140 likes | 604 Views
ស្វែងយល់ពីធាតុគម្រោង Understanding Project Elements. រៀបចំ និងបង្ហាញដោយ៖ ឡេង ឆាយ ទីប្រឹក្សាឯករាជ្យ ផ្នែកអភិវឌ្ឍអង្គ ការ/ស្ថាប័ន អ៊ីម៉េល៖ learning@camlefa.org គេហទំព័រ៖ www.camlefa.org. គម្រោងជាអ្វី ?.
E N D
ស្វែងយល់ពីធាតុគម្រោងUnderstanding Project Elements រៀបចំ និងបង្ហាញដោយ៖ ឡេង ឆាយ ទីប្រឹក្សាឯករាជ្យ ផ្នែកអភិវឌ្ឍអង្គការ/ស្ថាប័ន អ៊ីម៉េល៖ learning@camlefa.org គេហទំព័រ៖ www.camlefa.org
គម្រោងជាអ្វី? • គម្រោងជាសំណុំសកម្មភាពដែលមានការទាក់ទងគ្នា ប្រើប្រាស់ធនធានកំណត់មួយ (ហិរញ្ញវត្ថុ មនុស្ស សម្ភារៈ) សម្រាប់រយៈពេលកំណត់មួយ ដ់ម្បីបង្កើតវត្ថុ ឬសេវាជាក់លាក់ ឈានទៅសម្រេចគោលបំណងមួយ ឬច្រើន។ • គម្រោងច្រើនរួមគ្នាទៅសម្រេចទិសដៅរបស់កម្មវិធីមួយ។ កម្មវិធី គម្រោង គម្រោង គម្រោង គម្រោង Leng Chhay: Project design 101
ឋានានុក្រមនៃគោលបំណង ជីវភាពធូរធារ គោលបំណងទី៥ មានចំណូលច្រើន គោលបំណងទី៤ មានការងារល្អធ្វើ គោលបំណងទី៣ មានចំណេះ គោលបំណងទី២ រៀន គោលបំណងទី១ Leng Chhay: Project design 101
ឈ្មោះគោលបំណង កាន់តែទូលាយ • ទស្សនវិស័យ • បេសកកម្ម • គោលដៅអង្គការ • ទិសដៅ/គោលដៅរួម • គោលដៅគម្រោង • គោលបំណង • លទ្ធផលភ្លាមៗ • សកម្មភាពចម្បងៗ • សកម្មភាពលម្អិត • Vision • Mission • Org. Goal • Aim / Overall Goal • Goal • Purpose • Objectives • Results/Outputs • Major Activities • Activities គោលបំណងទី៥ គោលបំណងទី៤ គោលបំណងទី៣ គោលបំណងទី២ គោលបំណងទី១ កាន់តែលម្អិត អង្គការផ្សេងគ្នាអាចប្រើពាក្យផ្សេងៗគ្នាដែរ។ Leng Chhay: Project design 101
តើឋានានុក្រមគោលបំណងបានមកពីណា?តើឋានានុក្រមគោលបំណងបានមកពីណា? គម្រោង/កម្មវិធី = បញ្ហា + ដំណោះស្រាយ កម្មវិធី • គោលដៅរួម ដើមរឿងនៃបញ្ហា គម្រោង មូលហេតុផ្ទាល់នៃបញ្ហា • គោលដៅ មូលហេតុមិនផ្ទាល់នៃបញ្ហា • គោលបំណង ឬសគល់នៃបញ្ហា • សកម្មភាព វិភាគបញ្ហា វិភាគគោលបំណង ឋានានុក្រមទាំងនេះ នឹងបង្កើតបានជាតួគម្រោង Leng Chhay: Project design 101
ឧទាហរណ៍៖ វិធីសាស្រ្តដើមឈើបញ្ហា ពិការភាព ស្លាប់ របួស គ្រោះថ្នាក់ចរាចរ រថយន្តខ្វះសុវត្ថិភាព អ្នកបើកមិនប្រយ័ត្ន ប្រព័ន្ធផ្លូវមិនល្អ រថយន្តចាស់ពេក មិនគោរពច្បាប់ ស្រវឹង Leng Chhay: Project design 101
ធាតុជាមូលដ្ឋានរបស់គម្រោងមួយធាតុជាមូលដ្ឋានរបស់គម្រោងមួយ គោលដៅគម្រោងច្រើនរួមគ្នាសម្រេចទិសដៅកម្មវិធី គោលដៅ Goal គោលបំណងច្រើនរួមគ្នា សម្រេចគោលដៅគម្រោង គោលបំណង ១ គោលបំណង២ សកម្មភាព 1.1 សកម្មភាព 1.2 សកម្មភាព 1.3 សកម្មភាព 2.1 សកម្មភាព 2.2 សកម្មភាពច្រើនរួមគ្នា សម្រេចគោលបំណង១ បញ្ជាក់ៈ គម្រោងមួយ មានគោលដៅតែមួយគត់។ កម្មវិធីមួយក៏មានគោលដៅរួម ឬទិសដៅតែមួយគត់ដែរ។ Leng Chhay: Project design 101
ប្រែដើមឈើបញ្ហាទៅជា ដើមឈើគោលបំណង = ធាតុរបស់គម្រោង (តួគម្រោង) ពិការភាព ត្រូវបានកាត់បន្ថយ ចំនួនអ្នកស្លាប់ ត្រូវបានកាត់បន្ថយ ករណីរបួស ត្រូវបានកាត់បន្ថយ គ្រោះថ្នាក់ចរាចរក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយ រថយន្តមានសុវត្ថិភាព អ្នកបើកប្រុងប្រយ័ត្ន ប្រព័ន្ធផ្លូវត្រូវបាន កែលម្អ រថយន្តចាស់ ជំនួសដោយថ្មី អ្នកបើកបរ គោរពច្បាប់ អ្នកបើកបរ មិនសេពគ្រឿង ស្រវឹងពេលបើកបរ Leng Chhay: Project design 101
ឧទាហរណ៍ៈ តួគម្រោងមួយ អត្រាស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរថយចុះ គោលដៅរួម កម្មវិធី គោលដៅ គ្រោះថ្នាក់ចរាចរក្នុងមូលដ្ឋានត្រូវបានកាត់បន្ថយ • ១.អ្នកបើកគោរពច្បាប់ និងមានការប្រុងប្រយ័ត្នខ្ពស់ • ២. រថយន្តមានសុវត្ថិភាពគ្រប់គ្រាន់ជាទីទុកចិត្ត គោលបំណង គម្រោង • ១.១. អប់រំណែនាំអ្នកបើកបរឲ្យគោរពច្បាប់ចរាចរ • ១.២. ផាកអ្នកបើកបរដែលសេពគ្រឿងស្រវឹងពេលបើកបរ សកម្មភាព ២.១. ជំនួយរថយន្តចាស់ដោយថ្មី ២.២. ថែទាំ បូមខ្លាញ់ បាញ់ប្រេងរថយន្តជាប្រចាំ បានមកពីការវិភាគគោលបំណង Leng Chhay: Project design 101