181 likes | 1.67k Views
ជំពូក ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ. II . បាក់តេរី. បាក់តេរី ឬ វេត្រាណូ ( Bacteria ). បាក់តេរីជាក្រុមអតិសុខុមប្រាណ (micro-organism) ដែលស្ថិតនៅក្នុងរជ្ជៈ Prokaryote ។ មានជំងឺរុក្ខជាតិជាង២០០ប្រភេទដែលបង្កឡើងដោយបាក់តេរី
E N D
ជំពូក ១ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ II.បាក់តេរី
បាក់តេរីឬ វេត្រាណូ(Bacteria) • បាក់តេរីជាក្រុមអតិសុខុមប្រាណ (micro-organism)ដែលស្ថិតនៅក្នុងរជ្ជៈProkaryote។ • មានជំងឺរុក្ខជាតិជាង២០០ប្រភេទដែលបង្កឡើងដោយបាក់តេរី • បាក់តេរីមាននៅគ្រប់ទីកន្លែងទាំងអស់ដូចជា នៅក្នុងទឹក ដី ខ្យល់ ម្ហូបអាហារ និងបន្លែជាដើម។
១. ទំរង់កោសិកា • បាក់តេរីជាសរីរាង្គឯកកោសិកាដ៏តូច វាមានទំហំជាមធ្យមពី 0.5-2 មីក្រុង • ទំរង់ និងធាតុផ្សំរបស់បាក់តេរីមានដូចជា: • ភ្នាសកោសិកា: ផ្សំឡើងដោយប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ជួនកាលក៏មានវត្តមានជាតិគីទីន តែកំរមានសែលុយលូសណាស់ • រោមញ័រ ឬកន្ទុយ(Flagella): មានប្រភពពីស៊ីតូប្លាស់ដែលអាចអោយបាក់តេរីធ្វើចលនាបាន • ភ្នាសប្លាសស្មា(Plasma membrane): ជាភ្នាសខាងក្នុងកោសិកាដែលបង្កើតដោយស៊ីតូប្លាស់ • ស៊ីតូប្លាស់: ផ្សំឡើងដោយវ៉ាគុយអូលតូចៗ ពង្រាយយ៉ាងស្មើនៅក្នុងកោសិកា ផ្ទុកទៅដោយអាហារដូចជា Volutin, Glycogen និងខ្លាញ់ ហើយមានណ្វៃយ៉ូមិនច្បាស់លាស់។
២. រូបរាងរបស់បាក់តេរី • បាក់តេរីមានរូបរាងដូចខាងក្រោម: ក/ Bacillus: បាក់តេរីមានរាងជាដំបង -Bacillus tuberculosis -Bacillus tetani -Bacillus typhosus ខ/ Coccus: បាក់តេរីមានរាងជាស្វ៊ែរ -Staphylococcus -Streptococcus
២. រូបរាងរបស់បាក់តេរី (ត) គ/Comma: បាក់តេរីមានរាងដូចក្បៀស -Wibriocholerae ឃ/Spiralla: បាក់តេរីមានរាងជាស្ពៀរ -Spirallum -Spirochaete
3. ចំណាត់ថ្នាក់បាក់តេរី • គេចែកបាក់តេរីជាប្រភេទផ្សេងៗទៅតាមចំនួន និងទីតាំងនៃកន្ទុយរបស់វា: -Atrichous កោសិកាគ្មានកន្ទុយ -Monotrichous កោសិកាមានកន្ទុយ ១ នៅចុងម្ខាង -Lophotrichous មានកន្ទុយ ២ឬច្រើននៅចុងសងខាង -Amphitrichous មានកន្ទុយ ១នៅចុងសងខាង -Peritrichous មានកន្ទុយច្រើន
៤. សរីរវិទ្យាបាក់តេរី • បាក់តេរីគ្មានក្លរ៉ូភីលទេ ដូចនេះវាមិនអាចប្រើប្រាស់ឧស្ម័នកាបូនិកសំយោគសារធាតុសរីរាង្គធ្វើជាអាហារបានទេ • បាក់តេរីជាសារពាង្គប្រភេទអេតេរ៉ូត្រូហ្វីត (Heterotrophyte) ដែលមានបែបផែនជីវិតជាសាប្រូហ្វីត (Saprophyte) ឬប៉ារាស៊ីត (Parasite) • បាក់តេរីប្រភេទខ្លះក៏រស់ជាអូតូត្រូហ្វីត (autotrophyte)ដែរ • បាក់តេរីសាប្រូហ្វីត និងប៉ារាស៊ីតរស់នៅមជ្ឈដ្ឋានដែលមានអាហារសរីរាង្គស្រាប់ ដោយប្រើអង់ស៊ីមដើម្បីរំលាយអាហារសាំញុំា ហើយស្រូបយកលទ្ធផលនៃការរំលាយធ្វើជាអាហារ។
៥. ការបន្តពូជរបស់បាក់តេរី • បាក់តេរីបន្តពូជដោយការធ្វើចំណែកកោសិកា • ចំណែកកោសិកាធ្វើឡើងដោយការបំបែកកោសិកាមេមួយជាទៅជាកោសិកាកូនពីរ • នៅពេលកោសិកាកូនពេញវ័យ វាធ្វើចំណែកបន្តទៀត • តាមវិធីនេះបាក់តេរីអាចកើនឡើងដល់ ១៦ ពាន់ឯកត្តៈក្នុងរយៈពេល ១២ ម៉ោងក្នុងលក្ខខ័ណ្ឌប្រកប។
៦. ឥទ្ធិពលរបស់បាក់តេរី ៦.១. ឥទ្ធិពលអាក្រក់ • បាក់តេរីមួយចំនួនជាប៉ារាសិតអាក្រក់ដែលបង្កជំងឺលើមនុស្ស សត្វ រុក្ខជាតិ • វាបង្កជំងឺតាមរយៈមុខរបួស ការដកដង្ហើម និងចំណីអាហារ • បន្ទាប់ពីចូលទៅក្នុងសារពាង្គកាយ វាស្រូបយកសារធាតុចិញ្ចឹម បំផ្លាញកោសិកា និងបង្កើតឡើងនូវជាតិពុល
៦.១. ឥទ្ធិពលអាក្រក់ (ត) • ប្រភេទបាក់តេរី និងជំងឺដែលវាបង្កលើមនុស្ស សត្វ -Bacillus typhosus បង្កជំងឺគ្រុនពោះវៀន -Bacillus tetani បង្កជំងឺតេតាណូស -Bacillus dipteriae បង្កជំងឺខាន់ស្លាក់ -Bacillus tubercolisis បង្កជំងឺរបេង -Mycoteriumleprae បង្កជំងឺឃ្លង់ -Bacterium desenteriae បង្កជំងឺរាគមូល -Bacillus pneumoniae បង្កជំងឺហើមសួត -Vibrio cholerae បង្កជំងឺអាសន្នរោគ
៦.១. ឥទ្ធិពលអាក្រក់ (ត) • រោគសញ្ញាលើរុក្ខជាតិដែលបង្កដោយបាក់តេរី -បង្កជាដុំពកនៅលើសរីរាង្គរុក្ខជាតិ (gall formation) -ធ្វើអោយងាប់កោសិការុក្ខជាតិ (Necrosis) -ធ្វើអោយមានការលូតលាស់ខុសធម្មតា បង្កជាជំងឺកំពីកកំពកឬដុះសាច់ (tumor) -រាំងស្ទះដល់ការដឹកនាំ និងចែកចាយទឹក បង្កជាជំងឺស្រពោន (wilting) -បំផ្លាញទំរង់កោសិកា បង្កជំងឺរលួយ (soft rot) -បង្កើតជាជំងឺដំបៅ (canker) -ធ្វើអោយបាត់បង់ព៌ណកោសិកា (discoloration)
៦.១. ឥទ្ធិពលអាក្រក់ (ត) • ភ្នាក់ងារចំលងជំងឺ -មនុស្ស -សត្វល្អិត ចៃ ណេម៉ាតូដ -ការស្រោចទឹក ឬការបញ្ចេញបញ្ចូលទឹក -ខ្យល់ -ការដឹកជញ្ជូនផលិតផល
៧.២.ឥទ្ធិពលល្អ ៧.២.១ ក្នុងវិស័យកសិកម្ម -ធ្វើអោយពុកផុយសារធាតុសរីរាង្គៈបំលែងសាររធាតុមិនមែនសរីរាង្គទៅជា នីត្រាត ស៊ុលហ្វាត ផូស្វាត ។ល។ -ចាប់យកអាសូតៈ ប្រភេទខ្លះនៃបាក់តេរី ដូចជាRhizobium leguminosarum ដែលរស់នៅក្នុងរឹសរបស់ពពួកសណ្តែកអាចចាប់យកអាសូតពីក្នុងខ្យល់ចូលទៅដី -បង្កើនគុណភាពដីៈ បាក់តេរីធ្វើអោយមានការផ្លាស់ប្តូរលក្ខណៈរូប និងលក្ខណៈគីមីរបស់ដី បំលែងសារធាតុមិនរលាយអោយទៅជារលាយ និងទំរង់សមស្របសំរាប់ការស្រូបយករបស់រុក្ខជាតិ។
៦.២.ឥទ្ធិពលល្អ (ត) ៦.២.២ ក្នុងវិស័យឧស្សាហកម្ម -គេអាចប្រើបាក់តេរីសំរាប់ផលិតស្រា និងទឹកខ្មេះ… ៦.២.៣ ក្នុងវិស័យវេជ្ជសាស្រ្ត -ក្នុងវិស័យវេជ្ជសាស្រ្តបាក់តេរីត្រូវបានគេប្រើធ្វើថ្នាំ អង់ទីប៊ីយ៉ូទិក ដូចជាថ្នាំ Streptomycin, Terramycin…