោយមិនមានការទូទាត់គ្នាឡើយ។
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យចំណូល • រជ្ជទេយ្យករចំណូលមានភារៈកិច្ចប្រមូលចំណូលចូលបេឡា។ ឧទាហរណ៍ “ការពិន័យរបស់នគរបាលពីបទល្មើសចរាចរ ត្រូវប្រមូលស្នងការនគរបាល ដែលត្រូវបង្កើតជារជ្ជទេយ្យចំណូល តាមរយៈប្រកាសរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភ្នាក់ងារនគរបាលត្រូវធ្វើកំណត់ហេតុផ្តល់ទៅអ្នកប្រព្រឹត្តបទល្មើស ព្រមទាំងអញ្ជើញគេ អោយទៅស្នងការនគរបាលដើម្បីបង់ប្រាក់ពិន័យ" (ប្រការ ៣ នៃប្រកាសលេខ ៤/សហវ.មប្រក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ) • " ... រជ្ជទេយ្យករចំណូល ត្រូវបង់ចំណូលដែលខ្លួនទទួលបានយ៉ាងតិចណាស់ក្នុងមួយខែម្តង រៀងរាល់ថ្ងៃ ២៥ នៃខែនីមួយៗ និងថ្ងៃទី ៣១ ខែធ្នូ និងរាល់ពេលវេលាដែលគណនេយ្យករមានប្រាក់លើសពីកម្រិតនៃចំនួនទឹកប្រាក់ ដែលបានកំណត់ដោយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។" (ប្រការ ៤ ប្រកាសលេខ ៤)
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និងភ្នាក់ងារបើកផ្តល់) • " . ..សម្រាប់ប្រភេទចំណាយមួយចំនួន និងចំណាយសម្ភារៈព្រមទាំងការថែទាំដែលមានទឹកប្រាក់ទាបជាង ៥០០.០០០ រៀលអាចប្រព្រឹត្តទៅដោយប្រើ រជ្ជទេយ្យបុរេប្រទាន ។ ដោយឡែក ការចំណាយបៀវត្សរ៍ ចំណាយសន្តិសុខសង្គម និងពលីពិការ ត្រូវបានអនុវត្តតាមរយៈភ្នាក់ងារបើកផ្តល់...” (ប្រការ ៩ ប្រកាស ៤) • “លើកលែងតែបដិប្បញ្ញត្តិដែលយល់ព្រមដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានទូទាត់តាមរយៈរជ្ជទេយ្យនូវ ៖ • ចំណាយកំប៉ិកកំប៉ុកទិញសំភារៈក្នុងចំនួនទឹកប្រាក់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ • លាភការទាំងឡាយរបស់បុគ្គលិក • សង្រ្គោះបន្ទាន់ និងពិសេស • ចំណាយធ្វើដំណើរ និងប្រាក់បំណាច់បេសកកម្ម” (មាត្រា ៦៤ នៃអនុក្រឹត្យលេខ ៨២)
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និង ភ្នាក់ងារបើកប្រាក់) (ត) បេឡារបស់រជ្ជទេយ្យករត្រូវបានបំពេញ ដោយគណនេយ្យករនៅអម : • “ត្រូវទុកអោយរជ្ជទេយ្យករនីមួយៗនូវបុរេប្រទានដែលមានទឹកប្រាក់កំណត់ដោយប្រកាសដែលបានបង្កើតរជ្ជទេយ្យ និងជាយថាហេតុ ប្រកាសនេះ នឹងត្រូវពិនិត្យឡើងវិញក្រោមរូបភាពដូចគ្នា។ • លើកលែងបដិប្បញ្ញត្តិយល់ព្រមដោយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនប្រាក់អតិបរមានៃបុរេប្រទាននេះស្មើនឹង មួយភាគប្រាំបី នៃចំនួនទឹកប្រាក់គ្រោងចំណាយប្រចាំឆ្នាំ ដែលរជ្ជទេយ្យករអាចទូទាត់បាន។ • បុរេប្រទានត្រូវបង់ដោយគណនេយ្យករសាធារណៈមុខការ ផ្អែកលើសំណើរបស់រជ្ជទេយ្យករដែលមានចុះទិដ្ឋាការដោយអាណាប័ក។" (មាត្រា ៦៥ នៃអនុក្រឹត្យលេខ ៨២)។
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និង ភ្នាក់ងារបើកប្រាក់) (ត) រជ្ជទេយ្យករធ្វើប្រតិបត្តិការទូទាត់ចំណាយ ដែលប្រភេទនៃចំណាយនេះត្រូវកំណត់ដោយប្រកាសបង្កើតរជ្ជទេយ្យ : • “ក្នុងលក្ខខ័ណ្ឌដូចគ្នានឹងគណនេយ្យសាធារណៈដែរ រជ្ជទេយ្យករធ្វើប្រតិបត្តិការទូទាត់ចំណាយដោយបង្វែរ រឺដោយមូលប្បទានប័ត្រលើគណនីរបស់ខ្លួននៅរតនាគារ រឺមួយដោយសាច់ប្រាក់ក៏បាន។" (មាត្រា ៦៦ នៃអនុក្រឹត្យលេខ ៨២2)
ការអនុវត្តផ្ទុយនឹងគោលការណ៍វិសមិតភាព : • ២. រជ្ជទេយ្យ និងរជ្ជទេយ្យករ រជ្ជទេយ្យបុរេប្រទាន (និង ភ្នាក់ងារបើកប្រាក់) (ត) រជ្ជទេយ្យករអាចទូទាត់ជាបណ្តើរៗ ដើម្បីបំពេញឡើងវិញនូវទឹកប្រាក់ក្នុងរជ្ជទេយ្យ ដោយរៀបចំអាណត្តិបើកប្រាក់ ដោយមានភ្ជាប់ជាមួយនូវលិខិតយុត្តិការនៃចំណាយ : • “រជ្ជទេយ្យករប្រគល់លិខិតយុត្តិកាចំណាយដែលបានទូទាត់ដោយខ្លួនផ្ទាល់ជូនអាណាប័ក យ៉ាងយូរបំផុតក្នុងរយៈពេលមួយខែ ចាប់ពីកាលបរិច្ចេទទូទាត់ចំណាយ។ • ចំពោះទឹកប្រាក់ចំណាយណា ដែលទទួលស្គាល់ថាត្រឹមត្រូវហើយ នោះអាណាប័កចេញអាណត្តិនិយ័តកម្មមួយ ដើម្បីជាគុណប្រយោជន៍ដល់រជ្ជទេយ្យករ។ • ប្រាក់បុរេប្រទាន ត្រូវបានប្រមូលវិញដោយកត់ត្រាទឹកប្រាក់អាណត្តិនិយ័តកម្មនេះ ចុះខាងឥណទាននៃគណនីប្រាក់បញ្ញើរបស់រជ្ជទេយ្យករ ក្នុងលេខនារបស់គណនេយ្យករមុខការ" (មាត្រា ៦៧ នៃអនុក្រឹត្យលេខ ៨២)
ការមិនអនុវត្តនូវគោលការណ៍ធានាចំណាយការមិនអនុវត្តនូវគោលការណ៍ធានាចំណាយ
ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ
ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ
ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ • ការទទួលខុសត្រូវរបស់អាណាប័ក • យើងត្រូវបែងចែកអោយច្បាស់នូវការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលពីអាណាប័កផ្សេងៗទៀត។ 1.1 ការទទួលខុសត្រូវរបស់រដ្ឋមន្រ្តី • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា " ... រាល់សមាជិករបស់រាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវដាច់ៗពីគ្នា នៅចំពោះមុខនាយករដ្ឋមន្រ្តី និងរដ្ឋសភា ចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត។" (មាត្រា ១២១) • “រាល់សមាជិករបស់រាជរដ្ឋាភិបាល ត្រូវទទួលការដាក់ទណ្ឌកម្មចំពោះឧក្រឹដ្ឋកម្ម រឺបទល្មើសដែលបានប្រព្រឹត្ត នៅក្នុងការអនុវត្តមុខងាររបស់ខ្លួន។ ក្នុងករណីកំហុសធ្ងន់ធ្ងរ ប្រព្រឹត្តដោយសមាជិកណាម្នាក់នៃរដ្ឋាភិបាល រដ្ឋសភាជាតិអាចធ្វើការប្តឹងទៅតុលាការមានសមត្ថភាព។ សភាចេញសេចក្តីសម្រេចនេះ តាមរយៈការបោះឆ្នោតសម្ងាត់ភាគច្រើនពីសមាជិកទាំងឡាយ (មាត្រា ១២៦ ថ្មី)។"
Accountability of Stakeholders • ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ 1. ការទទួលខុសត្រូវរបស់អាណាប័ក - ត 1. 2. ការទទួលខុសត្រូវរបស់អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ • “ដោយមូលហេតុណាមួយក្នុងការអនុវត្តមុខការរបស់ខ្លួន អាណាប័កត្រូវទទួលការខុសត្រូវ ដូចបានចែងក្នុងច្បាប់ជាធរមាន។ ការទទួលខុសត្រូវនេះ អាចដាក់ជាវិន័យព្រហ្មទ័ណ្ឌ រឺរដ្ឋប្បវេណី។" (មាត្រា ១១ នៃអនុក្រឹត្យលេខ ៨២) • ការទទួលខុសត្រូវរបស់អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ • ច្បាប់ពុំបានចែងជាបទបញ្ញត្តិពិសេសឡើយ។ ក្នុងន័យនេះ ច្បាប់ទូទៅត្រូវបានយកមកអនុវត្ត។
ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗការទទួលខុសត្រូវរបស់តួអង្គផ្សេងៗ 3. ការទទួលខុសត្រូវរបស់គណនេយ្យករ (និង រជ្ជទេយ្យករ) • “ក្នុងលក្ខខ័ណ្ឌកំណត់ដោយច្បាប់ជាធរមាន គណនេយ្យករសាធារណៈទទួលខុសត្រូវផ្ទាល់ខ្លួន និងជាប្រាក់កាស ពីកិច្ចប្រតិបត្តិដែលខ្លួនទទួលបន្ទុក .... " (មាត្រា ១៦ អនុក្រឹត្យ ៨២) • “រជ្ជទេយ្យករទទួលខុសត្រូវផ្ទាល់ខ្លួន និងជាប្រាក់កាសនូវការរក្សាការពារមូលនីធិ ដែលខ្លួនទទួលបាន រឺមូលនិធិទាំងឡាយណាដែលត្រូវបានបុរេប្រទានពីគណនេយ្យមុខការ រក្សាទុកដាក់លិខិតយុត្តិការ ព្រមទាំងកាន់កាប់គណនេយ្យប្រតិបត្តិការទៀតផង" (មាត្រា ២៥ អនុក្រឹត្យ ៨២) 4. ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗទៀត • ការទទួលខុសត្រូវរបស់តួអង្គផ្សេងៗទៀត ដូចជា សវនករតាមក្រសួង អធិការហិរញ្ញវត្ថុ អធិការតាមក្រសួង អ្នកទទួលខុសត្រូវលើកិច្ចលទ្ធកម្ម ។ល។ មិនមានលក្ខណៈខ្លាំងក្លា (ទទួលខុសត្រូវផ្ទាល់ខ្លួន និងជាប្រាក់កាស) ដូចតួអង្គសាធារណៈផ្សេងទៀតឡើយ។