280 likes | 768 Views
សេចក្តីផ្តើម ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ. Navuth Chay ( Ph.D ) navuthchay@gmail.com 017 285007 / 097 5 285 007. ការអភិវឌ្ឍ. និយមន័យការអភិវឌ្ឍ៖ ការធ្វើឲ្យទំនើប ជឿនលឿន? គោលដៅនៃការអភិវឌ្ឍ៖ ភាពទំនើប? ភាពទាន់សម័យ ភាពជឿនលឿន? សំភារៈទំនើប? ការរស់នៅដោយមានសំភារៈ. និយមន័យ.
E N D
សេចក្តីផ្តើម ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ NavuthChay (Ph.D) navuthchay@gmail.com 017 285007 / 097 5 285 007
ការអភិវឌ្ឍ • និយមន័យការអភិវឌ្ឍ៖ ការធ្វើឲ្យទំនើប ជឿនលឿន? • គោលដៅនៃការអភិវឌ្ឍ៖ ភាពទំនើប? ភាពទាន់សម័យ ភាពជឿនលឿន? សំភារៈទំនើប? ការរស់នៅដោយមានសំភារៈ navuthchay@gmail.com
និយមន័យ • លំហូរនៃថវិកាដែលមានគោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់បណ្តាប្រទេសកំពុងអភិវឌន្ឍ ហើយដែលក្នុងនោះមានយ៉ាងតិច ២៥%នៃថវិកា គឺជាជំនួយឥតសំណង • ODA មានរួមមានក្នុងរូបភាពទ្វេភាគី និងពហុភាគី navuthchay@gmail.com
ពាក្យថា ODA ត្រូវបានគេប្រើជាដំបូងនៅឆ្នាំ ១៩៦៩ ដោយគណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (Development Assistance Committee -DAC) នៃអង្គការដើម្បីសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍ (the Organization for Economic Co-operation and Development - OECD) • ពាក្យនេះត្រូវបានប្រើជាទូទៅនៅក្នុងមជ្ឈដ្ឋានអ្នកសិក្សា អ្នកសារពត៌មាន អ្នកអភិវឌ្ឍ សម្រាប់ការបរិយាយដល់លំហូរនៃជំនួយអន្តរជាតិ។ ប្រាក់កម្ចី ក៏ពេលខ្លះក៏មានរួមបញ្ចូលក្នុង ODA ផងដែរ។ navuthchay@gmail.com
គណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (DAC) នៃអង្គការដើម្បីសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD)គឺជាវេទិកាសម្រាប់រដ្ឋសមាជិកនៃ OECD មួយចំនួនធ្វើការពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងជំនួយដើម្បីកិច្ចអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ • គឺជាសំលេង និងជាកន្លែងសម្រាប់ និងរបស់បណ្តាប្រទេសម្ចាស់ជំនួយសំខាន់ៗនៅក្នុងពិភពលោក។ OECD/DAC navuthchay@gmail.com
សមាជិករបស់ DAC មាន២៤ប្រទេស ជាសមាជិកពេញសិទ្ធរបស់គណកម្មការ។ ធនាគារពិភពលោក ស្ថាប័នរូបីយវត្ថុអន្តរជាតិ និងអង្គការសហប្រជាជាតិដើម្បីកិច្ចអភិវឌ្ឍ ចូលរួមក្នុងគណកម្មការនេះ ក្នុងនាមជាអ្នកអង្កេតការណ៍។ • អូស្រ្តាលី ហ្វាំងឡង់ អុីតាលី កូរ៉េខាងត្បូង អូទ្រីស្ត បារាំង លុចហ្សំប៊ួ អេូស៉្បាញ ប៉ែលហ្សិក អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត កាណាដា ក្រិក ញូហ្សេឡង់ ស្វីស ដាណាម៉ាក អៀឡង់ ណរវេ ចក្រភពអង់គ្លេស សហភាពអុឺរ៉ុប ជប៉ុន ប៉ទុយហ្គាល អាមេរិក OECD/DAC navuthchay@gmail.com
ប្រវត្តិ • ប្រវត្តិរបស់ ODA គឺចាប់ផ្តើមពី៖ • សកម្មភាពអភិវឌ្ឍរបស់បណ្តាប្រទេសអាណានិគមនៅតាមដែនដីកាន់កាប់របស់ខ្លួន • ស្ថាប័ន និងកម្មវិធីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលបានបង្កើតឡើងស្ថិតនៅក្រោមការទំនុកបំរុងរបស់អង្គការសហប្រជាជាតិ ក្រោយសង្រ្គាមលោកលើកទី ២ • កម្មវិធីរបស់ប្រទេសអាមេរិក និងការគាំទ្រក្នុងទំរង់ធំសម្រាប់ធ្វើឲ្យមានស្ថេរភាពសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសដែលមានទីតាំងនៅកៀកនឹងប្លុកកុំមុយនីស្ត។ OECD navuthchay@gmail.com
ប្រវត្តិ • 1944 ៖ សន្និសីទរូបីយប័ណ្ណ និងហិរញ្ញវត្ថុសហប្រជាជាតិ ប្រារព្ធធ្វើឡើងនៅ Bretton Woods, New Hampshire, USA, មានការចូលរួមពីបណ្តាប្រទេស សម្ព័ន្ធមិត្ត ចំនួន ៤៤ ដែលនាំឲ្យមានការបង្កើតជា ធនាគារសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍ (International Bank for Reconstruction and Development (World Bank)) មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF). • 1945 ៖ តំណាងប្រទេសចំនួន ៥០ ព្រាងជាធម្មនុញ្ញសហប្រជាជាតិ។ នៅក្នុងសេចក្តីផ្តើមរបស់ធម្មនុញ្ញមានលើកឡើងអំពីសេចក្តីសម្រេចចិត្តរបស់ប្រជាជន នៅក្រោមសហប្រជាជាតិ ៉ ៉ក្នុងការលើកកំពស់ការវិវត្តន៍សង្គម និងបទដ្ឋានរស់នៅកាន់តែប្រសើរឡើង ៉ និង ៉ការប្រើប្រាស់យន្តការអន្តរជាតិសំដៅលើកកំពស់ការរីកចំរើនសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាជនគ្រប់រូប។ OECD navuthchay@gmail.com
ប្រវត្តិ • ការបង្កើតអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ The Food and Agriculture Organisation of the United Nations (FAO, Rome) • ចក្រភពអង់គ្លេសទទួលស្គាល់ជំនួយដើម្បីកិច្ចអភិវឌ្ឍតាមរយៈឯកសារស្តីពីការអភិវឌ្ឍប្រទេសអាណានិគម និងសុខុមាលភាព។ • 1946 • ILO ដែលបង្កើតនៅឆ្នាំ ១៩១៩ បានក្លាយជាទីភ្នាក់ងារឯកទេសដំបូងដែលភ្ជាប់នឹង UN • សមាជអង្គការសហប្រជាជាតិបង្កើតជា United Nations International Children's' Emergency Fund (UNICEF) និង the United Nations Educational, Scientific and Cultural Organisation (UNESCO, Paris). • ធនាគារពិភពលោក និង IMF ចាប់ផ្តើមដំណើរការ • ដំណើរការទទួលបានឯករាជ្យចាប់ផ្តើម ដោយហ្វីលីពីនទទួលបានឯករាជ្យ OECD navuthchay@gmail.com
ប្រវត្តិ • 1947 ៖ • ឥណ្ឌា និងប៉ាគីស្ថានទទួលឯករាជ្យ • គំនិតនៃការគាំទ្រដល់កម្មវិធីកសាងអ៉រ៉ុបឡើងវិញត្រូវបានលើកឡើងដោយUS Secretary of State George C. Marshall ក្នុងរដ្ឋបាលប្រធានាធិបតី ទ្រូម៉ាន់។ គំនិតនេះទោះបីជាមិនត្រូវបានទទួលការគាំទ្រពីសំណាក់ប្រទេសអឺរ៉ុបទាំងអស់ ក៏មានមួយចំនួន។ ផែនការ The Marshall Plan មានការផ្តល់ជំនួយទ្រង់ទ្រាយធំដល់ប្រទេសអឺរ៉ុប ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ ការព្រមព្រៀង និងយុទ្ធសាស្រ្តដែលប្រកបដោយភាពទទួលខុសត្រូវស្តីពីសមាហរណកម្ម និងការកសាងឡើងវិញ ដែលនេះគឺជាការផ្តល់ជាពន្លកនៃវិធានថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំគោលនយោបាយ។ OECD navuthchay@gmail.com
ប្រវត្តិ • 1948 • បណ្តាប្រទេសទទួលជំនួយក្នុងក្របខ័ណ្ឌ Marshall Plan ចុះហត្ថលេខាលើអនុញ្ញាក្នុងការបង្កើតជា អង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ចអឺរ៉ុប Organisation for European Economic Co-operation (OEEC, 16 April). • អាមេរិកបង្កើតជាទីភ្នាក់ងារសហប្រតិបតិ្តការសេដ្ឋកិច្ច (Economic Cooperation Agency - ECA) ដើម្បីគ្រប់គ្រងកម្មវិធីការកសាងអឺរ៉ុបឡើងវិញ (European Recovery Programme - ERP, 1948-51) • WHO, Geneva ត្រូវបានបង្កើតឡើង OECD navuthchay@gmail.com
ប្រវត្តិ • 1950 • ឥណ្ឌូណេស៊ីទទួលបានឯករាជ្យ • ចក្រភពអង់គ្លេសផ្តួចផ្តើមឲ្យមានផែនការកូឡំបូ (Colombo Plan) ក្រុមប្រឹក្សាដើម្បីសហប្រតិបត្តិការបច្ចេកទេសប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអគ្នេយ៍។ • ស្ថាបនិកនៃផែនការនេះមាន៧ ប្រទេស៖ ឥណ្ឌា ប៉ាគីស្ថាន និងស្រីលង្គការ ជាសមាជិកក្នុងតំបន់ រីឯអូស្រ្តាលី កាណាដា ញូហ្សេឡេន និង ចក្រភពអង់គ្លេសជាប្រទេសផ្តល់ជំនួយ។ អាមេរិកចូលរួមក្នុងផែនការនេះនៅឆឹ្នាំ ១៩៥១ និងជប៉ុននៅឆ្នាំ ១៩៥៤។ • សង្រ្គាមកូរ៉េផ្ទុះឡើង • 1951 ៖ UN ចេញផ្សាយរបាយការណ៍ "Lewis Report": ការវាស់វែងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ បណ្តាប្រទេសមិនទាន់អភិវឌ្ឍ (Under-developed Countries) ឡើងដែលផ្តួចផ្តើមឲ្យមានការបង្កើតជាមូលនិធិពិសេសអង្គការសហប្រជាជាតិសម្រាប់កិច្ចអភិវឌ្ឍសេដកិច្ច (មានគោលដៅចំបងពង្រឹងសេវាសាធារណៈ) និង ការបង្កើតជាមូលនិធិសហប្រតិបត្តិការអន្តរជាតិ (សំដៅពង្រឹងសមភាពក្នុងការវិនិយោគ និង ផ្តល់កម្ចីដល់ផ្នែកឯកជន) OECD navuthchay@gmail.com
ប្រវត្តិ • 1955៖ • ទស្សនទានមិនចូលបក្សសម្ព័ន្ធត្រូវបានផ្តួចផ្តើមឡើងនៅក្នុងសន្និសីទអាស៊ី អាហ្វ្រិក នៅទីក្រុងបាន់ឌុង ឥណ្ឌូណេស៊ី • ជប៉ុនចាប់ផ្តើមសងជំងឺចិត្តដល់ប្រទេសភូមា ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម • 1956 • មូលនិធិសហប្រតិបត្តិការអន្តរជាតិ (The International Finance Corporation -IFC)ត្រូវបានបង្កើតឡើងភ្ជាប់នឹង World Bank ជាមួយនឹងគោលដៅគឺ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការលើកទឹកចិត្តឲ្យមានកំណើនផលិតផលសហគ្រាសឯកជនក្នុងចំណោមរដ្ឋសមាជិក ពិសេសក្នុងតំបន់ដែលមានកិច្ចអភិវឌ្ឍតិចតួច។ • ការចរចារលើកទីមួយអំពីបំណុលពហុភាគីរបស់ប្រទេសអាហ្សង់ទីន បានប្រារព្ធធ្វើឡើងក្នុងក្របខ័ណ្ឌក្រៅផ្លូវការរបស់ក្លឹបប៉ារីស និងមានបារាំងជាប្រធាន។ OECD navuthchay@gmail.com
ប្រវត្តិ • 1958 ៖ ក្រុមប្រឹក្សាព្រះវិហារពិភពលោកចែកផ្សាយដល់ប្រតិសហប្រជាជាតិនូវសេចក្តីថ្លែងការស្តីពីគំនិតផ្តួចផ្តើមស្តីពីការចូលរួម ១% ឧទាហរណ៍ ជំនួយឥតសំណង និងកម្ចីសម្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍត្រូវតែយ៉ាងហោចណាស់ ១% នៃចំណូលជាតិ នៃបណ្តាប្រទេសអ្នកមាន OECD navuthchay@gmail.com
ប្រវត្តិ • 1960៖ • គណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (DAC) ដែលមុនដំបូងមានឈ្មោះថា ក្រុមផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (Development Assistance Group -DAG)បានបង្កើតឡើងនៅឆ្នាំ ១៩៦០ • ការងារចំបងដំបូងរបស់DAG គឺការចងក្រងនិងគ្រប់គ្រងរបាយការណ៍ដ៏ត្រឹមត្រូវស្តីពីលំហូរនៃជំនួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ • ការងាររបស់គណកម្មការ៖ • ចូលរួមចំណែកក្នុងការកសាងសមត្ថភាពរបស់ប្រទេសកំពុងអភិវឌ្ឍដើម្បីចូលរួមក្នុងសេដ្ដ្ឋកិច្ចពិភពលោក • ចូលរួមចំណែកក្នុងការកសាងសមត្ថភាពរបស់ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍដើម្បីចេញផុតពីភាពក្រីក្រ និងការចូលរួមដោយពេញលេញក្នុងសង្គម OECD navuthchay@gmail.com
Functions របស់ DAG/DAC • គណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (DAC) ធ្វើការប្រជុំជាន់ខ្ពស់ប្រចាំឆ្នាំ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តី ឫមេដឹកនាំភ្នាក់ងារផ្តល់ជំនួយដើម្បីពិភាក្សាលើការងារពាក់ព័ន្ធនឹងការផ្តល់ជំនួយអន្តរជាតិដើម្បីអភិវឌ្ឍ និងផ្តល់អនុសាសន៍ និងដំណោះស្រាយ។ កិច្ចប្រជុំក៏មានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់ពីធនាគារពិភពលោក IMFនិង UNDPផងដែរ • រដ្ឋជាសមាជិករំពឹងចង់បាននូវគោលដៅរួមមួយក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍរៀងៗខ្លួន។ ដូចនេះបានដាក់ចេញជា គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងជំនួយដើម្បីកិច្ចអភិវឌ្ឍ • បណ្តារដ្ឋជាសមាជិក OECD បានទទួលស្គាល់ពីតម្រូវការឲ្យមានការបន្សីគ្នារវាងគោលនយោបាយវិស័យនានា ដែលពាក់ព័ន្ធនឹងប្រទេសកំពុងអភិវឌ្ឍ។ OECD navuthchay@gmail.com
សមិទ្ធផល • ធានាថាបណ្តារដ្ឋជាសមាជិកបានចូលរួមចំណែកវិភាគទានស្មើៗគ្នាក្នុងការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឍ • នៅដើមទសវត្ស ១៩៦០ មានរដ្ឋជាសមាជិកខ្លះចូលរួមវិភាគទានជាភាគរយនៃចំណូលជាតិច្រើនជាងរដ្ឋសមាជិកដទៃទៀត។ ដើម្បីលើកទឹកចិត្តឲ្យស្មើភាព ថវិកាជំនួយត្រូវបានបែងចែកស្មើៗគ្នា។ • ការសម្រេចឲ្យមានការបែងចែកថវិកាជំនួយជាចំណែកចូលរួម នាំឲ្យមានការចេញជារបាយការណ៍លើកដំបូងនៅឆ្នាំ ១៩៦៧ ស្តីពី ការចូលរួមចំណែកក្នុងជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ ផ្អែកលើភាគរយនៃចំណូលជាតិ OECD navuthchay@gmail.com
សមិទ្ធផល • ញែកចេញពីគ្នានូវជំនួយដើម្បីអភិវឌ្ឍដែលមានគោលដៅចំបងសម្រាប់ការលើកកំពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកំពុងអភិវឌ្ឍ និងជំនួយដែលមានគោលដៅផ្សែង (other official flows -OOF) ដូចជាជំនួយសម្រាប់យោធាជាដើម។ ដូចនេះហើយគណកម្មការបានសម្រេចឲ្យនិយមន័យ ODA នៅឆ្នាំ ១៩៦៩ ហើយ DAC បានកៃសម្រួលនិយមន័យនេះមួយលើកនៅឆ្នាំ ១៩៧២ ហើយតាំងពីពេលនោះមកមិនត្រូវបានកែទៀតទេ។ • លំហូរនៃថវិកាដែលមានគោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់បណ្តាប្រទេសកំពុងអភិវឌន្ឍ ហើយដែលក្នុងនោះមានយ៉ាងតិច ២៥%នៃថវិកា គឺជាជំនួយឥតសំណង • ODA មានរួមមានក្នុងរូបភាពទ្វេភាគី និងពហុភាគី OECD navuthchay@gmail.com
សមិទ្ធផល III. កិច្ចប្រជុំជាន់ខ្ពស់នៃDACឆ្នាំ២០០០រដ្ឋជាសមាជិកបានព្រមព្រៀង៖ • ដកចេញលក្ខខ័ណ្ឌនៃជំនួយសម្រាប់ប្រទេសដែលមានការរីកចំរើនតិចតួច (Least Developed Countries) លើកលែងតែជំនួយសហប្រតិបត្តិការបច្ចេកទេស និងស្បៀង ចាប់ពីខែមករាឆ្នាំ ២០០១ និងសម្រេចបង្កើនការទិញទំនិញ និងសេវាកម្មនៅនឹងកន្លែងក្នុងប្រទេសទាំងនោះ។ • សេចក្តីសម្រេចនេះត្រូវបានពង្រីកនៅឆ្នាំ ២០០៨បញ្ចូលប្រទេសក្រីក្រដែលជាប់បំណុលច្រើន (highly indebted poor countries -HIPCs) • ជាលទ្ធផល នៅឆ្នាំ ២០០៨ ៨០% នៃODA សរុប (មិនរួមបញ្ចូលសេវារដ្ឋបាល) គឺជា ODA មិនមានលក្ខខ័ណ្ឌ ៤% ជាODA មានលក្ខខ័ណ្ឌ រីឯ ១៦%ទៀតជាODA មានលក្ខខ័ណ្ឌ តែមិនបានរាយការណ៍ • តើជំនួយមិនមានលក្ខខ័ណ្ឌ មានប្រសិទ្ធភាពទេ? តាមការវាយតម្លៃដោយឯករាជ្យជាទូទៅឃើញថា មានភាពវិជ្ជមានបើយោងទៅលើគុណភាព។ ជំនួយមិនមានលក្ខខ័ណ្ឌគឺជាការផ្ទេរការទទួលខុសត្រូវពីម្ចាស់ជំនួយទៅប្រទេសទទួលជំនួយ។ • ក្នុងក្របខ័ណ្ឌនៃការអនុវត្ត គឺជាបញ្ហាទាក់ទងនឹងកិច្ចសន្យា វិធីសាស្ត្រ ការប្រើប្រព័ន្ធរបស់ប្រទេស និងការផ្តល់ឳកាសដល់ធុរកិច្ចក្នុងស្រុកធ្វើការប្រកួតប្រជែងដើម្បីទទួលបានកិច្ចសន្យា។ នៅមានវិសាលភាពជាច្រើនទៀតដែលត្រូវអនុវត្តដើម្បីឲ្យការផ្តល់ជំនួយមិនមានលក្ខខ័ណ្ឌក្លាយជាការងារដៃគូរវាងម្ចាស់ជំនួយ និងប្រទេសទទួលជំនួយ។ OECD navuthchay@gmail.com
សមិទ្ធផល • DAC ដោយសហការជាមួយ World Bank បានធ្វើការសិក្សាអំពីប្រសិទ្ធភាពនៃជំនួយ (aid effectiveness) ជាលទ្ធផលសេចក្តីថ្លែងការណ៍ក្រុងប៉ារីសស្តីពីប្រសិទ្ធភាពនៃជំនួយត្រូវបានអនុម័តនៅឆ្នាំ ២០០៥ • ការប្តេជ្ញាចិត្តលើការអនុវត្តសេចក្តីថ្លែងការណ៍ក្រុងប៉ារីស ត្រូវបានពិនិត្យឡើងវិញនៅឆ្នាំ ២០០៨ នៅក្រុងអាកា ប្រទេសហ្គាណា (Accra Ghana) • មជ្ឈមណ្ឌលអភិវឌ្ឍពិភពលោក (Center for Global Development) ដែលមានទីតាំងនៅក្រុងវាស៊ីនតោន បានបង្កើតនូវតារាងពិន្ទុអភិវឌ្ឍ(Development Index) ធ្វើការចាត់ថ្នាក់ និងវាយតម្លៃលើការសម្រេចបានរបស់រដ្ឋជាសមាជិក DAC ក្នុងការជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ • តារាងពិន្ទុអភិវឌ្ឍបង្កើតឡើងសម្រាប់វាយតម្លៃជាបរិមាណលើគោលនយោបាយពាក់ព័ន្ធនឹងសូចនាករចំនួន៧៖ ជំនួយ ជំនួញ វិនិយោគ ទេសន្តប្រវេសន៍ បរិស្ថាន សន្តិសុខ បច្ចេកវិទ្យា។ • ក្នុងឆ្នាំ ២០០៩ ស៊ុយអែត ដាណឺម៉ាក ទទួលបានចំណាត់ថ្នាក់ខ្ពស់រីឯជប៉ុន និងកូរ៉េធ្លាក់នៅចំណាត់ថ្នាក់ក្រោម។ navuthchay@gmail.com OECD
ប្រភេទជំនួយ • លំហូរនៃថវិកាដែលមានគោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់បណ្តាប្រទេសកំពុងអភិវឌន្ឍ ហើយដែលក្នុងនោះមានយ៉ាងតិច ២៥%នៃថវិកា គឺជាជំនួយឥតសំណង • ម៉្យាងទៀត ODAត្រូវរួមបញ្ចូលសមាសធាតុ៣៖ ក. អនុវត្តដោយវិស័យសាធារណៈ ខ. គោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព និង គ. ជាជំនួយសម្បទាន (ប្រសិនជាកម្ចី ចាំបាច់ត្រូវមានជំនួយឥតសំណងយ៉ាងតិច ២៥%) • ODA ខុសពីជំនួយពីរប្រភេទទៀតដែលផ្តល់ដោយ រដ្ឋជាសមាជិក DAC៖ • ជំនួយផ្លូវការ (Official Aid - OA)៖ ជំនួយដែលបានផ្តល់ត្រូវតាមលក្ខខ័ណ្ឌចាំបាច់សម្រាប់ចាត់ថាជាជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ (ODA) ហើយដែលប្រទេសទទួលជំនួយគឺជាប្រទេសដែលត្រូវបាន DACចាត់ថ្នាក់ជាប្រភេទប្រទេសក្នុងបញ្ជីផ្នែកទីីី២នៃបញ្ជីឈ្មោះប្រទេសទទួលជំនួយ • ជំនួយផ្លូវការផ្សេងទៀត (Other Official Flows- OOF): ជាការផ្តល់ជំនួយដល់ប្រទេសទាំងឡាយណាដែលឈ្មោះរបស់ប្រទេសនោះមិនមានក្នុងបញ្ជីដែលស្របតាមលក្ខខ័ណ្ឌចាំបាច់សម្រាប់ចាត់ថាជាជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ ឫ ជំនួយផ្លូវការ និងគោលបំណងចំបងនៃជំនួយនោះមិនមែនសំដៅដល់ការអភិវឌ្ឍ ឫដោយសារក្នុងជំនួយនោះមាន ជំនួយឥតសំណងតិចជាង ២៥%។ navuthchay@gmail.com
ប្រភេទជំនួយ • ឧទាហរណ៍៖ • ប្រសិនបើមានម្ចាស់ជំនួយណាមួយផ្តល់ជំនួយឥតសំណង ឫកម្ចីសម្បទានដល់អាហ្គានីស្ថាន ជំនួយនេះជា ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ (ODA) ព្រោះប្រទេសនេះស្ថិតក្នុងបញ្ជីឈ្មោះប្រទេសទទួលជំនួយ ផ្នែកទី១ • ប្រសិនបើមានម្ចាស់ជំនួយណាមួយផ្តល់ជំនួយឥតសំណង ឫកម្ចីសម្បទានដល់បារែន ជំនួយនេះជា ជំនួយផ្លូវការ (OA) ព្រោះប្រទេសនេះស្ថិតក្នុងបញ្ជីឈ្មោះប្រទេសទទួលជំនួយ ផ្នែកទី២ • ប្រសិនបើមានម្ចាស់ជំនួយណាមួយផ្តល់ជំនួយយោធាទៅប្រទេសណាមួយ ឫដែនដីណាមួយ ជំនួយនេះជាជំនួយផ្លូវការផ្សេងទៀត (OOF)ពីព្រោះបំណងរបស់ជំនួយនេះមិនមែនសម្រាប់កិច្ចអភិវឌ្ឍ navuthchay@gmail.com
អ្វីទៅជាបញ្ជីឈ្មោះប្រទេសទទួលជំនួយ ផ្នែកទី១ ផ្នែកទី២? • ក្រោយពីសង្គ្រាមត្រជាក់បញ្ចប់ បញ្ហាសេដ្ឋកិច្ច និងនយោបាយថ្មីៗបានលេចឡើង។ ក្នុងឆ្នាំ ១៩៩៣ មានលេចចេញនូវតម្រូវការជំនួយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអឺរ៉ុបខាងកើត និងការកាត់បន្ថយជំនួយសម្រាប់បណ្តាប្រទេសអាស៊ីខាងកើតដោយសារតែការរីកចំរើនសេដ្ឋកិច្ច។ ហេតុនេះគេត្រុូវការបង្កើតបញ្ជីប្រទេសទទួលជំនួយថ្មី ដែលត្រូវចែកប្រភេទប្រទេសទទួលជំនួយជាពីរប្រភេទ៖ • ផ្នែកទី១៖ បណ្តាប្រទេសកំពុងអភិវឌ្ឍដែលទទួលODAក្នុងទិសដៅរបស់អង្គការសហប្រជាជាតិ ០,៧% នៃចំណូលជាតិរបស់ប្រទេសផ្តល់ជំនួយ។ • ផ្នែកទី២៖ បណ្តាកំពុងអភិវឌ្ឍប្រទេសនាំមុខគេ ("more advanced" developing ) និងបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជំនួយសម្រាប់ប្រទេសទាំងនេះគេហៅថា ជំនួយផ្លូវការ "official aid" navuthchay@gmail.com
ការពិនិត្យមើល មានវិធីងាយពីរបែបសម្រាប់ធ្វើការពិនិត្យមើលពីបរិមាណ ODA ៖ • តាមន័យត្រង់ (In real terms) - បរិមាណជំនួយដែលបានផ្ទេរ • បរិមាណជំនួយរបស់ប្រទេសផ្តល់ជំនួយ មានប្រមាណប្រហែល ០,២% នៃចំណូលជាតិ លើកលែងតែប្រទេសស៊ុយអែតបរិច្ចាគប្រមាណ ១% នៃ GNI navuthchay@gmail.com
ODA in USD billion in 2009. Source: OECD navuthchay@gmail.com
ជាភាគរយ ប្រទេសស៊យអែត គឺជាប្រទេសផ្តល់ជំនួយធំជាងគេក្នុងចំណោមប្រទេសអភិវឌ្ឍ រួមជាមួយប្រទេស Luxembourg, Norway, the Netherlands and Denmark ដែលត្រូវនឹងទិសដៅ ០,៧% នៃកំណើនផលិតផលជាតិ ដែលជាទិសដៅកំណត់ឡើងដោយជំនួយអន្តជាតិ navuthchay@gmail.com ODA as a percent of GNI in 2009. Source: OECD
ការបែងចែកជំនួយ • តាមរបាយការណ៍របស់ធនាគារពិភពលោក ប្រទេសអុីរ៉ាក់ជាប្រទេសទទួលបាន ODA ច្រើនជាងគេនៅឆ្នាំ ២០០៥ និងបន្ទាប់មកប្រទេសនីហ្សេរី។ តែការទទួលបាន ODA ច្រើនជាងគេនេះក៏បណ្តាលមកពីការលុបចេញបំណុលរបស់ប្រទេសទាំងនោះដ៏ច្រើន ដែលគេរាប់បញ្ចូលជាODAដែរ។ • តាម OECD នៅឆ្នាំ ២០០៩ បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកទទួលបាន ODA ច្រើនជាងគេ ប្រមាណ ២៨ ពាន់លានដុល្លា។ ក្នុងនោះ ២៥ពាន់លានសម្រាប់បណ្តាប្រទេសនៅប៉ែកខាងត្បូងសាហារ៉ា navuthchay@gmail.com