1 / 97

ដំឡូងមី ឬដំឡូងឈើ Cassava

ដំឡូងមី ឬដំឡូងឈើ Cassava . More detail: www.uq.edu.au/_School_Science_Lessons/CasProj.html. ១.ប្រវិត្តិ ស្ថានភាព និងសារះប្រយោជន៏ ប្រវត្តិរបស់ដំឡូងមី

aricin
Download Presentation

ដំឡូងមី ឬដំឡូងឈើ Cassava

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ដំឡូងមី ឬដំឡូងឈើCassava More detail: www.uq.edu.au/_School_Science_Lessons/CasProj.html

  2. ១.ប្រវិត្តិ ស្ថានភាព និងសារះប្រយោជន៏ • ប្រវត្តិរបស់ដំឡូងមី ដំឡូងមីជាចំណីអាហាររបស់មនុស្ស ដែលធ្លាប់បានប្រើប្រាស់ តាំងពីយូរយារណាស់មកហើយ ។ ដំណាំនេះដាំដុះនៅទ្វីបអាមេរិកតាំងពីមុនពេលដែលគេរកឃើញទ្វីបនេះ ។ មានឧបត្តិហេតុពីរយ៉ាង ដែលបង្ហាញអំពីដើមកំណើត៖ ក. យោងតាមលោកRaynalបាននិយាយថាវានាំចូល ទ្វីបអាមេរិកពីអាព្រិច ។ តែមតិនេះត្រូវបានជំទាស់ដោយអ្នកប្រាជ្ញជាច្រើន ដូចជាលោក Robert Brown, Humboldt, Augustede Saint Hilaireនិង w.c jones ។

  3. ខ. យោងតាមលោក De Candolloបានកំណត់ថាដំឡូងមី មានប្រភពពីទ្វីបអាមេរិក សំអាងលើហេតុការណ៏ដូចតទៅ៖ • ដាំដុះ និងបរិភោគដោយជនជាតិដើមអាមេរិក មុនពួកអេស្បាញ រកឃើញទ្វីបនេះនៅឆ្នាំ ១៤៩២ ។ • គេជួបប្រទះការដាំដុះតាមតំបន់ឆ្នេរសមុទ្រនៃទ្វីបអាព្រិចប៉ុណ្ណោះ តែផ្ទុយទៅវិញនៅតំបន់ខាងក្នុងទ្វិបអាព្រិចគេជួបប្រទះតិចតួច ។ • ជនជាតិភាគតិចនៅអាមេរិកបានដាក់ឈ្មោះដំណាំនេះយ៉ាងច្រើន • នៅអាមេរិកគេជួបប្រទះពូជដំឡូងមីជាច្រើន ផ្ទុយពីទ្វីបអាព្រិច • ពូជដំឡូងមីជាច្រើននៃ GeneroManihotបានកើតឡើងនៅក្នុង ទ្វីបអាមេរិក ។

  4. បច្ចុប្បន្នគេយល់ថាដំឡូងមី មានប្រភពដើមនៅអាមេរិក ដោយមានសេចក្តីបញ្ជក់ពីទីកន្លែងកំណើតនៃដំណាំនេះដូចតទៅ៖ • លោក Rogorsយល់ថាមានទីកន្លែងកំណើតពីរគឺ អាមេរិកកណ្តាល និងមួយទៀតស្ថិតនៅពាយព្យនៃប្រទេសប្រេស៊ីល ។ • លោក Willeyមានមតិថា ដំឡូងមីមានដើមកំណើតនៅចន្លោះប្រទេស Colombia និង Venezuela ។ • លោក Vavilouបញ្ជក់ថាដំឡូងមីមានប្រភពកំណើតពីប្រទេស ប្រេស៊ីល​ ។ តាមការបកស្រាយរបស់លោក Chevalier ក្នុងទ្វីប អាមេរិកជនជាតិភាគតិចបាននាំយកដំណាំនេះ ទៅដាំនៅកោះទាំងឡាយនៃ Polinesiaទើបបានសាយភាយដល់ទ្វីបអាស៊ី ។

  5. ស្ថានភាពសារះសំខាន់សេដ្ឋកិច្ចដំឡូងមីក្នុងពិភពលោកស្ថានភាពសារះសំខាន់សេដ្ឋកិច្ចដំឡូងមីក្នុងពិភពលោក ផលិតកម្មដំឡូងមីក្នុងពិភពលោកយើងនេះត្រូវបាន គេប៉ាន់ប្រមាណថាមានចំនួន ១៨៤ លានតោន ឆ្នាំ ២០០២ និង កើនឡើង ដល់ ២៣០​លានតោនឆ្នាំ ២០០៨ ។ ភាគច្រើននៃការផលិតក្នុងឆ្នាំ ២០០២ គឺនៅទ្វីបអាហ្រិ្វក ចំនួន ៩៩.១ លានតោន ៥៥.៥ លានតោន នៅអាស៊ី និង ៣៣.២លានតោន នៅអាមេរិកឡាទីន និង Caribbean. នីហ្សេរីយ៉ា ជាប្រទេសផលិតធំជាងគេបង្អង់របស់ពិភពលោក នៃដំណាំដំឡូងមី ។ តែទោះជាយ៉ាងណាដោយផ្អែកលើស្ថិតិរបស់ (FAO) ប្រទេសថៃជាអ្នកនាំចេញដំឡូងមីស្ងួត ៧៧% នៃការនាំចេញ នៅលើពិភពលោកនាឆ្នាំ ២០០៥ វៀតណាម លំដាប់ទីពីរ ១៣.៦% ឥណ្ឌូនេស៊ី ៥.៨% កូស្តារីកា ២.១% ។

  6. ផលិតកម្មដំឡូងមីក្នុងពិភពលោកកើនឡើង ១២.៥%​ ចន្លោះឆ្នាំ ពី ១៩៨៨ ដល់ ១៩៩០ ។ នៅក្នុងឆ្នាំ ២០១០ ទិន្នផលមធ្យម នៃដំឡូងមីក្នុងពិភពលោក ១២.៥តោន/ហិកតា ក្នុងនោះប្រទេសឥណ្ឌាផលិតភាព ទិន្នផលមធ្យម ទូទាំងប្រទេសបាន ៣៤.៨ តោន/ហិកតា ខ្ពស់ជាងគេ ក្នុងពិភពលោក ក្នុងឆ្នាំ ២០១០ ។ • http://en.wikipedia.org/wiki/Cassava

  7. ស្ថានភាពដំឡូងមីក្នុងប្រទេសកម្ពុជាស្ថានភាពដំឡូងមីក្នុងប្រទេសកម្ពុជា ដំឡូងមីបាននាំចូលមកដាំនៅកម្ពុជាដំបូង ក្នុងកំឡុងសតវត្ស ទី១៩ ជាពូជមានប្រភពមកពីអាមេរិក ។ ការរីកសុះសាយពុំសូវឆាប់រហ័ស នៅឡើយដោយសារដំណាំនេះប្រើប្រាស់ជាអាហារគូបផ្សំ និងកែច្នៃជាចំណីនៅមានកំរិត ។ នៅមុនសង្រ្គាមឆ្នាំ​ ១៩៧០ គេដាំតិចតួចនៅតាមតំបន់ដីល្បាប់តាមដងទន្លេ ព្រែក ស្ទឹង តំបន់ព្រៃភ្នំ និងកំរិតមួយគួរសម នៅខេត្ត​ កំពង់ចាម និងមណ្ទលគីរី ។ • http://tpd.gov.kh/vciu/index.php/cassava-domestic-supply-capacity/cassava-cultivated-area-production-yield/item/cultivated-area-production-yield-2

  8. បណ្តាខេត្តសំខាន់ៗនៃដំណាំដំឡូងមី នៅឆ្នាំ ១៩៩៦ មានដូចជា៖ ខេត្តផ្ទៃដីប្រមូលផល (ហិកតា) កណ្តាល ៥០ កំពត ៥០០ កំពង់ចាម ១៨០ បាត់ដំបង ៥០ ព្រៃវែង ៨០ កំពង់ធំ ១៤០ មណ្ឌលគីរី ៧២០ សៀមរាប ១០០ សរុប: ២.១០០ ហិកតា សរុបបរិមាណផល:២៣.០០០តោន

  9. ផ្ទៃដីប្រមូលផល បរិមាណផល និងទិន្នផលមធ្យមឆ្នាំ ១៩៨១-១៩៩៣

  10. ស្ថានភាពដំឡូងមីនៅប្រទេសកម្ពុជា ឆ្នាំ ២០០០ ដល់ ឆ្នាំ​២០១០

  11. សារះប្រយោជន៏របស់ដំឡូងមីសារះប្រយោជន៏របស់ដំឡូងមី ដំឡូងមីជាចំណីអាហាររបស់មុន្ស និងសត្វដែលអាចជំនួសដំឡូង បារាំង និងនំបុ័ងបាន ។ នៅកម្ពុជាគេប្រើប្រាស់ជាស្បៀងអាហារ សម្រាប់ មនុស្ស ផ្ទុយទៅវិញនៅប្រទេស Mexico និង សហរដ្ឋអាមេរិក ៩៥% នៃ ផលិតផលប្រើប្រាស់ជាចំណីសត្វ ។ ដំឡូងមីជាចំណីអាហារជ្រូក កិនលាយជាមួយសារជាតិ ដែលមាន ប្រូតេអ៊ីនច្រើន ដែលធ្វើឲ្យចំណីមានគុណភាពល្អ ថាមពលច្រើន ។ ក្នុងទ្វីបអាហ្រិ្វកក្រៅពីចំណីអាហារមនុស្ស និងសត្វ គេយកវាទៅ ចំរាញ់យកជាតិ អាមីដុង ដើម្បីធ្វើវត្ថុធាតុដើមសម្រាប់ឧស្សាហ៏កម្មតំប្បាញ និងក្រដាសជាដើម ។

  12. ប្រទេសប្រេស៊ីលការបរិភោគដំឡូងមី ឆ្នាំ១៩៦៦ គឺ ១០១kg/ម្នាក់ ប្រទេសនេះដែរសារះសំខាន់ម្យ៉ាងគឺ កៃច្នៃធ្វើម្សៅ និងចំរាញ់យកអាល់កុល ។ ការចំរាញ់យកអាល់កុលនេះគឺបរិមាណ ១តោននៃដំឡូងមី ទទួលបានអាល់កុល ១២% ។ សព្វថ្ងៃនេះការធ្វើនំបុ័ង គេអាចយកដំឡូងមីជំនួសស្រូវសាលី ប្រមាណ ២៥% ។ គេអាចយកវាទៅច្នៃជាក្រដាស ក្រដាសកាតុង នឹងកាកសំណល់វាច្នៃធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗដែរ ។ ក្នុងបរិមាណ ៣kg មើមដំឡូង អាចផលិតម្សៅបានជាមធ្យម ចំនួន ១kg ។ បើទិន្នផល ១៥តោន/ហិកតា នោះយើងអាចទទួលបាន ម្សៅដំឡូងមីចំនួន ៥តោន ។

  13. ការធ្វើជំនួញដំឡូងមី គេបានបង្កើតលក្ខនិ្តកះដូចតទៅ៖ • សំណើមក្នុងម្សៅ ១៣-១៤% • សារជាតិអាស៊ីតស្យានីដ្រិកតិចជាង ០.០១៥% • សារធាតុអាមីដុងលើសពី ៦៥-៧០% • សារធាតុចំឡែកផ្សេងៗ មិនលើស ១% ។ http://www.cassavabiz.org/postharvest/hqcf01.htm

  14. សារធាតុដែលមានក្នុងដើមដំឡូងមីសារធាតុដែលមានក្នុងដើមដំឡូងមី មើមដំឡូងមីជាចំណីអាហារដែលមានសារជាតិចិញ្ចឹមច្រើន រួមមានកាបូនអ៊ីដ្រាត ងាយស្រួលក្នុងការរំលាយ​ ។ មើមនៃដំណាំនេះរួម ផ្សំឡើងសំខាន់ដោយជាតិទឹក និង កាបូនអ៊ីដ្រាត ។ ចំពោះសារធាតុរ៉ែ មានដូចជា: កាល់ស្យូម ដែក ផូស្វរ័ ច្រើន និង ម្យ៉ាងទៀតមានវីតាមីសេច្រើន ។ សារធាតុទាំងនេះមាននៅក្នុងមើម ក៏ជួបប្រទះក្នុងដងដើម និងស្លឹកផងដែរ ។ ក្នុងមើមដំឡូងមី ក៏គួរចាប់អារម្មណ៏ផងដែរ ចំពោះអាស៊ីត ស្យានីដ្រិក អាចធ្វើឲ្យមនុស្ស និងសត្វពុល ដោយបរិភោគឆៅ និង មរិមាណច្រើន ។

  15. មើមដំឡូងមីមានសំបកក្នុងស្តើង មានជាតិអាស៊ីតស្យានីដ្រិក តិចជាងមើមដែលមានសំបកក្នុងក្រាស ។ មើមមមានជាតិអាស៊ីត ស្យានីដ្រិកច្រើនជាងផ្នែកផ្សេងៗនៃដងដើម ។ ដោយយោលតាមជាតិអាស៊ីតស្យានីដ្រិក មើមបកសំបកហើយ លោក Koch បានធ្វើថ្នាក់កំរិតពុលដូចតទៅ៖ ១. មិនពុល បរិមាណអាស៊ីតតិចជាង ៥០ ​ម.ក្រ ក្នុង ១គ.ក្រមើម ២. ពុលតិចៗ បរិមាណអាស៊ីតមានពី ៥០-១០០ម.ក្រ/1kgមើម ៣. ពុលខ្លាំង បរិមាណអាស៊ីត លើសពី ១០០ ម.ក្រ/1kgមើម ។

  16. សារជាតិគីមីក្នុងបរិមាណដំឡូងមី ១០០ក្រាម

  17. មើមដំឡូងមីត្រូវបានផលិតជាម្ស៉ៅមានពីរបែប គឺម្ស៉ៅមីស្ងួត និង ម្ស៉ៅមីខាប់ ។ • ការបរិភោគជាម៉្សៅ : ម្ស៉ៅដំឡូងមីសព្វថ្ងៃនេះ គេនិយមមកលាយ ជំនួសស្រូវសាលី ប្រមាណ ២៥% ក្នុងការធ្វើនំបុ័ង ហូបជាមួយសាច់ ឬធ្វើជាម្ហូបអាហារផ្សេងៗទៀត ។ • ជាចំណីអាហារសត្វ : មើមដំឡូងមីដោយលាយជាមួយស្លឹក និងលាយជាមួយកាកស្ករជាចំណីអាហារផ្កល់ជីវជាតិល្អ សម្រាប់សត្វ ។ សត្វអាចស៊ីមើមដំឡូងមីបានដោយមើមឆៅ ឬស្ងោរ ។ ក្នុងស្លឹកវា មានជាតិការ៉ូតែន សារធាតុបំរុងនៃវីតាមីនអា ខ្ពស់ជាងពោត ។ ដោយសារះប្រយោជន៏នៃការ៉ូតែន សារធាតុបំរ៉ុងវីតាមីនអាដែលមានតួនាទីធ្វើមេតាប៉ូលីសនៃសត្វ ដូចេ្នះគួរផ្តល់នូវចំណីអាហារ​ដែលមានសារធាតុនេះជាប្រចាំក្នុងការចិញ្ចឹមសត្វ ។

  18. ការកៃច្នៃក្នុងវិស័យឧស្សាហ៏កម្ម : ក្នុងផលិតកម្មដំឡូងមី គេយកចំរាញ់ យកជាតិអាមីដុង ម្ស៉ៅដំឡូងមី ក្លុយកូស អាល់កុល ជ័រកាវ ជាតិអាសេតូន សសៃក្រដាស ។ល។ ចំពោះសសៃក្រដាស គេអាចកៃច្នៃធ្វើជាក្រដាសអនាម័យ និង ក្រដាសកាតុង ។ ចំពោះអាល់កុលនៃដំឡូងមី អាចចំរាញ់ធ្វើ អាល់កុល ពិសេស សម្រាប់ផលិតជាទឹកអប់ និងមេស្រា ។

  19. ២.លក្ខណះរុក្ខសាស្រ្ត • លក្ខណះទូទៅ ដំឡូងមីជារុក្ខជាតិមានអាយុខ្លី ពេលដាំយកមើមធ្វើជាចំណីអាហារ មានអាយុពី ៣០០-៣៦០ ថ្ងៃ ឬ ១០-១២ថ្ងៃ តែក៏អាចក្លាយជាដំណាំ មួយដែលមានអាយុវែងមធ្យម នឹងសរសៃរឹង ដែលគេដាំសំរាប់កែច្នៃ ក្នុងវិស័យឧស្សាហ៏កម្មមានអាយុពី ៤៨០-៧២០ថ្ងៃ ឬ ១៦-២៤ខែ ។ ជារួមដំឡូងមីអាចចាត់ទុកជាដំណាំប្រចាំឆ្នាំបាន គេអាច ប្រមូលផលក្នុងរយះពេល ១ឆ្នាំ ឬទុក២ឆ្នាំក៏បាន ។ ដើមដំឡូងមីអាច មានកំពស់ដល់ទៅ ៤-៥ម ពេលដែលគេទុកឲ្យលូតលាស់រហូតជា ច្រើនឆ្នាំ ។ ពេលដែលទុកដំណាំនេះឲ្យលូតលាស់ ៣០០-៣៦០ថ្ងៃ បន្ទាប់វាមិនអាចលូតលាស់លើសពី ២-៣ម៉ែត្រឡើយ ។

  20. ដំឡូងមីជាដំណាំស្ថិតនៅក្នុងគ្រួសារ Euphorbiaceae • អំបូរ Manihotនិងប្រភេទ Manihotesculenta • ឈ្មោះវិទ្យាសាស្រ្តហៅថា Manihotesculentacrantz • Manihotesculentacrantzស្ថិតក្នុងផ្នែក Marrophyllophyta • អនុផ្នែក Magnoliophytinaថ្នាក់ Magnolictae • ជួរ Euphorbiales។ ក្នុងអំបូរ Manihotមានប្រមាណ ២០០រុក្ខជាតិ តែក្នុងចំណោម រុក្ខជាតិដែលសំខាន់ជាងគេហើយគេដាំដុះនោះដំឡូងមី Manihotesculentacrantz.

  21. ក. ប្រព័ន្ធឬស ឬមើម ដំឡូងមីជារុក្ខជាតិមានឬស ឬមើមជាប្រភេទសរសៃ ។ ឬស ចាប់ផ្តើមលូតលាស់ចេញពីដងដើម ឬកំណាត់កង់នៃដើមដែលយើង បានដាក់ដាំ។ ការលូតលាស់នេះចាប់ផ្តើមពេល ដែលដាក់ដាំប្រមាណ ៦-៨ថ្ងៃ ។ ជាទូទៅឬសជាសរីរាង្គមួយចាប់ផ្តើមលូតលាស់ មុនគេបង្អស់ ។ ការលូតលាស់របស់ឬស ឬ ការចាប់ផ្តើមកកើតជាដើមចំពោះ ពូជពុំសូវបែកមែក គឺអាយុប្រមាណពី ៥០-៦០ថ្ងៃ ។ ពូជបែកមែកច្រើន មើមចាប់ផ្តើមកកើតពេលមានអាយុពី ៨០-៩០ថ្ងៃបន្ទាប់ដាំ ។ មើមដំឡូងមីដុះរាយក្នុងដីប្រែប្រួលតាមប្រភេទពូជ ។ បរិមាណមើម អាចដុះរាយក្នុងដីមានចំនួនស្មើគ្នាផ្នែកខាងធ្វេង ឬផ្នែកខាងស្តាំ នៃគល់ដើម ឬព័ទ្ធជុំវិញគល់ដើម ។

  22. រយះពេលលូតលាស់មើម នៅពេលដំឡូងមីមានអាយុ ៨ខែ ឡើងលើតែពូជខ្លះអាចឈានដល់ទៅ ១០ខែ ។ ក្នុងមើមដំឡូងមីមួយដើមអាចមានឬសចន្លោះពី ២-១០ ឬក៏អាចលើសពី ១០ ។មើមមាន ទំហំ ៤-៨ស.ម តែករណីពិសេសខ្លះ តែករណីពិសេសខ្លះមើមមានទំហំ ពី ២០-៣០ស.មដែរ ។ ប្រវែងមើមអាស្រ័យតាមពូជ និងអាយុកាល លូតលាស់ និងប្រភេទដី ។ យោងតាមទីកន្លែងដែលមើមដំឡូងមីដុះចេញអាចបែងចែកជាពីរប្រភេទគឺ៖ • ប្រភេទទី១ មើមញឹកដុះចេញញឹកជាប់គ្នាទៅនឹងគល់តែម្តង • ប្រភេទទី ២ មើមរយាលដុះឃ្លាតពីគល់ប្រវែងពី ២- ១០ស.ម ។

  23. មើមដំឡូងមីអាចជារលោង ឬគ្រើម និងសំបកក្រៅអាចមានពណ៌ក្រម៉ៅក្រហម ក្រហមពណ៌ផ្កាឈូក ទង់ដែងថ្លា ទង់ដែងក្រម៉ៅ ឬលឿង ។ ចំពោះពណ៌សាច់ក្នុងមើមអាចមានពណ៌ស លឿង ផ្កាឈូក ឬប្រផេះ ។ មើមលូតលាស់ចូលក្នុងដីជំរៅពី ៣-១៥ ឬ ២០ ស.ម ឬលើសពីនេះ ។ More research : www.uq.edu.au/_School_Science_Lessons/CasProj.html

  24. ខ. ដងដើម ដំឡូងមីជាដំណាំមួយ ដែលគេដាំដុះដោយដងដើម ជាលក្ខណះមិនរួមភេទ ដោយកាត់ដងដើមជាកំណាត់ៗប្រវែងប្រមាណ ២០ស.មនៃផ្នែកដែលនៅលើដី ដែលមានពន្លកប្រមាណពី ៧-២២ពន្លក។ ថ្នាំងនៃដងដើមដំឡូងមីរួមមាន៖ • កន្លែងតភ្ជាប់នៃទងស្លឹក ដែលមានរាងពក ឬស្មើត្រឹម នឹងដងដើម ព្រមទាំងមានពណ៌ផ្សេងៗ ។ • ស៊ីកាទ្រីសមានរូបរាងឡើង (ឡើងពក) ពេលដែលស្លឹកជ្រុះ • ស្លាបដែលនៅក្បែរស៊ីកាទ្រីសអាចមាន ១ ឬ ២ដែលពកឡើង ។ ល្លាបនេះអាចដុះលូតលាស់ខ្លាំង ដែលអាចមានទំហំព័ទ្ឋស្ទើរតែ ពាក់កណ្តាលនៃរង្វង់ដើម ។

  25. ពន្លកស្លឹកស្ថិតនៅផ្នែកខាងលើ នៃស៊ីកាទ្រីសហើយពន្លកនោះមានរូបរាងច្បាស់លាស់ពេលដែលស្លឹកនោះជ្រុះផុតប្រវែង ចន្លោះថ្នាំង អាស្រ័យទៅដោយស្ថានភាពនៃការលូតលាស់​ដងដើម មានន័យថាប្រវែងចន្លោះថ្នាំងនោះខ្លីពេលដុះលូតលាស់ដំបូង ។ • ចំពោះទំហំនៃដងដើមវិញ គេសង្កេតឃើញថា ផ្នែកខាងក្រោមមានទំហំធំ និងចាប់ផ្តើមតូចបន្តិចម្តងៗរហូតដល់ចុង ។ ការលូតលាស់ដើមវិញគឺរយះពេល ៨ថ្ងៃបន្ទាប់ពីដាំ ហើយលូតលាស់ជា បន្តបន្ទាប់រហូតដល់មានអាយុ ២១០ -២២០ថ្ងៃ បន្ទាប់មកក៏ផ្អាក មួយរយះ រហូត ៣៦០ថ្ងៃទើបផ្តើមលូតលាស់ទៀត ។

  26. ដងដើមដំឡូងមីឈរត្រង់ឬកោងដេក គ្មានបែកមែកឬបែកមែក ២-៥ មែក ។ ដើមពូជខ្លះអាចមានកំពស់ទាបជាង ១៥០ ស.ម ជា មធ្យម ១០០-១២៥ស.ម ឬខ្ពស់លើសពី ២៥០ ស.ម ។ ពណ៌ដងដើមដែលមានអាយុបាន ៨ខែ អាចមានពណ៌ប្រាក់ ក្រហម ក្រហមក្រម៉ៅ ក្រហមថ្លា​ ប្រផេះ ស្វាយ បៃតង លឿង ក្រហមព្រឿងៗ បៃតងក្រម៉ៅ ឬសំរិទ្ធ ។ ចំពោះពូជបែកមែកទំហំដង ដើមនៃមែកទី១ ទំហំ ៤.២ ស.ម មែកទី២ ទំហំ ៣.៥ស.ម មែកទី៣ ទំហំ២.៥ស.ម មែកទី៤ ទំហំ ១.៥ស.ម មែកទី៥ ទំហំ ០.៦ ស.ម ។ ប្រវែងចន្លោះថ្នាំងខាងលើ ១.៧-២.៥ និង ៣.៣-៤.៣ ស.ម ចំណែកទំហំដងដើមមេវិញ ពេលវាអាយុបាន ១២ខែ អាចមានទំហំ ៥ ស.ម និង ប្រវែងចន្លោះថ្នាំង ០.៨ -១.២ស.ម ។

  27. គ. ស្លឹក ស្លឹកដំឡូងមីដុះចេញពីដងដើមដោយតំរៀបគ្នា ។ ស្លឹកចែក ចេញជាពីរផ្នែកគឺទងស្លឹក និងផ្ទៃស្លឹក។ ផ្ទៃស្លឹកមានរូបរាងដូចបាតដៃ និង ម្រាមដៃដែលជាស្លឹកឆែក ចែកចេញជាស្លឹកតូចៗពី ៣-១០សន្លឹក ជាទូទៅគេសង្កេតឃើញផ្ទៃស្លឹកឆែកជា ២-៥-៧ ឬ ៥-៧-៩ សន្លឹក តូចៗ ។ ប្រវែងនៃស្លឹកឆែក គឺមានលក្ខណះពិសេសការកត់សំគាល់ពូជ ។ គេអាចសំគាល់ឃើញថាការលូតលាស់ពេញរូបរាងនៃស្លឹកនេះ មានរយះពេល ១២-១៤ថ្ងៃ។ អាស្រ័យដោយប្រវែងស្លឹកឆែក គេអាចបែងចែកជាពីរយ៉ាងគឺ ស្លឹកវែងមានប្រវែង ១៤-១៧ស.ម និងស្លឹកខ្លឺមានប្រវែងតិចជាង ១៤ស.ម ។

  28. ឃ. ផ្កា ផ្កាដំឡូងមីជាប្រភេផ្កាចង្គោម ឬកញ្ចុំមានប្រវែង ២០សមហើយមានផ្កាឈ្មោលប្រហែល ២០០ និងផ្កាញីមានតែ ២០​។ ផ្កាដំបូងចាប់ផ្តើមចេញក្នុងរយះពេលពី ១២-១៧ថ្ងៃ ផ្កាអាចបង្កបង្កើតជា ផ្លែ។ ផ្កាចែកចេញជាបីប្រភេទ គឺផ្កាញី ផ្កាឈ្មោល និង ផ្កាទ្វេភេទ ។ អាស្រ័យដោយអាកាសធាតុ និងទឹកតំបន់ខ្លះផ្កាអាចមានត្រឹម តែពីរប្រភេទប៉ុណ្ណោះ គឺផ្កាញី និងផ្កាឈ្មោល ។ ទីតាំងចង្គោមផ្កា ឈ្មោល និងផ្កាញីស្ថិតនៅឆ្លាសគ្នា ។ មែកផ្កាទី១ ជាក្រុមផ្កាឈ្មោល មែកផ្កាទី២ ជាក្រុមផ្កាញី ។ ផ្កាឈ្មោលជាទូទៅតូចជាងផ្កាញី វាមានអេស្ទីម ១០ដុះតំរៀប ជួរគ្នាជា២ជួរ គឺ៥ខ្លី និង៥ទៀតវែង ។

  29. ចំនួនផ្កាឈ្មោលក្នុងចង្គោមទី១ អាចប្រែប្រួលទៅតាមពូជ នីមួយៗ ។ តែអាចជួបប្រទះពូជខ្លះមិនចេញផ្កាសោះ និងពូជខ្លះទៀតបែកមែកច្រើន អាចមានផ្ការហូតដល់ ៤-៣៦៩ផ្កា ។ ដែលក្នុង នោះផ្កាឈ្មោលមានពី ៣-៣២៦ និងផ្កាញី ៤៣ប៉ុណ្ណោះ ។ នៅតំបន់ត្រូពិក សីតុណ្ហភាពខ្ពស់ពេលថ្ងៃ និងត្រជាក់ពេល យប់ដំឡូងមីអាចចេញផ្កានៅអាយុ ១៩៥-២១០ថ្ងៃបន្ទាប់ពីដាំ ។ ការ ចេញផ្កានេះចេះតែចេញបន្តបន្ទាប់ក្នុងរយះពេល ៣ខែ ។ ចំនួនផ្កា ឈ្មោលចេញពេញបន្ទុកនៅពេល ៥០ថ្ងៃបន្ទាប់ពីចេញផ្កាដំបូង ។ ដល់ថ្ងៃទី៤ នៃដំណាក់កាលចេញផ្កា (៣០០ថ្ងៃបន្ទាប់ដាំ) ផ្កាឈ្មោល បានជ្រុះសឹងតែទាំងអស់ ឯផ្កាញីវិញគឺ ១ខែបន្ទាប់ពីថ្ងៃចេញផ្កា ដំបូង ។

  30. ង. ផ្លែ ផ្លែដំឡូងមីមានរាងជាគ្រាប់មូលមាន ៣ថត ហើយពេលផ្លែ នោះទុំគេសង្កេតឃើញហាក់ដូចជាមានស្លាប សំបកផ្លែ ៦ កកើតឡើងពេលវាមានអាយុប្រមាណជា ៩០-១២០ថ្ងៃបន្ទាប់ពីចេញផ្កា ។ ផ្លែអាចមានពណ៌បៃតង បៃតងថ្លា ឬបៃតងចាស់ពេលផ្លៃនៅ តូច ។ ការកកើតផ្លែក្នុងរយះពេល ២៥-៣០ថ្ងៃ មានប្រវែងពី ១-១.០៧ ស.ម និងទទឹងពី ០.៨-១ស.ម ក្នុងផ្លែមួយអាចមានគ្រាប់ ២-៣គ្រាប់ ជាគ្រាប់គ្រប់លក្ខណះ ។

  31. ៣.ប្រភេទពូជ ក.ប្រភេទពូជសម្រាប់ហូបមើម ដំឡូងមីប្រភេទនេះមានសាច់ម៉ត់ មានរស់ជាតិផ្អែមច្រើនជាង ល្វីង ទើបជាអាហារសម្រាប់បរិភោគ ។ ជាប្រភេទពូជដែលសមស្រប និងតំបន់មានទឹកគ្រប់គ្រាន់ និងមានរយះខ្លីពី ៨-១២ខែ ។ មើមវាមាន ជាតិអាមីដុង ២៨% ហើយមានជាតិអាស៊ីតដ្យានីដ្រិក ៤-៥ មក្រ ក្នុងទម្ងង់ ១០០នៃមើមស្រស់ ។​ ខ.ប្រភេទពូជសម្រាប់បញ្ចូលក្នុងរោងចក្រ សម្រាប់ធ្វើម៉្សៅ និងចំណីសត្វ ពូជនេះមានសាច់ក្រើម មិនស្វិត មានរស់ជាតិល្វីងទាំងអស់ ព្រោះវា មានអាស៊ីតដ្យានីដ្រិកក្នុងមើមច្រើនអាចពុលដល់មនុស្ស និង សត្វ ។ ប្រភេទពូជនេះមានរយះពេលលូតលាស់វែង មានជាតិ អាមីដុង ប្រហែល ៣៥% និងមានជាតិអាស៊ីតដ្យានីដ្រិកពី ១៤-២០ មក្រ ក្នុង ១០០ក្រាមមើមស្រស់ ។

  32. ៤.លក្ខណះជីវសាស្រ្តរបស់ដំឡូងមី៤.លក្ខណះជីវសាស្រ្តរបស់ដំឡូងមី ដំណាក់កាលលូតលាស់ ក.ការដុះពន្លក និងលូតលាស់ដំបូង • កំណកំណើតស្លឹក និងឬស • ចាប់ផ្តើមបែកមែកទី១ • ចាប់ផ្តើមបែកមែកទី២ • ចាប់ផ្តើមកំណកំណើតមើម

  33. ខ.ដំណាក់កាលលូតលាស់ដងដើមចែកជាខ.ដំណាក់កាលលូតលាស់ដងដើមចែកជា • ចាប់ផ្តើមបែកមែកទី៣ • ចាប់ផ្តើមបែកមែកទី៤ • ចេញផ្កា និងកំណកំណើតផ្លែ គ.ដំណាក់កាលរីកចំរើន (ចេញផ្កា ផ្លែ និងរីកចំរើនមើម) • ផ្អាកការលូតលាស់ដងដើម • កំណកំណើតផ្លែ • រីកមើម • ជ្រុះស្លឹក

  34. ឃ.ដំណាក់កាលផ្អាកការលូតលាស់ដងដើម ចំពោះពូជបែកមែក • ផ្អាកការលូតលាស់នៃសរីរាង្គដងដើម ស្លឹក និងឬសដើម • ប្រមូលផ្តុំនូវសារធាតុចិញ្ចឹមក្នុងមើម • ផ្លែទុំបែក (ផ្លែបែកដែលអាចឲ្យគ្រាប់ស្ថិតជាសេរីអាចជ្រុះបាន) ។ ដំណាក់កាលលូតលាស់ទី១ : គឺចាប់ផ្តើមពេលដាំរហូតដល់ ពេលឬសចាប់ផ្តើមរីកមាឌរហូតដល់ពេលលូតលាស់ពេញទំហឹង របស់ស្លឹក ។ ដំណាក់កាលលូតលាស់ទី២: រយះពេលប្រមាណ ៣ខែ សំគាល់ដោយការដុះចេញស្លឹកបន្តបន្ទាប់ និងកំណកំណើតផ្កា ។

  35. ដំណាក់កាលលូតលាស់ទី៣ : ដំណាក់កាលរីកចំរើន (ចេញផ្កានិងរីកចំរើនមើម) ចាប់ផ្តើមពេលដងដើមមានស្លឹកដុះចេញចំនួន អតិបរិមារហូតដល់រីកចំរើនមើមអតិបរិមាដែរ ។ ដំណាក់កាលនេះមានពី ៤-៦ខែ និងសំគាល់ដោយការថយចុះនៃកាលលូតលាស់ ពន្លកស្លឹក កាលលូតលាស់ផ្កា ។ ដំណាក់កាលលូតលាស់ទី៤: (សំរាកការលូតលាស់) គឺចាប់ ផ្តើមពេលការលូតលាស់ ឬសដល់កំរិតអតិបរិមារហូតដល់ផ្លែទុំជ្រុះ ។ មានរយះពេលប្រមាណ ២ខែ ។ បើសិនជាគេមិនប្រមូលផលទេមើមដំឡូងមី ចាប់ផ្តើមដុះលូត លាស់ស្លឹកជាថ្មី ដុះឬសថ្មី និងមើមថ្មី ។ ហើយចាប់ផ្តើមថយចុះជាបន្ត បន្ទាប់នូវជាតិអាមីដុង ។

More Related