E N D
CH6 ដើម្បីគ្រប់គ្រងថវិការបស់ក្រុមហ៊ុនអោយបានល្អ អ្នកគ្រប់គ្រងគេត្រូវការពត៌មានហិរញ្ញវត្ថុដើម្បីងាយស្រួលក្នុងការធ្វើសេចក្តីសំរេចចិត្ត។ព័ត៌មានហិរញ្ញវត្ថុ(Financial information) របស់ក្រុមហ៊ុនគឺសំដៅ ទៅលើទិន្នន័យដែលទាក់ទងទៅនឹងចំណូល និងចំណាយថ្លៃដើម(Revenues and Cost)។យើងបានដឹងហើយថាការធ្វើសេចក្តីសំរេចចិត្តគឺនឹងធ្វើអោយមានការជ្រើសរើសចេញពីសកម្មភាពច្រើន។ ក្រុមហ៊ុន Philip Morriesមានទីតាំងនៅសហរដ្ឋអាមេរិចបានសំរេចចិត្តទំលាក់ថ្លៃលក់ដើម្បីបង្កើនចំណែកទីផ្សារ។ក្រុមហ៊ុនGeneral Motors ការវិភាគលើភាពខុសគ្នានៃថវិកា Incremental Budget Analysis
បានសំរេចចិត្តបញ្ឈប់ការផលិត និងចេញលក់រថយន្តម៉ាក Buick Riviera ។អ្នក(you)បានសំរេចចិត្តទិញ computer មួយគ្រឿងដើម្បីប្រើប្រាស់ជាជាជួល។យើងឃើញថា ការសំរេចចិត្តរបស់បុគ្គល ឬក្រុមហ៊ុនភាគច្រើនគឺទាក់ទងជាសំខាន់ជាមួយបញ្ហាហិរញ្ញវត្ថុ(Revenue and Costs) ។ នៅក្នុងជំពូកនេះយើងនឹងសិក្សាអំពីដំណើរការនៃការបង្កើត និង ការធ្វើសេចក្តីសំរេចចិត្តជ្រើរើសសកម្មភាពជាមួយ ឬគំរោងមួយក្នុងចំណោមគំរោងច្រើនដែលនាំអោយការចំណាយថវិកាតិចបំផុតតាមដែលអាចធ្វើទៅបាន។ ដំណើរការវិភាគភាពខុសគ្នា Incremental Analysis Process ដើម្បីទទួលបានលទ្ធផលល្អក្នុងការសំរេចចតិ្តជ្រើសរើសសកម្ម ភាពមួយចេញពីសកម្មភាពច្រើន គេត្រូវអនុវត្តតាមគោលការណ៍ដូច
ខាងក្រោមៈ • កំណត់រកភាពខុសគ្នានៃចំណូលDifference Revenue សំដៅលើបរិមាណចំណូលពិតប្រាកដ ឬប៉ាន់ស្មាន់កើនឡើង ឬថយចុះទទួលបានពីសកម្មភាពខុសគ្នា។ • កំនត់រកភាពខុសគ្នានៃចំណាយ Differential cost គឺជាបរិមាណចំណាយពិតប្រាកដឬ ប៉ាន់ស្មានកើនឡើងឬ ថយចុះទទួលបានពីសកម្មភាពខុសគ្នា។ • កំនត់រកភាពខុសគ្នានៃចំនេញឬខាតDifference income or lossលទ្ធផលនេះទទួលបានពីភាពខុសគ្នារវាងភាពខុសគ្នានៃចំណូល និងភាពខុសគ្នានៃចំណាយ។ក្នុងករណីដែលលទ្ធផលទទួលបានពីការវិភាគនេះជាភាពខុសគ្នានៃចំនេញ(Difference Income)គេត្រូវធ្វើការសំរេចចិត្តេជ្រើសរើសយកសកម្មភាពនេះ ហើយច្រាសមកវិញ។
ក្រុមហ៊ុន Stephen Ross មានជំរើសពីរA និងB ដែលត្រូវជ្រើសរើសរកភាពខុសគ្នា។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការវិភាគនេះ សន្មតថាពុំមានពន្ធលើប្រាក់ចំនេញទេ(Income Taxes)។គេមានពត៌មានដូចខាងក្រោមៈ Table1: Basic Incremental Analysis នៅក្នុងតារាងប្រៀបធៀបខាងលើនេះ យើងប្រៀបធៀបគំរោង B ជាមួយនឹងគំរោងA។យើងឃើញថាគំរោងBមានចំណូលទាបជាងគំរោង A គឺចំនួន$15,000។ដោយឡែកគំរោងBមានចំណាយថ្លៃដើមតិចជាងគំរោងAចំនួន$20,000 ដែលធ្វើអោយគំរោង B ទទួលបានប្រាក់ចំនេញសុទ្ធលើសគំរោង A ចំនួន$5,000។
EX.Mekong Company is considering two project alternatives. Alternative A will have sales of $150,000 and cost of $100,000. Alternative B will have sales of $180,000 and cost of $125,000. Compare alternative A to Alternative B showing incremental revenues, costs and net income Incremental Analysis of Mekong Company In the above table shows that the Difference Revenue of $30,000 with B even the cost is higher than A at $25,000. For Net Income A still got $5,000 less than B with the whole Net Income of $55,000. The Production Cost of A is lower than B at $25,000 but Net Income of A also smaller than B at $5,000. Therefore, B is the best one.
ប្រភេទផ្សេងៗនៃការវិភាគភាពខុសគ្នាTypes of Incremental Anal. • រាល់ការសំរេចចិត្តដែលទាក់ទង់នឹងចំណូល និងចំណាយថវិកា • របស់ក្រុមហ៊ុនចាំបាច់ត្រូវតែធ្វើការវិភាគតាមភាពខុសគ្នា(Incremental Analysis)លើចំណូល និងចំណាយលើប្រតិបត្តិការនោះ។ការសំរេចចិត្តរបស់ក្រុមហ៊ុនភាគច្រើនគឺទាក់ទងនឹងៈ • ជួលឬ លក់សំភារៈបរិក្ខារLeasing selling equipment. • ទទួលយកបញ្ជាទិញជាមួយថ្លៃពិសេសAccept an order at a specials price. • ធ្វើដោយក្រុមហ៊ុនឬទិញពីក្រុមហ៊ុនផ្សេង Make or Buy • លក់ឬបន្តផលិតបង្ហើយ Sell or Process further. • រក្សាទុកប្រើប្រាស់ឬជំនួសថ្មីRetain or replace equipment • បញ្ឈប់ ឬផ្អាកការផលិតផ្នែកមិនចំនេញEliminate an unprofitable business segment យើងនឹងសិក្សាលើការវិភាគនេះតាមលំដាប់ដំដោយដូចខាងក្រោមៈ
2-1. ជួល ឬលក់សំភារះ-បរិក្ខារ Leasing or selling equipment • ពេលខ្លះអ្នកគ្រប់គ្រងត្រូវតែប្រឈមទល់នឹងជំរើសសំខាន់សំរាប់ក្រុមហ៊ុនរបស់ខ្លួន។ការជ្រើសរើសនោះគឺ តើត្រូវជួល រឺត្រូវលក់សំភារះបរិ ក្ខារ ដែលក្រុមហ៊ុនលែងត្រូវការប្រើប្រាស់នៅក្នុងអាជីវកម្មបន្តទៀត។ ដើម្បីអោយការសំរេចចិត្តបានល្អគប្បីអ្នកគ្រប់គ្រងក្រុមហ៊ុនត្រូវធ្វើវិភាគរកភាពខុសគ្នានៃចំនូល និងចំនាយ (Differential Analysis)។ • សន្មតថាក្រុមហ៊ុនStephen Ross មានសំភារះបរិក្ខារមានតំលៃជាទឹកប្រាក់ $200,000 ហើយរំលស់បូកយោង(Accumulated depreciation) មានចំនួន$12,000។ក្រុមហ៊ុនអាចលក់សំភារះបរិក្ខារនេះតាមរយះឈ្មួញកណ្តាល(Broker)បានចំនួន$100,000ហើយត្រូវចំណាយ6%លើCommission Broker។មានក្រុមហ៊ុនមួយឈ្មោះAndrewចង់ជួលសំភារះបរិក្ខារទាំងនេះសំរាប់រយះពេល៥ឆ្នាំលើទឹក
ប្រាក់ចំនួន$160,000។សន្មតថានៅដំណាច់ឆ្នាំទី៥សំភារះបរិក្ខារទំាងនេះរំលស់អស់តំលៃហើយពុំមាននៅសល់តំលៃកាកសំនល់(Residual Value)ទេ។នៅក្នុងរយះពេលជួលនេះក្រុមហ៊ុនStephen Rossនឹងត្រូវចំនាយលើការជួសជុលធានារ៉ាប់រង និងចំនាយផ្សេងៗទៀតចំនួន$35,000។តើក្រុមហ៊ុន Stephen Ross ត្រូវជួល រឺលក់សំភារ:បរិក្ខារទាំងនេះ? វិភាគរកភាពខុសគ្នានៃចំនូល និងចំនាយ(Differential Analysis)របស់ក្រុមហ៊ុនបង្ហាញដូចខាងក្រោម:
Table2:Differential Analysis , Lease or Sell គេបង្ហាញការវិភាគនេះតាមរបៀបម្យ៉ាងទៀតដែលគេអោយឈ្មោះថាការវិភាគតាមរបៀបធម្មតា(Tradition Analysis).
ឧទាហរណ៏៖ Miller construction is considering selling excess machinery with a book value of$250,000(original cost of $370,000 less accumulated Depreciation of $125,000)for $220,000 less 5%brokerage commission.Alternatively, the machinery can be leased for a total of $234,000 for five years , after which it is expected to have no residual value . During the period of lease , Miller Construction Company’s cost of repairs, insurance, and property tax expense are expected to be $23,000. Required Prepare a differential analysis report ,dated January 2 of the current year ,for the lease or sell decision. On the basic of the data presented, would it be advisable to lease or sell machinery? Explain.
2-2. Accept an Order at a Special Price • នៅក្នុងក្របខ័ណ្ឌផលិតកម្មរបស់ខ្លួន ក្រុមហ៊ុនខ្លះអាចនឹងទទួលបានបញ្ជាទិញបន្ថែមលើផលិតកម្មធម្មតាបើសិនជាក្រុមហ៊ុននោះអាចបញ្ជុះថ្លៃដើមលក់របស់ខ្លួន។នៅពេលដែលមានបញ្ជាទិញជាមួយថ្លៃដើមពិសេសដូចនេះការទទួលយក រឺបដិសេធចោលគឺអាស្រ័យលើការគណនាភាពខុសគ្នានៃចំនូលនិងចំនាយ។ • សន្មតថារាល់ៗខែក្រុមហ៊ុន Kodak ផលិត និងលក់ផលិតផលXMបានចំនួន100,000ឯកតា។ដោយដឹងថាក្រុមហ៊ុនបានប្រើប្រាស់សមត្ថភាពក្នុងផលិកម្មតែ80%ប៉ុណ្ណោះ។បន្ទុកប្រែប្រួលក្នុងមួយឯកតាស្មើនឹង$8។ហើយការចំនាយលើបន្ទុកថេរសរុបចំនាយក្នុងមួយខែចំនួន$400,000 រឺ$4ក្នុងមួយឯកតា។ផលិតផលមួយត្រូវបានលក់ក្នុងផលិតផលមួយត្រូវបានលក់ក្នុងតំលៃ$20។
មានក្រុមហ៊ុនមួយទៀតបានមកធ្វើបញ្ជាទិញបន្ថែមចំនួន2,000ផលិតផលដោយកំនត់តំលៃ $11ចំពោះលផិតផលមួយ។បើអ្នកជាអ្នកគ្រប់គ្រងក្រុមហ៊ុនKodakតើអ្នកទទួលតាមបញ្ជាទិញថ្មីនេះឫទេ? យើងគណនាថ្លៃដើមផលិតកម្មផលិតផលមួយ៖$8+$4=$12។ ប្រសិនបើអ្នកគ្រប់គ្រងពិចារណាដោយឈរលើមូលដ្ឋានថ្លៃដើមចំនាយគាត់ប្រាកដជាបដិសេធចោលបញ្ជាទិញនោះ។ជាគោលការណ៏ បន្ទុកថេរក្នុងមួយខែនៅដដែលគឺ$400,000ទោះបីក្រុមហ៊ុនផលិត100,000ផលិតផលឫ 102,000ផលិតផលក៏ដោយ។ តាមរយះការវិភាគនេះបង្ហាញអោយដឹងថាក្រុមហ៊ុនបានចំនាយលើបន្ទុកនឹងចំនួន$400,000រួចហើយ។ដូចនេះការផលិតបន្ថែមនេះគឺពាក់ព័ន្ធតែបន្ទុកប្រែប្រួលប៉ុណ្ណោះ។ផលិតផលមួយក្រុមហ៊ុនចំនាយលើថ្លៃ
ចំនាយលើថ្លៃដើមផលិកម្ម(Manufacturing cost)ចំនួន$8ហើយលក់តាមតំលៃបញ្ជាទិញ$11។ប្រាក់ចំនេញទទួលបានពីការផលិត និងលក់បន្ថែមតាមបញ្ជាទិញគឺ:2,000 X ($11-$8)=$6,000។ការវិភាគលំអិតមានក្នុងតារាងខាងក្រោម៖ Table4:Accepting an order at a special price ឧទាហរណ៏៖In Essex Company it costs $30 per unit ($20 variable and $10 fixed) to make a product that normally sells for $45. A foreign wholesaler officers to buy 4,000 units at $25 each. Essex
Essex will incur special shipping costs of $1 per unit . Assuming that Essex has excess operating capacity, indicated the net income (loss) Essex would realize by accepting the special order. 2-3-ធ្វើ ឬទិញ Make or Buy ក្នុងដំណើរការផលិតកម្មរបស់ខ្លួន ក្រុមហ៊ុនផលិតកម្មមួយចំនួនត្រូវសំរេចចិត្តធ្វើខ្លួនឯង ឫទិញសំភារះមួយចំនែកពីក្រុមហ៊ុនដទៃ។ករណីក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិចគឺGeneral Motors។ចំពោះបញ្ហានេះអ្នកគ្រប់គ្រងសំរេចចិត្តថាតើត្រូវធ្វើ ឫទិញដូចជាអាគុយរថយន្ត សំបកកង់រថយន្ត ម៉ាញ៉េសំរាប់ប្រើប្រាស់ក្នុងរថយន្ត ។ល។ដូចគ្នាដែរចំពោះក្រុមហ៊ុនសាជីវកម្ម Hewlett-Parkard ។ ការសំរេចចិត្តធ្វើផ្ទាល់ខ្លួន ឫទិញពីក្រុមហ៊ុនដទៃទៀតគឺអាស្រ័យទៅនឹងលទ្ធផលទទួលបានពីការវិភាគភាពខុសគ្នានៃចំនូល និងចំនាយ ។
សន្មតថា ក្រុមហ៊ុន Baron បានចំនាយថ្លៃដើមប្រចាំឆ្នាំចំនួន $225,000ដើម្បីផលិតសំភារះបរិក្ខារមួយប្រភេទចំនួន25,000 ឯកតាដើម្បីបំពេញតំរូវការប្រើប្រាស់។ពត៏មានលំអិតទាក់ទងនឹងចំនាយមានក្នុងតារាងខាងក្រោម៖ • Table 5:Annual production cost data • ដោយឡែកក្រុមហ៊ុន Baronអាចទិញសំភារៈបរិក្ខារទាំងនេះដែលផលិតដោយក្រុមហ៊ុនដទៃទៀតក្នុងតំលៃ$8ក្នុងមួយឯកតា។សន្មតបន្ត
សន្មតបន្តទៀតថា ទោះបីជាក្រុមហ៊ុនមិនផលិតសំភារៈបរិក្ខារទាំងនោះ ក៏ក្រុមហ៊ុននៅមានចំនាយថេរលើផលិតកម្ម(Fixed manufacturing cost : rent, insurance , salaries ………) ចំនួន$50,000ដែរ។ក្នុងករណីនេះតើអ្នកគ្រប់គ្រងក្រុមហ៊ុនពិចារណាយ៉ាងដូចម្តេច? តាមតួលេខបញ្ជក់ថាក្រុមហ៊ុនចំាបាច់ត្រូវតែទិញជាជាងផលិតសំភារៈបរិក្ខាទំាងនោះដោយខ្លួនឯង។ដោយហេតុថាក្រុមហ៊ុនត្រូវចំនាយតែ$8ចំពោះការទិញសំភារៈមួយឯកតា។ចំនែកការផលិតខ្លួនឯងវិញគឺក្រុមហ៊ុនត្រូវចំនាយដល់ទៅ$9ដើម្បីទទួលបានសំភារៈនោះមួយឯកតា។ការវិភាគដែលនាំអោយមានការសំរេចចិត្តមួយត្រឹមត្រូវ និងទទួលបានផលចំនេញបង្ហាញក្នុងតារាង៖
Table6:Make or Buy តាមការវិភាគលើលទ្ធផលដែលទទួលបានបញ្ជក់ថាក្រុមហ៊ុនBaron ចាំបាច់ត្រូវតែផលិតសំភារៈបរិក្ខារទាំងនោះដោយខ្លួនឯងផ្ទាល់។ព្រោះថាបើក្រុមហ៊ុនសំរេចចិត្តទិញសំភារៈបរិក្ខារទាំងនោះពីក្រុមហ៊ុនដទៃវិញនោះគេសង្កេតឃើញថាក្រុមហ៊ុននៅមានចំនាយលើផលិតកម្មថេរ(Fixed manufacturing cost)ចំនួន$50,000 ហើយដែលធ្វើអោយការចំនាយលើការទិញលើសចំនាយលើការធ្វើដោយផ្ទាល់ដល់ទៅ$25,000
ឧទាហរណ៏ៈAndrew Manufacturing incurs unit cost of $8 ($5 Variable and $3 fixed ) in making a sub-assembly part for its finished product. A supplier offers to make 10,000 of the assembly part at $5.50 per unit .If the offer is accepted ,Andrew will save all variable costs but no fixed costs . Required: Prepare an analysis showing the total cost saving, if any, Andrew will realize by buying the part. 2-4-Sell or Process further ក្រុមហ៊ុនជាច្រើនមានជំរើសរវាងការលក់ផលិផលធ្វើមិនទាន់ហើយ ឫត្រូវបន្តផលិតមួយដំនាក់កាលទៀតដើម្បីលក់ក្នុងតំលៃមួយខ្ពស់។កិច្ចការនេះទាមទារការវិភាគទើបអាចធ្វើការសំរេចចិត្តជាក្រោយហើយ
ទទួលបានលទ្ធផលល្អ ពោលគឺការវិភាគធ្វើអោយក្រុមហ៊ុនអាចចំ នេញបានថវិកាយ៉ាងច្រើន ។ ក្រុមហ៊ុនផលិតតុ (Table Manufacturing) មួយបានផ្តល់ពត៌មានទាក់ទងនឹងផលិតផលមិនទាន់សំរេចសំរាប់ផលិតតុមួយគឺ $35 ។គេទទួលបានពត៌មានលំអិតដូចខាងក្រោមៈ Table7: Unit cost of unfinished table ក្រុមហ៊ុនអាចលក់តុដែលមិនទាន់ធ្វើហើយនោះបានតំលៃ $50
សំរាប់តុមួយ ។ នៅពេលដែលតុត្រូវបានផលិតហើយគេអាចលក់តំលៃ $60សំរាប់មួយឯកត្តា ។ ប៉ុន្តែដើម្បីផលិតបង្ហើយតុទាំងនោះ អោយទៅ ជាផលិតផលសំរេច ក្រុមហ៊ុនត្រូវចំនាយបន្ថែមលើតុមួយៈ វត្ថុធាតុដើមផ្ទាល់ $2 ពលកម្ម ផ្ទាល់ $4 និងចំនាយលើផលិតកម្ម $2.40 ។ បន្ទុកថេររបស់ក្រុមហ៊ុនពុំមានការប្រែប្រួលទេគឺនៅរក្សាកំរិតដដែល ។ បើអ្នក ជាអ្នកគ្រប់គ្រងក្រុមហ៊ុនតើអ្នកត្រូវជ្រើសរើសយ៉ាងណា? ចូរវិភាគស្ថានភាពនេះ។ ការវិភាគលំអិតបង្ហាញក្នុងតារាងខាងក្រោម៖
Table 8: Sell or Process further តាមតួលេខវិភាគបង្ហាញអោយឃើញថា ក្រុមហ៊ុនចំាបាច់ត្រូវធ្វើការងារនេះបន្តទៀតរហូតទទួលបានជាផលិតផលសំរេចចុងក្រោយទើបលក់។ជាលទ្ធផល ក្រុមហ៊ុននឹងទទួលបានផលចំនេញ$1.60ក្នុងមួយឯកតាបន្ថែមទៀត។
ឧទាហរណ៏ៈMcGraw Hill Inc. make unfinished bookcases that its sell for $60. Production costs are $30 variable cost and $10 fixed cost. Because it has unused capacity, McGraw Hill is considering finishing the bookcases and selling them for $70. Variable finishing costs are expected to be $8 per unit with no increase in fixed costs. Required : Prepare an analysis on per unit basis showing whether McGraw Hill Inc, should sell unfinished or finished bookcases. 2-5-រក្សាទុក រឺដាក់ជំនួសRetain or Replace Equipment ពេលខ្លះអ្នកគ្រប់គ្រងក្រុមហ៊ុនត្រូវមានការជ្រើសរើសទាក់ទងនឹងទ្រព្យសម្បត្តិ(Asset)របស់ខ្លួន តើត្រូវទុកប្រើប្រាស់បន្តនៅក្នុងក្រុមហ៊ុន ឫត្រូវផ្លាស់ប្តូរចេញ។
សន្មតថា ក្រុមហ៊ុនសាជីវកម្ម Merton មានម៉ាស៊ីនមួយគ្រឿងកំពុងប្រើប្រាស់ដែលមានតំលៃគណនេយ្យចំនួន $40,000 និងរយៈពេលមិន ទាន់រំលស់នៅសល់៤ឆ្នាំទៀត។ជាមួយម៉ាស៊ីននេះក្រុមហ៊ុនត្រូវចំនាយលើបន្ទុកប្រែប្រួល(Variable cost) ចំនួន $160,000រៀងរាល់ឆ្នាំ។មានម៉ាស៊ីនថ្មីទំនើបហើយប្រើប្រាស់សំាងតិចតែមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់តែមានតំលៃស្មើនឹង$120,000។ទោះបីយ៉ាងណាក្រុមហ៊ុនអាចកាត់រំលស់លើម៉ាស៊ីននោះរយៈពេល៤ឆ្នាំប្រសិនបើក្រុមហ៊ុនទិញម៉ាស៊ីននោះ។សន្មតទៀតថាពុំមាននៅសល់តំលៃកាកសំនល់(Salvage Value) ទេ។ដោយដឹងថាជាមួយម៉ាស៊ីននេះក្រុមហ៊ុនត្រូវចំនាយលើបន្ទុកប្រែប្រួល(Variable cost)ចំនួនតែ$125,000រៀងរាល់ៗឆ្នាំប៉ុណ្ណោះ។ផ្តើមចេញពីពត៌មានទាំងនេះតើក្រុមហ៊ុនត្រូវរក្សាម៉ាស៊ីនម៉ាស៊ីនចាស់ ឫទិញម៉ាស៊ីនថ្មីមកជំនួស?
ការវិភាគលើភាពខុសគ្នានៃចំនូល និងចំនាយមានដូចខាងក្រោម៖ Table 9: Retain or Replace equipment ករណីនេះក្រុមហ៊ុនចាំបាច់ត្រូវទិញម៉ាស៊ីនថ្មីមកជំនួសម៉ាស៊ីនចាស់។ ឧទាហរណ៏ៈRobert Company has factory machine with a book value of $90,000 and a remaining useful life of 4 years . A new machine is available at a cost of $200,000. This machine will has a for years useful life with no salvage value. The new machine will lower annual variable manufacturing costs from $600,000 to
To 420,000. Required : Prepare an analysis showing whether the old machine should be retained or replaced. 2-6-កាត់បន្ថយផលិតមិនចំណេញ Eliminate an Unprofitable Segment យើងលើកយកករណីរបស់ក្រុមហ៊ុនមួយ ដែលធ្វើអាជីវកម្មផលិតនូវផលិតផលច្រើនប្រភេទផ្សេងៗគ្នា។មានផលិតផលខ្លះនៅក្នុងចំណោម នោះផ្តល់លទ្ធផលមិនល្អពោល គឺ ខាត ។ អ្នកគ្រប់គ្រងត្រូវសិក្សាអំពីផលប៉ះពាល់លើប្រាក់ចំនេញរបស់ក្រុមហ៊ុនទាំងមូល បើគេសំរេចចិត្តបញ្ឈប់ ឫផ្អាកផលិតនិងលក់ផលិតផលដែលផ្តល់លទ្ធផលខាតដល់ក្រុមហ៊ុន ។
ក្រុមហ៊ុនធ្វើអាជីវកម្មផលិតនិងលក់រ៉ាកែតតឺនីស(Tennis racquets) បីប្រភេទគឺៈPro , Master and Cham ។ គេមានតួលេខរបាយការណ៏លទ្ធផល (Income Statement) ដូចខាងក្រោម៖ Table 10:Segment income data យើងសង្កេតឃើញថាលទ្ធផលចំនេញសរុបស្មើនឹង$220,000 ។ ផលិត ផល Champ ខាតចំនួន$20,000។ បើតាមទិន្នន័យនេះគេត្រូវផ្អាកឫបញ្ឈប់ការផលិត និងលក់ផលិតផលChamp ដោយគេសំអាងថាពេលដកផលិតផល Champ ចេញនោះ
លទ្ធផលនឹងកើនដល់ចំនួន$240,000។តាមពិតការវិភាគនេះនៅមានចន្លោះព្រោះថាគេភ្លេចគិតបន្ទុកថេរលើChampចំនួន$300,000ត្រូវបែងចែកទៅផលិតផលពីរទៀតបើគេសំរេចចិត្តផ្អាកឫឈប់ផលិត។សន្មតថាបន្ទុកនឹងFixed costs របស់Champ ចំនួន$30,000 ត្រូវបែងចែកទៅផ្នែកPro និងទៅផ្នែក Master ។ របាយការណ៏លទ្ធផលថ្មីរបស់ក្រុមហ៊ុនបន្ទាប់ពីបញ្ឈប់ការផលិតChampមានដូចខាងក្រោម៖ Table11:Income data after eliminating Champ
យើងឃើញថានៅពេលក្រុមហ៊ុនឈប់ផលិតផល Champ នោះនឹង បណ្តាលអោយប្រាក់ចំនេញមានការថយចុះចំនួន $100,000(220,000-$210,000 ។ គេអាចបង្ហាញលទ្ធផលនេះតាមរបៀបម្យ៉ាងទៀតដែលបានទទួលផលដូចគ្នា ។ Table 12:Incremental analysis, eliminating an unprofitable segment តាមការបកស្រាយខាងលើយើងអាចសន្និដ្ឋានបានថា ក្រុមហ៊ុនចំាបាច់ត្រូវតែបន្តផលិត និងលក់ផលិតផលChampបន្តទៀតដើម្បីទទួលបានចំនូលពីការលក់ខ្លះគ្រាន់ទប់ចំនាយថេរ(Fixed Costs)របស់ក្រុមហ៊ុន។
ឧទាហរណ៏ៈWilson ,Inc ., manufactures golf clubs in three models. For the year , the Eagle line has a net loss of $20,000from sales $200,000,variable expense $180,000,and fixed expense $40,000.If the Eagle line is eliminated, $28,000 of fixed costs will remain. Required : Prepare an analysis showing whether the Eagle line should be eliminated.
Thanks for Your Pay Attention Please Raise Your Questions and Commons
សំណួរពិភាក្សា ១ តើអ្វីទៅជាព័តមានហិរញ្ញវត្ថុ? ចូរពន្យល់ពីការធ្វើសេចក្តីសំរេចចិត្ត ២ ចូររៀបរាប់ពន្យល់ពីដំណើរការវិភាគភាពខុសគ្នានៃហិរញ្ញវត្ថុ ៣ តើការវិភាគភាពខុសគ្នាមានអ្វីខ្លះ? រៀបរាប់