240 likes | 492 Views
ការបង្កើត PowerPoint Slides. ការចៀសវាងផលអាក្រក់នៃ Slide មិនល្អ. គម្រោង ឬ គោល សំណង់ Slide ប្រភេទអក្សរ ពណ៌អក្សរ ផ្ទៃខាងក្រោយ ក្រាប សំណេរ និងវេយ្យាករណ៍ សន្និដ្ឋាន. មាតិកា. សំណួរ. គម្រោង ឬ គោល. ប្រើ slide ទីមួយ ឬទីពីរជា slide គម្រោងនៃបទបង្ហាញរបស់អ្នក ឧ Slide ខាងដើម
E N D
ការបង្កើតPowerPoint Slides ការចៀសវាងផលអាក្រក់នៃ Slide មិនល្អ
គម្រោង ឬ គោល សំណង់ Slide ប្រភេទអក្សរ ពណ៌អក្សរ ផ្ទៃខាងក្រោយ ក្រាប សំណេរ និងវេយ្យាករណ៍ សន្និដ្ឋាន មាតិកា • សំណួរ
គម្រោង ឬ គោល • ប្រើ slide ទីមួយ ឬទីពីរជា slide គម្រោងនៃបទបង្ហាញរបស់អ្នក • ឧ Slide ខាងដើម • សម្រាប់បទបង្ហាញដែលនៅសល់ អ្នកត្រូវគោរពតាមលំដាប់នៃគម្រោងរបស់អ្នក • យើងសរសេរតែចំណុចសំខាន់ប៉ុណ្ណោះនៅក្នុង slide គម្រោង • ឧ : ដាក់ចំណងជើងនៃ slide នីមួយៗជាចំណុចសំខាន់
សំណង់Slide –ល្អ • ធ្វើបទបង្ហាញត្រឹម ១−២ slide ក្នុងមួយនាទី • សរសេរជាចំណុចៗ មិនមែនជាប្រយោគនោះទេ • សរសេរត្រឹម ៤−៥ ចំណុចក្នុងមួយ slide • ចៀសវាងការប្រើពាក្យច្រើនឥតបានការ : ប្រើត្រឹមតែពាក្យគន្លឹះ និងឃ្លាបានហើយ
សំណង់Slide –មិនល្អ • ទំព័រនេះមានពាក្យច្រើនពេកសម្រាប់ slide នៃបទបង្ហាញមួយ។វាមិនត្រូវបានសរសេរជាចំណុចៗ ដែលធ្វើឲ្យអ្នកស្តាប់ពិបាកអាន ហើយអ្នកក៏ពិបាកបង្ហាញចំណុចមួយៗ។ទោះបីជាមានចំណុចដែលត្រូវបង្ហាញដូចគ្នានឹង slide មុនក៏ដោយ ប៉ុន្តែវាមើលទៅស្មុគស្មាញជាង។សរុបមក ទស្សនិកជនរបស់អ្នកនឹងត្រូវការពេល វាលាច្រើនក្នុងការអានអត្ថបទរបស់អ្នក ដោយមិនស្តាប់បទបង្ហាញរបស់អ្នកឡើយ។
សំណង់Slide –ល្អ • បង្ហាញមួយចំណុចមួយដង: • នឹងជួយឲ្យអ្នកស្តាប់យកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកកំពុងនិយាយ • នឹងការពារមិនឲ្យអ្នកស្តាប់អានមុន • នឹងជួយឲ្យអ្នកយកចិត្តទុកដាក់លើការធ្វើបទបង្ហាញរបស់អ្នក
សំណង់Slide –មិនល្អ • កុំប្រើជីវចលនាដែលធ្វើឲ្យភ្ញាក់ផ្អើល • កុំប្រើជីវចលនាហួសហេតុ • នៅជាប់ជាមួយជីវចលនាដែលអ្នកប្រើ
ប្រភេទអក្សរ- ល្អ • ប្រើទំហំអក្សរយ៉ាងហោចណាស់ លេខ ១៨ • ប្រើទំហំអក្សរត្រូវខុសគ្នាសម្រាប់ចំណុចសំខាន់ និងចំណុចបន្ទាប់ • ប្រភេទអក្សរនេះមានទំហំ ២៤, ចំណុចសំខាន់ខាងលើមានទំហំ ២៨ និងចំណងជើងមានទំហំ ៣៦ • ប្រើប្រភេទអក្សរមានមាត្រដ្ឋានដូចជាTimes New Roman ឬArial (អក្សរអង់គ្លេស), Khmer OS Muol Light និង Khmer OS Content (អក្សរខ្មែរ)
ប្រភេទអក្សរ- មិនល្អ • ប្រសិនបើអ្នកប្រើទំហំអក្សរតូច អ្នកទស្សនានឹងមិនអាចអានអ្វីដែលអ្នកបានសរសេរនោះទេ • ការប្រើប្រភេទអក្សរ Khmer OS Muol Lightឬ Khmer OS Muol ក្នុងការសរសេរចំណុចផ្សេងៗ មិនមែនជារឿងចាំបាច់ • កុំប្រើប្រភេទអក្សរដែលពិបាកអាន
ពណ៌អក្សរ- ល្អ • ប្រើពណ៌អក្សរដែលផ្ទុយគ្នាស្រឡះពីពណ៌របស់ផ្ទៃខាងក្រោយ ឧ : អក្សរពណ៌ខៀវផ្ទុយគ្នាស្រឡះពីផ្ទៃខាងក្រោយពណ៌ស • ប្រើពណ៌ដើម្បីបញ្ជាក់ពីចំណុចនីមួយៗនៃសំណង់បទបង្ហាញ ឧ : ពណ៌ខៀវខ្ចីគឺ ចំណងជើង និងខៀវចាស់គឺ អត្ថបទ • ប្រើពណ៌ដើម្បីសង្កត់ធ្ងន់លើចំណុចណាមួយ • ប៉ុន្តែត្រូវប្រើក្នុងករណីចាំបាច់
ពណ៌អក្សរ- មិនល្អ • ប្រើពណ៌អក្សរដែលមិនផ្ទុយគ្នាស្រឡះពីពណ៌របស់ផ្ទៃខាងក្រោយគឺ ធ្វើឲ្យពិបាកអាន • ការប្រើពណ៌សម្រាប់ការតុបតែងគឺជា ការកម្សាន្ត និង ធ្វើឲ្យរំខាន • ការប្រើពណ៌ខុសៗគ្នាសម្រាប់ចំណុចនីមួយៗគឺ មិនចាំបាច់ • ការប្រើពណ៌ផ្សេងសម្រាប់ចំណុចបន្ទាប់ក៏មិនចាំបាច់ដែរ • ការព្យាយាមឆ្នៃប្រឌិតក៏អាចមិនល្អផងដែរ
ផ្ទៃខាងក្រោយ- ល្អ • ប្រើផ្ទៃខាងក្រោយដូចមួយនេះ ព្រោះវាធម្មតា ប៉ុន្តែទាក់ទាញ • ប្រើផ្ទៃខាងក្រោយដែលមានពន្លឺ • គ្រប់ទំព័រនៃបទបង្ហាញទាំងអស់ ត្រូវប្រើផ្ទៃខាងក្រោយដូចគ្នា
ផ្ទៃខាងក្រោយ – មិនល្អ • ចៀសវាងផ្ទៃខាងក្រោយដែលកម្សាន្តលេង ឬពិបាកក្នុងការអាន • តែងតែរក្សាផ្ទៃខាងក្រោយដែលអ្នកប្រើ
ក្រាប- ល្អ • ប្រើក្រាបជាជាងការប្រើតារាង និងពាក្យ • ទិន្នន័យក្នុងក្រាបគឺ ងាយស្រួលយល់ និងចងចាំជាងទិន្នន័យដែលមានក្នុងតារាង • ក្នុងទម្រង់ជាក្រាបគឺ ធ្វើឲ្យយើងងាយស្រួលមើល • ក្រាបត្រូវតែមានចំណងជើងរបស់វា
ក្រាប- មិនល្អ • បន្ទាត់ក្រិតតូចៗមិនចាំបាច់ប្រើក្នុងក្រាបឡើយ • ទំហំអក្សរតូចពេក • ការប្រើពណ៌មិនទាក់ទាញ • ចំណងជើងរបស់ក្រាបអត់មាន • ការប្រើស្រមោលធ្វើឲ្យមានភាពច្របូកច្របល់
ការសរសេរ និងវេយ្យាករណ៏ • មើលកែតំរូវ slidesរបស់អ្នកសម្រាប់: • ការសរសេរមានអក្ខរាវិរុទ • ប្រើពាក្យពាក្យផ្ទួនគ្នា • រាល់កំហុសវេយ្យាករណ៏អ្នកត្រូវតែកែតំរូវ • ប្រសិនបើអ្នកសរសេរជាភាសាអង់គ្លេស, សូមរកអ្នកដែលមានជំនាញភាសាអង់គ្លេសជួយត្រួតពិនិត្យបទបង្ហាញរបស់អ្នក!
សន្និដ្ឋាន • ប្រើការបញ្ចប់ដែលមានឥទ្ធិពល និងម៉ឺងម៉ាត់ • អ្នកទស្សនារបស់អ្នកទំនងជាចងចាំនូវពាក្យសំដីចុងក្រោយរបស់អ្នក • ប្រើទំព័រសន្និដ្ឋាននេះដើម្បី : • សង្ខេបចំណុចៗសំខាន់នៃការធ្វើបទបង្ហាញ • ណែនាំពីផ្លូវអនាគតនៃការស្រាវជ្រាវ
សំណួរ?? • បញ្ចប់បទបង្ហាញរបស់អ្នកជាមួយសំណួរសាមញ្ញនៅក្នុងទំព័រនេះដើម្បី : • អញ្ជើញអ្នកទស្សនាសួរសំណូរ • ផ្តល់ជំនួយចក្ខុអំឡុងពេលការសួរសំណួរ • ចៀសវាងការបញ្ចប់បទបង្ហាញដោយរួសរ៉ាន់