301 likes | 1.6k Views
ជំពូក ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ. I . ផ្សិត. ផ្សិត ( Fungi ). ផ្សិតជាក្រុមបង្កជំងឺដែលមានចំនួនច្រើនជាងគេដែលមានរហូតដល់ ១០០០០ ប្រភេទ ប្រដាប់លូតលាស់របស់ផ្សិតមានទំរង់ជាសសៃតូចហៅថា មីសេ ល្យូម ( mycelium ) ហើយកោសិការបស់ផ្សិតគ្មានក្លរ៉ូភីលទេ
E N D
ជំពូក ១ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ I.ផ្សិត
ផ្សិត(Fungi) • ផ្សិតជាក្រុមបង្កជំងឺដែលមានចំនួនច្រើនជាងគេដែលមានរហូតដល់ ១០០០០ ប្រភេទ • ប្រដាប់លូតលាស់របស់ផ្សិតមានទំរង់ជាសសៃតូចហៅថា មីសេ ល្យូម (mycelium) ហើយកោសិការបស់ផ្សិតគ្មានក្លរ៉ូភីលទេ • ផ្សិតភាគច្រើនមានភ្នាសកោសិកាផ្សំឡើងពីជាតិ គីទីន(Chitine) និង អេមីសែលុយលូស(Hemicellulose) • វារស់នៅដោយពឹងលើសារធាតុសរីរាង្គដែលមានស្រាប់
I. លក្ខណៈជីវៈពិសេសរបស់ផ្សិត ១. ប្រដាប់លូតលាស់របស់ផ្សិតៈ • ផ្សំឡើងដោយប្រព័ន្ធសសៃឆ្មាៗ(Hyphae) ដែលមានឈ្មោះថា Mycelium • សមាសធាតុគីមីរបស់កោសិកាផ្សិតផ្សំឡើងពី គ្លុយសុីត គីនីន និងសារធាតុខ្លាញ់ • ស្រទាប់ក្រៅរបស់ភ្នាសកោសិកា និងស្ប៉ផ្សើមដោយជាតិខ្លាញ់ និងជាតិក្រមួនដែលធ្វើអោយវាធន់នឹងអាកាសធាតុមិនអំណោយផល • ការស្រូបអាហាររបស់ផ្សិតធ្វើឡើងតាមផ្ទៃទាំងអស់នៃមីសេល្យូម
ប្រដាប់លូតលាស់របស់ផ្សិត (ត) • វិមាត្ររបស់ hyphae មានទំហំប្រែប្រួលពី ១-១០ មីក្រុង ឯប្រវែងរបស់វាអាចមានរហូតដល់រាប់សន្ទីម៉ែត្រ • Mycelium អាចឋិតនៅក្នុង ឬក្រៅរុក្ខជាតិ។ មីសេល្យូមដែលស្ថិតនៅក្រៅរុក្ខជាតិហៅថា Exogen mycelium, ឯមីសេល្យូមលូតលាស់នៅក្នុងរុក្ខជាតិហៅថា Endogen mycelium។ • ទាំងមីសេល្យូម exogen & endogen ភាគច្រើនបង្កើតសរីរាង្គដែលមានឈ្មោះថា Haustoriumសំរាប់ទំលុះកោសិការុក្ខជាតិដើម្បីស្រូបយកសារធាតុចិញ្ចឹម។
Hyphae Separated Hyphae Mycelium Hyphae and Haustorium
២. អាហាររបស់ផ្សិតៈ • ផ្សិតប្រើប្រាស់សារធាតុសរីរាង្គនៃជាលិការរុក្ខជាតិដែលបានពីកោសិការស់ ឬ ងាប់ • សារធាតុចិញ្ចឹមចូលទៅក្នុងសារពាង្គកាយផ្សិតតាមភ្នាសកោសិកាដោយសារសំពាធអូស្មូស(Osmotic pressure) • ការបំលែងសារធាតុសរីរាង្គសាំញុំាដូចជា ប្រូទីត ក្លុយសីត លីពីតរបស់ជាលិការុក្ខជាតិអោយទៅជាសារធាតុងាយធ្វើឡើងដោយប្រើអង់សុម(Enzyme) របស់ផ្សិត
Enzyme របស់ផ្សិតចែកចេញជាពីរក្រុមៈ Exoenzyme: មានមុខងារបំបែកសារធាតុចិញ្ចឹមពីមជ្ឈដ្ធានដែលវារស់នៅលើ និងទទួលសារធាតុចិញ្ចឹមពីខាងក្រៅ Endoenzyme: មានមុខងារបំលែងសារធាតុចិញ្ចឹមដែលចូលក្នុងកោសិកា និងសំយោគយកសារធាតុដែលវាត្រូវការ។ • ដើម្បីលូតលាស់ និងការបន្តពូជ ផ្សិតត្រូវការសារធាតុចិញ្ចឹមដូចជាៈ C, N, S, P, Mg, Fe, Zn, Co, Mn, Mo….ហើយវាក៏ត្រូវការវីតាមីនផងដែរដូចជា Biotine & Thiamine និងសារធាតុសំរាប់លូតលាស់ជាច្រើនទៀត។
៣.ការបន្តពូជ (Reproduction) • ការបន្តពូជរបស់ផ្សិតចែកចេញជាពីរប្រភេទគឺការបន្តពូជដោយប្រដាប់លូតលាស់ និងការបន្តពូជដោយស្ប៉ • ការបន្តពូជដោយប្រដាប់លូតលាស់ៈ -Oidium -Plastospore -Chlamydospore… • ការបន្តពូជដោយស្ប៉: -Sexual reproduction -Asexual reproduction
៣.១. ការបន្តពូជដោយប្រដាប់លូតលាស់ • Oidium: កើតឡើងដោយការផ្តាច់សសៃមីសេល្យូមមួយៗ ដាច់ពីគ្នា ហើយពេលទុំបង្កើតជាមីសេល្យូមថ្មីទៀត។
ការបន្តពូជដោយប្រដាប់លូតលាស់(ត)ការបន្តពូជដោយប្រដាប់លូតលាស់(ត) • Plastospore: បានមកពីការពកពន្លករបស់ hyphae ឬស្ប៉។ ពន្លកនោះធំឡើងបន្តិចម្តងៗ ហើយក្រោយពីបញ្ចប់ការលូតលាស់វាផ្តាច់ខ្លួនពីកោសិកាមេហើយចាប់ផ្តើមដុះពន្លកថ្មីទៀត។
ការបន្តពូជដោយប្រដាប់លូតលាស់(ត)ការបន្តពូជដោយប្រដាប់លូតលាស់(ត) • Chlamydospore: កើតឡើងដោយការបំបែករបស់មីសេល្យូមជាកោសិកាកង់ៗ ដាច់ពីគ្នាឬជាប់គ្នា។
ការបន្តពូជ (ត) ៣.២. ការបន្តពូជដោយស្ប៉ ១. ការបន្តពូជដោយអភេទ (Asexual reproduction) • ការបន្តពូជនេះធ្វើឡើងដោយស្ប៉ដែលមិនមែនកើតឡើងនៅលើមីសេល្យូមផ្ទាល់ គឺកើតឡើងនៅលើខ្នែងពិសេសមួយដោយឡែក ដែលខុសពី hyphaeធម្មតា • សរីរាង្គបន្តពូជនេះកើតមានតែលើមីសេល្យូមដែលលូតលាស់ល្អ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ • ស្ប៉អភេទអាចជាស្ប៉ Endogen ឬ Exogen • Endogen spore កើតឡើងនៅក្នុងថង់ដែលមានឈ្មោះថា sporangium ហើយស្ប៉នៅក្នុងនោះមានឈ្មោះថាsporangiospore។ • Exogen spore កើតឡើងនៅលើសសៃ hyphae ពិសេសហៅថា Conidiophore ហើយស្ប៉មានឈ្មោះថា Conidium
ការបន្តពូជ (ត) ៣.២. ការបន្តពូជដោយស្ប៉ ២. ការបន្តពូជដោយភេទ (sexual reproduction) • ការបន្តពូជនេះកើតឡើងដោយការរលាយចូលគ្នានៃកោសិការពីរដែលមានភេទផ្ទុយគ្នា • ការបន្តពូជដោយភេទជាលក្ខណៈមេកានិចសំខាន់នៃបំរែបំរួលដែលធ្វើអោយលេចឡើងនូវពូជ(race)ថ្មីនៅក្នុងធម្មជាតិ • សរីរាង្គបន្តពូជរបស់ផ្សិតមានឈ្មោះថាGametangiaឯកោសិកាភេទឈ្មោះថាGamete • ដំណើររលាយចូលគ្នានៃកោសិកាភេទញី និងឈ្មោលដែលមានលក្ខណៈដូចគ្នាទាំងរូបរាង និងសរីរៈហៅថាIsogamium • ឯការរលាយចូលគ្នារវាងកាម៉ែតពីរដែលមានលក្ខណៈខុសគ្នាហៅថាOogamium។
II. ដំណើររាលដាលជំងឺដែលបង្កដោយផ្សិត • ដំណើររាតត្បាតនៃជំងឺដែលបង្កដោយផ្សិតចែកចេញជា៥ដំណាក់កាលដូចតទៅ: ដំណុះរបស់ស្ប៉ និងមីសេល្យូមលើផ្ទៃរុក្ខជាតិ ការជ្រៀតចូលទៅក្នុងរុក្ខជាតិ ការរាលដាលនៅក្នុងរុក្ខជាតិ ការលេចឡើងនូវសញ្ញាជំងឺ ការកកើតនូវសរីរាង្គបង្កើតស្ប៉
II. ដំណើររាលដាលជំងឺដែលបង្កដោយផ្សិត(ត) • ស្ប៉របស់ផ្សិតត្រូវការសំណើមនៅលើរុក្ខជាតិដើម្បីអោយមានដំណុះ។ ការរាតត្បាតមានសន្ទុះកាន់តែខ្លាំងនៅពេលដែលមានសំណើមខ្ពស់។ • ផ្សិតអាចជ្រាបចូលទៅក្នុងរុក្ខជាតិតាមស្នាមរបួស តាមរន្ធស្តូម៉ាតា និងតាមផ្ទៃដែលគ្មានរបួស(natural openings) • នៅដំណាក់កាលរាលដាលជំងឺនៅក្នុងរុក្ខជាតិ ផ្សិតបន្តលូតលាស់សរីរាង្គរបស់វា ហើយស្រូបយកសារធាតុចិញ្ចឹមពីរុក្ខជាតិ។ ក្នុងដំណាក់កាលនេះ ល្បឿននៃការរាលដាលរបស់ផ្សិតអាស្រ័យលើកត្តាពីរយ៉ាង: -លទ្ធភាពតបតរបស់រុក្ខជាតិ -សីតុណ្ហភាពរបស់មជ្ឈដ្ឋានជុំវិញ
II. ដំណើររាលដាលជំងឺដែលបង្កដោយផ្សិត(ត) 4. សញ្ញាជំងឺលេចឡើងនៅពេលដែលភាពមិនប្រក្រតីនៃសកម្មភាពជីវិតរបស់កោសិការុក្ខជាតិដែលបង្កដោយផ្សិតត្រូវបានពិនិត្យដោយភ្នែក 5. ដំណាក់កាលចុងក្រោយគឺកំណកំណើតសរីរាង្គបង្កើតស្ប៉ ដែលពេលនោះផ្សិតត្រូវការសំណើមខ្ពស់ ហើយលក្ខខណ្ឌសមស្របគឺនៅពេលយប់។
III. ចំណាត់ថ្នាក់ផ្សិត -រជ្ជៈ Myceteae -ផ្នែក(division) អក្សរខាងចុង - mycota -អនុផ្នែក(sub-division) អក្សរខាងចុង- mycotina -ថ្នាក់(class) អក្សរខាងចុង- mycetess -អនុថ្នាក់(sub-class) អក្សរខាងចុង- mycetidae -លំដាប់(order) អក្សរខាងចុង- ales -សន្តាន(family) អក្សរខាងចុង- aceae
III. ចំណាត់ថ្នាក់ផ្សិត(ត) នៅក្នុងរជ្ជៈផ្សិត Myceteae គេចែកចេញជាពីរផែ្នកគឺៈ ផ្នែកទី ១.Mastigomycota មាន៣ថ្នាក់សំខាន់គឺៈ 1. Plasmodiophoromycetes 2. Chytridiomycetes 3. Oomycetes ផ្នែកទី ២.Amastigomycota មាន ៤ ថ្នាក់សំខាន់គឺៈ 1. Zygomycetes 2. Ascomycetes 3. Basidiomycetes 4. Deuteromycetes
Zygomycetes – common molds The fungal mass of hyphae, known as the MYCELIUM penetrates the bread and produces the fruiting bodies on top of the stalks
Bracket Fungi Puff Balls Basidiomycetes Jelly Fungi Mushrooms
Other Basidiomycetes Rusts and Smuts Rust infecting wheat leaves White rot Smut digesting old wood Rust infecting a Leaf
Deuteromycetes Penicillium fungi