250 likes | 770 Views
ជំពូក ៤. ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃជំងឺ. ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិ. ជំងឺនីមួយៗកើតឡើងលុះត្រាតែជួបប្រទះនឹងលក្ខណៈល្អយ៉ាងហោចណាស់ ៣ យ៉ាងដូចជាៈ អាកាសធាតុអំណោយផល (favorable condition) មេរោគនោះកាចសាហាវ (virulent)
E N D
ជំពូក ៤ ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃជំងឺ
ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិ • ជំងឺនីមួយៗកើតឡើងលុះត្រាតែជួបប្រទះនឹងលក្ខណៈល្អយ៉ាងហោចណាស់ ៣ យ៉ាងដូចជាៈ • អាកាសធាតុអំណោយផល (favorable condition) • មេរោគនោះកាចសាហាវ (virulent) • រុក្ខជាតិមានសមត្ថភាពខ្សោយ (susceptible) ក្នុងការទប់ទល់នឹងជំងឺ
ឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិឥទ្ធិពលនៃអាកាសធាតុទៅលើភាពរាលដាលនៃរុក្ខជាតិ • រុក្ខជាតិជំរក និងជំងឺអាចលូតលាស់ វិវត្តទៅបានដោយពឹងផ្អែកទៅលើកត្តាអាកាសធាតុ ២ យ៉ាងៈ • អាកាសធាតុនៃបរិយាកាស • អាកាសធាតុនៃដី
១/អាកាសធាតុនៃបរិយាកាស១/អាកាសធាតុនៃបរិយាកាស • អាកាសធាតុនៃបរិយាកាសដែលជះឥទ្ធិពលទៅលើភាពរាលដាលនៃជំងឺរុក្ខជាតិមានៈ • សីតុណ្ហភាព • សំណើម • ពន្លឺព្រះអាទិត្យ • ភ្លៀង • ខ្យល់
១.១ សីតុណ្ហភាព • មេរោគនីមួយៗលូតលាស់ទៅតាមដំណាក់កាលជីវៈរបស់ខ្លួន • ដំណាក់កាលលូតលាស់នីមួយៗប្រព្រឹត្តទៅនៅក្នុងចន្លោះសីតុណ្ហភាពសមស្របជាក់លាក់មួយ • ក្រៅពីចន្លោះសមស្របនេះមេរោគចូលក្នុងស្ថានភាពសំរាកហើយត្រូវបាត់បង់ថាមពល និងសកម្មភាព ឬត្រូវបាត់បង់ជីវិតតែម្តង
១.១ សីតុណ្ហភាព (ត) • សីតុណ្ហភាពដែលសមស្របអាចជួយសំរួលដល់ជំងឺដូចជាៈ • សំរួលការបង្កជំងឺទៅលើរុក្ខជាតិៈ នៅពេលដែលជួបសីតុណ្ហភាពសមស្របជំងឺផ្សេងៗងើបពីស្ថានភាពសំរាក ហើយចាប់ផ្តើមការរាតត្បាតទៅលើរុក្ខជាតិ • បង្កើនភាពរាលដាលនៃជំងឺៈ សន្ទុះនៃការរាលដាលជំងឺពឹងផ្អែកមួយភាគធំលើសីតុណ្ហភាពដែលសមស្រប • សំរួលដល់ការបង្កើត ការលូតលាស់ និងការបញ្ចេញស្ប៉(ផ្សិត): ការលូតលាស់នៃស្ប៉របស់ផ្សិតត្រូវបានកំណត់ដោយសីតុណ្ហភាព
១.១ សីតុណ្ហភាព (ត) • ប្រភេទស្ប៉នីមួយៗរបស់ផ្សិតមានសីតុណ្ហភាពកំណត់មួយដែលធ្វើអោយវាលូតលាស់រហ័សបំផុត ដែលគេហៅថា សីតុណ្ហភាពល្អប្រសើរ(optimum temperature) • លើសពីនេះទៅទៀតវាក៏មានសីតុណ្ហភាព អតិបរមា និងអប្បបរមាសំរាប់ការលូតលាស់ដែរ • ប្រសិនបើសីតុណ្ហភាពលើសពីកំរិតអតិបរមា ឬក្រោមកំរិតអប្បបរមា ការលូតលាស់មិនអាចកើតឡើងទេ
១.១ សីតុណ្ហភាព (ត) • ឧទាហរណ៏ៈ • ស្ប៉របស់ផ្សិត Albugocandidusដែលជាភ្នាក់ងារបង្កជំងឺ rust លើពពួកស្ពៃមានការលូតលាស់ល្អបំផុតនៅសីតុណ្ហភាព ១០ អង្សាសេ ហើយសីតុណ្ហភាពទាបបំផុត និងខ្ពស់បំផុតសំរាប់ការលូតលាស់ស្ប៉របស់វាគឺ ០អង្សា និង១៥ អង្សា
១.២ សំណើម • ភាពសើមកើតឡើងអំពីទឹក ដូចជាទឹកភ្លៀង ទឹកសន្សើម អ័ព្ទ ឬចំហាយទឹកដែលមាននៅក្នុងបរិយាកាស • សំណើមជាកត្តាមួយដែលសមស្របបំផុតដល់ការបង្កជំងឺ និងការរាលដាលនៃជំងឺផ្សិត និងណេម៉ាតូត(ការបញ្ចេញស្ប៉) • បរិមាណសំណើមដែលភ្នាក់ងារបង្កជំងឺត្រូវការខុសៗគ្នាទៅតាមប្រភេទនៃភ្នាក់ងារបង្កជំងឺ • ចំពោះរុក្ខជាតិកន្លែងដែលមានសំណើមខ្ពស់តែងរងនូវការកើតជំងឺច្រើនជាងកន្លែងដែលស្ងួត
១.៣ ទំនាក់ទំនងរវាងសីតុណ្ហភាពនិង សំណើម • ជាធម្មតានៅពេលដែលសរីរាង្គមួយមានការកើនឡើងនូវសីតុណ្ហភាព សរីរាង្គនោះក៏ត្រូវការសំណើមច្រើនដែរ • ឧទាហរណ៏ៈ ភ្នាក់ងារបង្កជំងឺដំឡូងបារាំងឈ្មោះphytohptorainfestansមានសកម្មភាពខ្ពស់បំផុតនៅពេលដែលសីតុណ្ហភាពចុះនៅក្រោម ២៥ អង្សា។ នៅពេលនោះវាត្រូវការភាពសើមរហូតដល់ ៩០% ឬច្រើនជាងនេះ។ ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ២៥ អង្សា មេរោគនោះអាចរស់បានតទៅទៀតលុះត្រាតែសំណើមមានកំរិតខ្ពស់មែនទែន។ ផ្ទុយទៅវិញបើសំណើមមានកំរិតមិនគ្រប់គ្រាន់មេរោគនោះក៏បញ្ឈប់ការលូតលាស់របស់វាទោះជាសីតុណ្ហភាពមានកំរិតល្អប្រសើរយ៉ាងណាក៏ដោយ។
១.៤ ពន្លឺព្រះអាទិត្យ • ពន្លឺថ្ងៃ និងសីតុណ្ហភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ • ពន្លឺថ្ងៃដែលមានរយៈពេលខ្លីធ្វើអោយរុក្ខជាតិងាយទទួលរងនូវជំងឺ • ពន្លឺមានឥទ្ធិពលលើការលូតលាស់របស់ស្ប៉របស់ផ្សិត តិចជាងសំណើម និងសីតុណ្ហភាព
១.៥ អុកស៊ីសែន និងឧស្ម័នកាបូនិក • អុកស៊ីសែនត្រូវបានប្រើប្រាស់សំរាប់ការលូតលាស់របស់ស្ប៉ • ស្ប៉ជាច្រើនអាចលូតលាស់នៅក្នុងចន្លោះនៃកំហាប់អុកស៊ីសែន ពី ១% ទៅ ៦០% • ស្ប៉ក៏ត្រូវការឧស្ម័នកាបូនិកក្នុងកំហាប់ខ្ពស់ផងដែរសំរាប់ការដុះលូតលាស់ • កំហាប់អុកស៊ីសែន និងឧស្ម័នកាបូនិកដែលកើតឡើងនៅក្នុងធម្មជាតិតែងជះឥទ្ធិពលទៅលើការលូតលាស់របស់ស្ប៉របស់ផ្សិតបង្កជំងឺ លើកលែងតែស្ប៉ដែលរស់នៅក្នុងដី។
២/ អាកាសធាតុនៃដី ២.១ផ្នែករូបសាស្រ្ត • អតិសុខុមប្រាណដែលមានជីវិតនៅក្នុងដីពឹងផ្អែកលើលក្ខណៈបួនយ៉ាងរបស់ដីគឺៈ • សំណើមដី • ខ្យល់ក្នុងដី • សីតុណ្ហភាពនៃដី • ទំរង់ដី
សំណើមដី • ភាពសើមមានឥទ្ធិពលទៅលើជំងឺរុក្ខជាតិដែលស្ថិតក្នុងដីផង និងទៅលើជំងឺដែលនៅផ្នែកខាងលើដីផង • នៅពេលដែលដីមានសំណើមខ្លាំង ភាពសើមនោះច្រើនតែធ្វើអោយស្ទះដង្ហើមដល់ឬសដំណាំ
ខ្យល់ក្នុងដី • អុកស៊ីសែនដែលឋិតក្នុងបរិកាសផ្លាស់ប្តូរទីកន្លែង ១០០០០ ដងលឿនជាងអុកស៊ីសែននៅក្នុងទឹក • ដូចនេះនៅពេលសំណើមថយចុះ ដីតែងផ្តល់អុកស៊ីសែនច្រើន និងបានល្អទៅអោយរុក្ខជាតិ • រុក្ខជាតិដែលមានសុខភាពមិនល្អអាចបណ្តាលមកពីដីសើមហូសហេតុពេក ហើយរុក្ខជាតិនោះក៏ងាយកើតជំងឺផងដែរ
សីតុណ្ហភាពក្នុងដី • សីតុណ្ហភាព និងសំណើមនៅក្នុងដីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ • រុក្ខជាតិត្រូវការសីតុណ្ហភាព និងសំណើមនៅក្នុងដីដែលមានលក្ខណៈសមាមាត្រគ្នាដើម្បីការដុះលូតលាស់ល្អ និងទប់ទល់នឹងការឆ្លងជំងឺ។
ទំរង់ដី • ឬសរុក្ខជាតិតែមួយដែលកើតជំងឺដូចគ្នាទទួលរងនូវការខូចខាតច្រើនដូចគ្នាទោះរុក្ខជាតិនោះដុះនៅលើដីប្រភេទខុសគ្នាក៏ដោយ (ដីឥដ្ឋ ដីល្បាយនិង ដីខ្សាច់) • ប៉ុន្តែចំពោះដីឥដ្ឋ និងដីល្បាយ ឬសរុក្ខជាតិឆាប់ដុះឡើងវិញជាងដីខ្សាច់ ដោយសារដីឥដ្ឋ និងដីល្បាយមានទំរង់ និងជីជាតិល្អជាងដីខ្សាច់ • ក្នុងលក្ខខ័ណ្ឌស្ងួតរុក្ខជាតិយកមើមដែលដុះលើដីខ្សាច់ងាយទទួលរងជំងឺជាងដីខ្សាច់
២.២ ផ្នែកគីមី • pH នៃដីមានតួនាទីជួយសំរួលដល់ការដោះដូរអ៊ីយ៉ុងនៃសារធាតុគីមីនៅក្នុងដី • ដីអាស៊ីតខ្វះធាតុចាំបាច់ជាច្រើន ហើយមិនសូវមានសមត្ថភាពដោះដូរអ៊ីយ៉ុង ប៉ុន្តែសំបូរអ៊ីយ៉ុងលោហៈជាច្រើនដូចជា ម៉ាញេស្យូម ដែក អាលុយមីញ៉ូម ដែលអាចបង្កការពុលដល់ដំណាំ • ដីអាស៊ីតមានវត្តមានបាក់តេរី និងផ្សិតតិចជាងដីបាស • ដីបាសមានជាតិប្រៃ ហើយច្រើនខ្វះជាតិដែកដែលបណ្តាលអោយរុក្ខជាតិកើតជំងឺ (chlorosis)
ជីជាតិដី • វត្តមាននៃសារធាតុ N ច្រើនហួសហេតុពេកនៅក្នុងដីធ្វើអោយរុក្ខជាតិងាយទទួលជំងឺ ជាពិសេសជំងឺដែលកើតឡើងលើស្លឹក និងពន្លក • វត្តមានជាតិ Kច្រើនក្នុងដីអាចជួយបង្កើនកំលាំងដល់រុក្ខជាតិដែលអាចទប់ទល់នឹងប្រភេទជំងឺមួយចំនួន • វត្តមានសារធាតុ Mg និងសូដ្យូមច្រើនជាង Caធ្វើអោយរុក្ខជាតិងាយកើតជំងឺផ្សិត។